Thứ ba, 13-10-26 10:12:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីលានកំសាន្តក្រោមដំបូលវត្ត

Báo Cà Mau សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

ទីលានកំសាន្តបានផ្តល់ជូនប្អូនៗនៅអំណោយជាច្រើនដែលប្រកបដោយអត្ថន័យផងដែរ។

វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ មិនត្រឹមតែរក្សាតម្លៃវប្បធម៌ និងសាសនារបស់ប្រជាជន Khmer ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាទីបង្អែកខាងស្មារតី និងជាកន្លែងសហគមន៍ដ៏ជិតស្និទ្ធមួយផងដែរ។ រដូវវិស្សមកាលឆ្នាំនេះ ក្នុងវត្តមានកម្មវិធី "ក្រុមកុមារក្រមាក្រហម" ក្រោមប្រធានបទ "Cà Mau ថ្មី" ដោយមានការចូលរួមពីប្អូនៗសិស្សានុសិស្ស Khmer ចំនួន ៥០ នាក់ចាប់ពីថ្នាក់ទី ៩ ចុះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងទម្រង់រោទ៍កណ្តឹងមាស ដែលធ្លាប់ស្គាល់ មានអារម្មណ៍ខុសគ្នាខ្លាំងនៅពេលប្រារព្ធឡើងក្រោមដំបូលវត្តនៃភូមិកំណើតរបស់ខ្លួន។ សំណួរនីមួយៗបានបង្ហាញពីទស្សនៈថ្មីមួយស្តីពី Cà Mau សព្វថ្ងៃ។ ទាំងនេះគឺជាការផ្លាស់ប្តូរដែលបានកើតឡើងបន្ទាប់ពីការរៀបចំឡើងវិញនូវរដ្ឋបាល ជាតម្លៃវប្បធម៌នៃតំបន់ចុងជ្រោយបង្អស់របស់ប្រទេស ប្រពៃណីបដិវត្តន៍ សំណង់ថ្មី និងសមិទ្ធផលថ្មីៗដែលកំពុងបង្កើតមុខមាត់នៃមាតុភូមិជារៀងរាល់ថ្ងៃ។

ពិសោធ “មុជងើប” ដើម្បីសមាជិកយុវជនជំនួយប្អូនៗមុនពេលចូលរួមប្រគួតប្រជែង។

កុមារមួយចំនួនបានឆ្លើយចម្លើយយ៉ាងរហ័ស ទឹកមុខរបស់ពួប្អូនៗញញឹមពេញដោយទំនុកចិត្ត។ អ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលដោយសារកំហុសខាងអក្ខរាវិរុទ្ធ។ ប៉ុន្តែរឿងដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺការស្តាប់ដោយយកចិត្តទុកដាក់បន្ទាប់ពីចម្លើយនីមួយៗត្រូវបានប្រកាសឡើង។ លើសពីការប្រកួតប្រជែង នេះគឺជាថ្នាក់រៀនបើកចំហមួយ ដែលចំណេះដឹងត្រូវបានផ្តល់ដោយភាពសប្បាយរីករាយជាទីបំផុត។ នៅទីនេះ ប្អូនៗកុមារមិនបានរៀនពីសៀវភៅសិក្សាស្ងួតទេ ប៉ុន្តែរៀនដោយការពិសោធន៍។ រាល់ចម្លើយដែលឆ្លើយបានត្រឹមត្រូវនីមួយៗបានបន្ថែមប្រការថ្មីបញ្ចូលក្នុងចំណេះដឹងរបស់ប្អូនៗ តែផ្ទុយទៅវិញ ចម្លើយដែលមិនត្រឹមត្រូវនីមួយៗបានក្លាយជាមេរៀនដែលមិនអាចបំភ្លេចបានផងដែរ។ តាមរបៀបនេះ ការយល់ដឹងរបស់ប្អូនៗអំពីស្រុកកំណើតខ្លួនក៏ត្រូវបានចិញ្ចឹមបីបាច់ដោយធម្មជាតិ និងភាពទន់ភ្លន់ផងដែរ។

ទីលានកំសាន្តដ៏សប្បាយរីករាយ និងថ្មីប្លែក។

ចំពោះជនរួមជាតិ Khmer Nam Bộ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលវប្បធម៌របស់ភូមិស្រុកផងដែរ។ អស់ជាច្រើនជំនាន់មកហើយ មានអ្នកធំដឹងក្តីដោយសារវត្ត រួមជាមួយនិងបណ្តាពិធីបុណ្យទានប្រពៃណី និងមេរៀននៃក្តីអាណិតអាសូរ។ សព្វថ្ងៃនេះ ទីធ្លាវត្តអារាមបានបន្តសម្រេចនូវជោគវាសនាខ្លួនតាមរបៀបដែលអាចចូលដំណើរការបានកាន់តែងាយស្រួល និងទំនើប ខណៈពេលដែលនៅតែរក្សាស្មារតីឆ្ពោះទៅរកសេចក្តីល្អ៕

Hà Giang

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។