Chủ nhật, 11-10-26 10:51:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គោរពបូជា

រដូវចូលព្រះវស្សា

Báo Cà Mau ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

សម្រាប់ពុទ្ធបរិស័ទ Khmer រដូវចូលព្រះវស្សាគឺជាឱកាសដើម្បីសម្តែងនូវការគោរពបូជាចំពោះព្រះរតនត្រៃ និងការដឹងគុណចុះពោះបុព្វការីជនរបស់ខ្លួនផងដែរ។

យោងតាមវិន័យនៃព្រះពុទ្ធសាសនា រដូវវស្សាគឺជាពេលដែលរុក្ខជាតិដុះលូតលាស់ ហើយសត្វមានជីវិតទាំងអស់ក៏ស្ថិតក្នុងការធំធាត់ផងដែរ។ ដើម្បីជៀសវាងការជាន់ឈ្លី និងប៉ះពាល់ដល់សត្វទាំងឡាយ ព្រះសង្ឃបានប្រជុំគ្នា នឹងកំណត់ចូលកាន់ព្រះវស្សាមួយរយៈកាល ដើម្បីធ្វើសមាធិ និងសិក្សាព្រះធម៌ វិន័យតាមពុទ្ធប្បញ្ញតិ ទន្ទឹមនិងនោះ ក៏ផ្សព្វផ្សាយសាសនា បួងសួងសូមឱ្យប្រទេសជាតិមានសុខសន្តិភាព និងអាកាសធាតុអំណោយផលផងដែរ។

ពុទ្ធបរិស័ទនាំយកទេយ្យវត្ថុ និងគ្រឿងបរិក្ខាផ្សេងៗសម្រាប់ប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងរយៈកាល ៣ ខែកាន់ព្រះវស្សា។

សម្រាប់ប្រជាពុទ្ធបរិស័ទ Khmer រដូវចូលព្រះវស្សា គឺជាឱកាសមួយដើម្បីបង្ហាញពីការគោរពបូជាចំពោះព្រះរតនត្រៃ និងសម្តែងនូវការដឹងគុណចំពោះបុព្វការីជនផងដែរ។ គ្រប់គ្រួសារទាំងឡាយបានប្តូរវេនដើម្បីធ្វើវេនចង្ហាន់ និងនាំយកនូវគ្រឿងបរិក្ខាយកទៅវត្តប្រគេនព្រះសង្ឃទៀតផង ព្រមទាំងបួងសួងប្រាថ្នាឱ្យរដូវកាលមានអំណោយផលពេញបរិបូរណ៍។ ចំណុចពិសេសគឺទៀនព្រះវស្សា ដែលជាទៀនដ៏ធំមួយសម្រាប់អុជបំភ្លឺជាបន្តបន្ទាប់នៅក្នុងវត្តរយៈកាលបីខែ ហើយទៀននេះដែរក៏ជានិមិត្តរូបនៃពន្លឺប្រាជ្ញា និងជំនឿដ៏បរិសុទ្ធផងដែរ។

 

ពុទ្ធបរិស័ទចូលវត្តវេរទៀនព្រះវស្សា។

រហូតដល់ថ្ងៃ ១៥ កើត ខែអស្សុជ ព្រះសង្ឃនឹងធ្វើកិច្ចចេញព្រះវស្សាវិញ បញ្ចប់រយៈកាល ៣ ខែគង់ចាំព្រះវស្សា ព្រះសង្ឃនឹងបន្តសកម្មភាពផ្សព្វផ្សាយសាសនាតាមដូចដើមវិញដែរ។

ក្រៅពីសារៈសំខាន់ខាងសាសនា ពិធីបុណ្យចូលព្រះវស្សាថែមទាំងមានអត្ថន័យផ្សារភ្ជាប់រវាងសហគមន៍ និងការរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ។ ជាច្រើនជំនាន់មកហើយ ប្រជាជន Khmer បានថែរក្សាពិធីបុណ្យខ្ជាប់ជានិច្ច ដើម្បីអប់រំកូនចៅរបស់ពួកគេអំពីសេចក្តីមេត្តាករុណា ភាពរាបសា និងការរស់នៅប្រកបដោយក្រឹត្យក្រមផងដែរ៕

Danh Nguyên ​- Danh Điệp

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។