បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

នៅតំបន់តាំងទីលំនៅថ្មី Xẻo Lưới ភាគច្រើនគ្រួសារក្រីក្រ គ្រួសារបងប្អូនជនជាតិភាគតិច ទទួលបានការឧបត្ថម្ភផ្ទះសម្បែង ដើម្បីមានទីលំនៅសមរម្យ និងប្រកបរបរចិញ្ចឹមជីវិត។
Cà Mau មាន ២៩ សមាសភាពជនជាតិភាគតិច ដោយមានជាង ២៦.៨០០ គ្រួសារ និងចំនួនប្រជាជនជាង ១៥៧ ពាន់នាក់ ស្រូបអត្រាប្រមាណ ៥,០៤% នៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ ការងារជនជាតិលើភូមិសាស្ត្រខេត្ត កត់សម្គាល់ឃើញមានការវិវឌ្ឍជាវិជ្ជមានច្រើន។ នៅតំបន់ដែលជួបលំបាកខ្លាំង ការជួយឧបត្ថម្ភទាន់ពេលវេលា និងចំតម្រូវការ កំពុងក្លាយជាបង្អែកដ៏រឹងមាំដើម្បីបងប្អូនកែលម្អជីវភាពរស់នៅជាបណ្តើរៗផងដែរ។
វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលបានយកចិត្តទុកដាក់ គឺការឧបត្ថម្ភការចិញ្ចឹមជីវិត។ ជំនួសឱ្យការឧបត្ថម្ភចំពោះមុខ បណ្តាគោលនយោបាយកាន់តែឆ្ពោះទៅរកការជួយប្រជាជនឱ្យមានលក្ខណៈបង្កើតប្រាក់ចំណូលដោយខ្លួនឯង និងម្ចាស់ការជាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ផ្តើមពីគម្រោងឧបត្ថម្ភចិញ្ចឹមជីវិតសម្រាប់គ្រួសារគោលនយោបាយមានស្ថានភាពលំបាក គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារ ជនជាតិភាគតិច ដំណាក់កាល ២០២៦-២០២៧ ខេត្តបានផ្សព្វផ្សាយអនុវត្តទម្រង់ចិញ្ចឹមជីវិតចំនួន ៥ ជូនដល់ ៥០ គ្រួសារ នៅតាមបណ្តាឃុំ៖ Khánh Lâm, Thanh Tùng, Vĩnh Hậu,Ninh Thạnh Lợi និង Vĩnh Trạch ដោយមានថវិកាសរុប ១,២៣ ពាន់លានដុង។
បង ចូវថាញ់លៀង នៅភូមិលេខ ៩ ឃុំ Khánh Lâm កំពុងចិញ្ចឹមថែទាំជ្រូកចំនួន ៦ ក្បាល ជួយឪពុកក្មេក ដែលជាគ្រួសារក្រីក្រ ទទួលបានការឧបត្ថម្ភពូជជ្រូកកាលពី ៤ ខែមុន បានឱ្យដឹងថា៖ «បច្ចុប្បន្ន ហ្វូងជ្រូកលូតលាស់ល្អ ជិតដល់ពេលលក់ចេញដែរហើយ។ ដោយសារឪពុកមានវ័យចាស់ជរា ដូច្នេះប្តីប្រពន្ធខ្ញុំជួយមើលថែ ហើយនឹងបង្កាត់ពូជបន្តទៀត ដើម្បីឱ្យគាត់បន្តមានប្រាក់ចំណូលបន្ថែម។ ដោយឡែក គ្រួសារតូចរបស់ខ្ញុំក៏ទទួលបានការឧបត្ថម្ភទុនសម្រាប់ក្នុងការផលិតផងដែរ និងណែនាំការងារធ្វើ ដូច្នេះជីវភាពរស់នៅមានស្ថិរភាពជាមុន»។
ចំពោះគ្រួសារក្រីក្រ ដំបូលផ្ទះដ៏រឹងមាំមិនត្រឹមតែជួយឱ្យមានទីលំនៅនឹងនរប៉ុណ្ណោះទេ ថែមទាំងជាបង្អែកដើម្បីកសាងមុខរបរទៀតផង។ គិតមកដល់ពេលនេះ ផ្ទះចំនួន ១០០ ខ្នង សម្រាប់បងប្អូនជនជាតិភាគតិច ត្រូវបានសាងសង់រួចរាល់ និងប្រគល់ជូន សម្រេចបាន ១០០% នៃផែនការផងដែរ។ ក្រៅពីនោះ ផ្តើមពីប្រភពសង្គមភាវូបនីយកម្ម មានផ្ទះចំនួន ១០ ខ្នងទៀតដែលកំពុងត្រូវបានចាប់ផ្តើមសាងសង់ ដោយនាំមកនូវសេចក្តីសោមនស្សរីករាយដល់បណ្តាគ្រួសារដែលនៅជួបការលំបាកខ្លាំង។

លោក Lương Văn Pho (ខាងស្តាំ) ចុះពិនិត្យមើលទម្រង់ឧបត្ថម្ភចិញ្ចឹមជីវិតសម្រាប់គ្រួសារបងប្អូនជនជាតិភាគតិច នៅភូមិលេខ ៩ ឃុំ Khánh Lâm។
លោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិនិងសាសនា បានឱ្យដឹងថា៖ «បញ្ហាសំខាន់ក្នុងការអនុវត្តគោលនយោបាយជនជាតិ គឺត្រូវជួយឱ្យប្រជាជនទទួលបានផលប្រយោជន៍ និងអាចពង្រីកប្រសិទ្ធភាពប្រភពកម្លាំងដែលបានឧបត្ថម្ភ។ នាពេលខាងមុខ ផ្នែកនឹងបន្តយកចិត្តទុកដាក់ចំពោះបណ្តាភូមិសាស្ត្រ និងគ្រួសារដែលនៅជួបការលំបាក ដោយផ្តោតសំខាន់លើការឧបត្ថម្ភការចិញ្ចឹមជីវិត ផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែង និងលទ្ធភាពអភិវឌ្ឍន៍យូរអង្វែងរបស់គ្រួសារនីមួយៗ»។
ដំណើរផ្លូការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែផ្តើមចេញពីបណ្តាដំបូលផ្ទះថ្មី ទម្រង់ចិញ្ចឹមជីវិតប្រកបដោយប្រសិទ្ធភាព រួមជាមួយការរួមដំណើរយ៉ាងជិតស្និទ្ធរបស់បណ្តាគណៈផ្នែក បងប្អូនជនជាតិភាគតិចក្នុងខេត្តកំពុងមានលក្ខណៈ និងមានភាពជឿជាក់ដើម្បីឈានឡើង កសាងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
Loan Phương

Truyền hình



Xem thêm bình luận