សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។
គណៈប្រតិបត្តិអាណត្តិថ្មី ២០២៦-២០៣១ បង្ហាញមុខនៅមហាសន្និបាត។
ដំណាក់កាលកន្លង ផ្អែកលើការដឹកនាំយ៉ាងជិតស្និទ្ធរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងការតម្រង់ទិសពីសមាគមមជ្ឈិម សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau តែងពង្រឹងឥតឈប់ឈរនូវផែនមហាសាមគ្គី លើកកម្ពស់យ៉ាងសកម្មនូវតួនាទីជាស្ពានតភ្ជាប់សន្តិភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ គិតមកដល់បច្ចុប្បន្ន អង្គការសមាគមបានរីកចម្រើនយ៉ាងទូលំទូលាយ ដោយមានសាខាសមាគមចំណុះចំនួន ១២ និងសមាជិកជិត ៤០០ រូប។
ចំណុចលេចធ្លោរបស់សមាគម គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវសកម្មភាពកិច្ចការបរទេសប្រជាជន ជាមួយការងារសន្តិសុខសង្គម។ ប៉ុន្មានឆ្នាំកន្លង បណ្តាថ្នាក់សមាគមបានសកម្មចលនាប្រភពកម្លាំងសង្គមភាវូបនីយកម្ម ដើម្បីសាងសង់ផ្ទះមេត្តាធម៌រាប់សិបខ្នងជូនដល់គ្រួសារគោលនយោបាយ អតីតកងទ័ពស្ម័គ្រចិត្ត Việt Nam នៅ Campuchia និងគ្រួសារជនជាតិភាគតិចជួបការលំបាក សាងស្ពានគមនាគមន៍ជនបទថ្មីជាច្រើនកន្លែង ព្រមទាំងជូនអំណោយ និងអាហារូបករណ៍រាប់ពាន់ចំណែកដល់សិស្សក្រីក្រដែលសង្វាតសិក្សារៀនសូត្រ។
បណ្ឌិត Lê Hồng Liêm (ស្តាំបង្អស់) អនុប្រធានមជ្ឈិមសមាគមមិត្តភាព Việt Nam - Campuchia ប្រចាំការនៅភាគខាងត្បូង ប្រគល់ទង់ប្រឡងប្រណាំងឆ្នើមជូនសមាគមខេត្ត Cà Mau។
ឈានចូលអាណត្តិ ២០២៦-២០៣១ ក្នុងស្ថានការភូមិសាស្ត្រខេត្តត្រូវបានពង្រីកក្រោយការរួមបញ្ចូល មហាសន្និបាតបានកំណត់ទិសដៅបន្តផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព ជំរុញការបំប្លែងឌីជីថលក្នុងការងារព័ត៌មាន កិច្ចការបរទេស ព្រមទាំងពង្រីកបណ្តាញសាខាសមាគម និងទាក់ទាញកម្លាំងអតីតយុទ្ធជន អ្នកជំនាញការ និងបងប្អូនជនជាតិ Khmer យ៉ាងច្រើនកុះករចូលរួមទៀតផង។ ខិតខំឱ្យកម្មាភិបាល សមាជិកស្នូល ១០០% បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវបណ្តាគោលការណ៍កិច្ចការបរទេសប្រជាជន ជារៀងរាល់ឆ្នាំ សាខាសមាគមនីមួយៗអនុវត្តឱ្យបានយ៉ាងហោចណាស់ពីចាប់ពី ១ ដល់ ២ សំណង់ ការងារសន្តិសុខសង្គមជាក់ស្តែង។
មហាសន្និបាតបានជឿទុកចិត្ត និងបោះឆ្នោតជ្រើសតាំងលោកស្រី Quách Kiều Mai អតីតនាយិការងនៃមន្ទីរជនជាតិនិងសាសនាខេត្ត Cà Mau ឱ្យកាន់តំណែងជាប្រធានសមាគមមិត្តភាព Việt Nam - Campuchia ខេត្តសម្រាប់អាណត្តិ ២០២៦-២០៣១។ ថ្លែងមតិទទួលភារកិច្ច លោកស្រី Quách Kiều Mai បានសម្តែងនូវកិត្តិយស ព្រមទាំងសន្យាថានឹងរួមជាមួយសមូហភាពគណៈប្រតិបត្តិអាណត្តិថ្មីលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកកម្ពស់កម្លាំងសាមគ្គីភាព បន្តវេននូវបណ្តាលទ្ធផលដែលសម្រេចបាន មិនឈប់ឈរលើកកម្ពស់គុណភាពសកម្មភាព កសាងអង្គការសមាគមកាន់តែរឹងមាំឡើង រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត និងបន្ថែមភាពស្រស់បំព្រងដល់ការទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាង Việt Nam - Campuchia។
Đờ Ni - Danh Điệp

Truyền hình



Xem thêm bình luận