ខេត្តកាម៉ាវ កំពុងមមាញឹកត្រៀមរៀបចំសកម្មភាពអំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងសមោសរ បង្គាកាម៉ាវ លើកទី២ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមប្រធានបទ៖ “ភ្លឺចិញ្ចាចអត្តសញ្ញាណវប្បធម៌ - បង្គាកាម៉ាវឆ្ពោះទៅឆាកអន្តរជាតិ”។
បរិយាកាសដែលរំលេចដោយពណ៌ និងភាពសប្បាយរីករាយនៃកម្មវិធីសិល្បៈដ៏ពិសេសអំណរបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ។
ព្រឹត្តិការណ៍នេះគឺសំដៅលើកតម្កើងតម្លៃវប្បធម៌ដ៏លេចធ្លោនៃទឹកដី និងប្រជាជនកាម៉ាវ ព្រមទាំងផ្សព្វផ្សាយពាណិជ្ជសញ្ញាបង្គា តភ្ជាប់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ ជំរុញវិស័យបង្គាឱ្យអភិវឌ្ឍតាមទិសដៅបៃតង ចីរភាព និងសមាហរណកម្មអន្តរជាតិ។
ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈបើកវគ្គដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២០ ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីធ្លា ផានង៉ុកហៀន សង្កាត់អានស្វៀន។ ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ ខេត្តបានរៀបចំទីតាំងសម្រាប់តាំងពិព័រណ៍ និងពាណិជ្ជកម្មដែលមាន ៣៥០ ស្តង់ រួមមាន៖ ស្តង់វិស័យ១៥០ ស្តង់បង្គា ផលិតផល OCOP ១៥៦ ប្រភេទ ២៤ ស្តង់ណែនាំការងារធ្វើ និង២០ស្តង់ម្ហូបអាហារគ្រប់ប្រភេទ។
ទន្ទឹមនឹងនោះ បានរៀបចំក្បួនឡានដង្ហែផ្សព្វផ្សាយ ដោយមានឡាន ២៧ គ្រឿង នៅថ្ងៃទី ២០ ខែវិច្ឆិកា ផ្តើមដង្ហែចេញពីសង្កាត់អានស្វៀនឆ្ពោះទៅកាន់សង្កាត់បាកលីវ និងថ្ងៃទី ២១ ខែវិច្ឆិកា តាមទិសដៅបញ្ច្រាសបកមកវិញ ក្នុងគោលបំណងណែនាំពីលក្ខណៈពិសេសនៃវប្បធម៌ ប្រជាជន និងសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។
ក្រៅពីនោះ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ខេត្តកាម៉ាវនឹងសហការរៀបចំសកម្មភាពផ្សព្វផ្សាយនៅទីក្រុង ហូជីមិញ ជាមួយទីតាំងបទពិសោធន៍នៃម្ហូបអាហារដ៏ពិសេសប្រចាំខេត្តកាម៉ាវ ព្រមទាំងបង្ហាញអំពីកម្មវិធីសិល្បៈចំរៀងតាយទឺ និងបទចម្រៀងប្រជាប្រិយភាគណាមបូជាដើម។ តាមរយៈនោះ ផ្សព្វផ្សាយពីរូបភាព និងតម្លៃវប្បធម៌ដ៏លេចធ្លោជូនដល់ភ្ញៀវទេសចរទាំងក្នុងប្រទេស និងអន្តរជាតិផងដែរ។
សង្វាក់ច្នៃបង្គានៅក្រុមហ៊ុនភាគហ៊ុនកែច្នៃជលផលនាំចេញ មិញហាយ រួមចំណែកបង្កើនតម្លៃប្រាក់នៃការនាំចេញសម្រាប់បង្គាកាម៉ាវ។
ដើម្បីអំណរទិវាវប្បធម៌វៀតណាម ខេត្តបានរៀបចំមហោស្រពវប្បធម៌បណ្តាជនជាតិខេត្តកាម៉ាវ ដោយកម្មវិធីសិល្បៈដែលគ្រោងនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ដើម្បីជាការលើកតម្កើងនូវសម្រស់វប្បធម៌ ៣ ជនជាតិ គិញ - ខ្មែរ - ចិន តាមរយៈទម្រង់សិល្បៈប្រពៃណីដូចជា៖ ចំរៀងតាយទឺណាមបូ របាំប្រពៃណីខ្មែរ ល្ខោនយូកេ ភ្លេងពិណពាទ្យ របាំតោ (ម៉ុងសាយ) និងសម្តែងបង្ហាញឈុតសំលៀកបំពាក់ប្រពៃណីជាដើម។
ចំណុចពិសេសសម្រាប់ថ្ងៃបុណ្យបង្គាលើកទី២ គឺការផ្សព្វផ្សាយពាណិជ្ជសញ្ញា “បង្គាកាម៉ាវ” ណែនាំពីសមិទ្ធផល សក្តានុពល និងទិសដៅអភិវឌ្ឍន៍នៃវិស័យមុខទំនិញបង្គា។ តាមរយៈសកម្មភាពតាំងពិព័រណ៍ សន្និបាត និងការតភ្ជាប់ពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលដើម្បីឱ្យស្ថាប័នគ្រប់គ្រង អាជីវកម្ម សមាគម អ្នកវិទ្យាសាស្ត្រ អ្នកវិនិយោគ និងអ្នកចិញ្ចឹមបង្គាបានជួបប្រាស្រ័យ ដោះដូរ និងស្វែងរកឱកាសសហការ។
ដោយការរួមបញ្ចូលរវាងការលើកតម្កើងអត្តសញ្ញាណវប្បធម៌ និងផ្សព្វផ្សាយមុខទំនិញស្នូល ព្រឹត្តិការណ៍សម្រាប់អំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងពិធីបុណ្យបង្គាខេត្តកាម៉ាវលើកទី២ ឆ្នាំ ២០២៦ បានរំពឹងទុកថានឹងជំរុញការតភ្ជាប់ ទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ និងបង្កើនតម្លៃពាណិជ្ជសញ្ញាបង្គាកាម៉ាវលើទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ភូមិភាគ៕
អត្ថបទ៖ គីមគឿង
រូបថត៖ ម៉ុងធឿង

Truyền hình



Xem thêm bình luận