Thứ sáu, 6-11-26 11:24:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

Báo Cà Mau មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ឃុំដុងហាយសម្រេចឌីជីថលលើទិន្នន័យអង្គការបក្ស និងបក្ខជន បង្កលក្ខណៈងាយស្រួលដើម្បី អនុវត្ត៤បែបបទរដ្ឋបាលរបស់បក្សលើបរិស្ថានអេឡិចត្រូនិក។

គណៈកម្មាធិការបក្សឃុំដុងហាយ មានបក្ខជន៧៦៧រូប។ ដោយអនុវត្តតាមគោលការណ៍ «ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ភារកិច្ច ច្បាស់ពេលវេលា ច្បាស់លទ្ធផល» គិតត្រឹមថ្ងៃទី ១១ ខែតុលា ភូមិភាគនេះបានសម្រេចឌីជីថល ១០០% លើសំណុំរឿងបក្ខជន។

សមមិត្ត ទ្រឿងថាញ់ញ៉ាញ ប្រធានគណៈកម្មការកសាងបក្ស នៃគណៈកម្មាធិការបក្សឃុំ ឱ្យដឹងថា៖ «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបានបង្កើតក្រុមការងារឯកទេស រួមមានកម្មាភិបាលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានមកពីគណៈកម្មការកសាងបក្ស ការិយាល័យគណៈកម្មាធិការបក្ស ការិយាល័យក្រុមប្រឹក្សាប្រជាជននៃគណៈកម្មាធិការប្រជាជនឃុំ ដើម្បីចុះពង្រឹងការអនុវត្តភារកិច្ចដោយផ្ទាល់»។

ដើម្បីជម្នះការលំបាកអំពីមូលដ្ឋានសម្ភារៈ ភូមិភាគបានម្ចាស់ការប្រើអស់សមត្ថកិច្ចឧបករណ៍សម្ភារៈ។ លោក កាវទ្រុងតង ប្រធានការិយាល័យគណៈកម្មាធិការបក្សឃុំ បានចែករំលែកថា៖ «យើងខ្ញុំផ្តល់អាទិភាពជ្រើសរើសឧបករណ៍ដែលមានមុខងារច្រើន ដើម្បីធានាបានទាំងគុណភាពស្កេនឯកសារ ទាំងបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងបង្កើនល្បឿនធ្វើបច្ចុប្បន្នភាពទិន្នន័យ»។

 ក្រុមការងារគណៈកម្មាធិការបក្សឃុំ ចុះជួយឧបត្ថម្ភដល់បក្ខជនវ័យចំណាស់នៅសាខាបក្ខភាគភូមិ ប៊ឺវ ២ ធ្វើបច្ចុប្បន្នភាពព័ត៌មាន។

បន្តភាពជោគជ័យ ពីថ្ងៃទី ១៥-៣០ ខែតុលា គណៈកម្មាធិការបក្សឃុំបានដាក់ឱ្យដំណើរការនូវ «យុទ្ធនាការកំពូល ១៥ ថ្ងៃយប់ ពិនិត្យឡើងវិញ សម្អាត ធ្វើស្តង់ដារ និងផ្ទៀងផ្ទាត់ទិន្នន័យអង្គការបក្ស និងបក្ខជន» មកទល់បច្ចុប្បន្ន អង្គភាពនេះធានាបានអត្រាទិន្នន័យសម្រេចអប្បបរមា ៩៨% ឈានដល់ស្ដង់ដារ «ត្រឹមត្រូវ - គ្រប់គ្រាន់ - ស្អាត - រស់ - ឯកភាព - ប្រើប្រាស់រួម» នៅលើកម្មវិធីទន់មូលដ្ឋានទិន្នន័យបក្ខជន និងកម្មវិធីសៀវភៅដៃបក្ខជនអេឡិចត្រូនិក។

សមិទ្ធផលនេះមិនត្រឹមតែនាំឱ្យឃុំក្លាយជាភូមិឋានឈានមុខក្នុងការបរិវត្តកម្មឌីជីថលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រភពទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបម្រើដល់ការដឹកនាំចង្អុលការក្នុងចក្ខុវិស័យកាន់តែធំទូលាយ ហើយជាគំនាស់ជំរុញការកែទម្រង់វិធីសាស្ត្រសកម្មភាពរបស់គណៈកម្មាធិការបក្សថ្នាក់មូលដ្ឋាន ឆ្ពោះទៅទំនើប វិទ្យាសាស្ត្រ និងតម្លាភាព។

មូលដ្ឋានទិន្នន័យឌីជីថលដែលស្របគ្នា បានជះឥទ្ធិពលដោយផ្ទាល់ និងស៊ីជម្រៅដល់វិធីសាស្ត្រដឹកនាំរបស់គណៈកម្មាធិការបក្សឃុំដុងហាយ។ លោក ង្វៀនវ៉ាន់សាង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ បញ្ជាក់ថា៖ «ប្រព័ន្ធទិន្នន័យសំណុំឯកសារពេញលេញ ជួយវាយតម្លៃត្រឹមត្រូវនូវគុណភាពបក្ខជន ធ្វើឱ្យប្រសើរបំផុតនូវការងារកម្មាភិបាល កែទម្រង់បែបបទរដ្ឋបាលហ្មត់ចត់ លើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ខភាគ ព្រមទាំងជួយឱ្យការត្រួតពិនិត្យ និងតាមដានមានប្រសិទ្ធភាព និងជាក់ស្តែងជាងមុន»៕

អត្ថបទនិងរូប៖ ហ្វាងក្វឹន

 

 

 

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ចាត់តាំងទិវាមហាសាមគ្គីភ្ជាប់នឹងទិវាវប្បធម៌វៀតណាម

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។