យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិច ក៏ត្រូវបានវិនិយោគកាន់តែសុក្រឹត បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ និងដោះដូរទំនិញផងដែរ។ (រូបថតថតនៅឃុំ Khánh Lâm)
Cà Mau មាន ២៩ សមាសភាពជនជាតិភាគតិច ដោយមាន ៣៥.៦៧៩ គ្រួសារ និងចំនួនប្រជាជន ១៥៧.៤៧៣ នាក់ ស្រូបអត្រា ៦,៥៦% នៃចំនួនប្រជាជន។ ច្រើនជាងគេគឺជនជាតិ Khmer ១២៦.០៧៦ នាក់ និងជនជាតិ Hoa ៣០.៣៧៨ នាក់។
យកចិត្តទុកដាក់ថែទាំជីវភាពជនរួមជាតិភាគតិច ខេត្តបានកៀងគរ និងបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានផ្សេងៗ ពីថវិកាមជ្ឈិម ថវិកាភូមិភាគ បណ្តាកម្មវិធីគោលដៅ និងប្រភពសង្គមភាវូបនីយកម្ម ដើម្បីអនុវត្តគោលនយោបាយជនជាតិ។ ដោយឡែកក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ប្រភពធនធានសរុបជាង ៣.២០០ ពាន់លានដុង ត្រូវបានផ្តល់អាទិភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភផ្ទះសម្បែង ទឹកប្រើប្រាស់ប្រចាំថ្ងៃ អភិវឌ្ឍផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើជូនជនរួមជាតិភាគតិច។
គិតមកទល់បច្ចុប្បន្ន ទូទាំងខេត្តកសាងថ្មីផ្លូវគមនាគមន៍ជនបទបានជាង ៥៥០ គីឡូម៉ែត្រ; ជួសជុល លើកកម្ពស់សំណង់សាលារៀន ដំណាក់សុខាភិបាលប្រមាណ ៨០ សំណង់ និងវិនិយោគសាលាសហគមន៍ចំនួន ១១ កន្លែង។ មាន ៣៥.៦៧២ គ្រួសារជនជាតិភាគតិចបានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ សម្រេច ៩៩,៩៨%; ៣៣.៣៦០ គ្រួសារបានប្រើប្រាស់ទឹកស្អាត ទឹកស្របអនាម័យ សម្រេច ៩៣,៥%។
បណ្តាគោលនយោបាយកាត់បន្ថយភាពក្រីក្រ បានបោះជំហានផ្តើមពីការឧបត្ថម្ភផ្ទាល់ ទៅជាការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត។ ខេត្តបានឧបត្ថម្ភគម្រោងអភិវឌ្ឍផលិតចំនួន ១២៨ គម្រោង ដោយមានគ្រួសារជនជាតិភាគតិចប្រមាណជាង ១.៣០០ គ្រួសារចូលរួម; បញ្ចប់ការឧបត្ថម្ភផ្ទះចំនួន ១.៤៤២ ខ្នង តាមគម្រោងលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ គិតមកដល់ចុងឆ្នាំ ២០២៥ ទូទាំងខេត្តនៅសល់គ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន ៥៥០ គ្រួសារ ស្រូបអត្រា ២,០៥%។
Cà Mau តែងយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង មុខរបរចិញ្ចឹមជីវិត ជួយជនរួមជាតិភាគតិចបានតាំងទីលំនៅប្រកបដោយស្ថិរភាព និងកែលម្អជីវភាពរស់នៅទៀតផង។
ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច Cà Mau យកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ អភិរក្សអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ។ ខេត្តរក្សាបានជាង ១០០ កន្លែងបង្រៀនអក្សរ Khmer ព្រមទាំងចាត់តាំងបណ្តាថ្នាក់បង្រៀនអក្សរ Hoa រួមចំណែកថែរក្សាភាសា អក្សរសាស្ត្រ និងពង្រីកប្រពៃណីវប្បធម៌របស់បណ្តាជនជាតិភាគតិចផងដែរ។
គោលនយោបាយធានារ៉ាប់រងសុខាភិបាល ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយ ដោយមានជនជាតិភាគតិចចំនួន ១៥៦.២១៣ នាក់ចូលរួម សម្រេច ៩៩,២%។ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ថែទាំសុខភាពស្ត្រី និងកុមារ បន្តទទួលបានការយកចិត្តទុកដាក់ល្អ។ តួនាទីរបស់អ្នកមានកិត្យានុភាព អ្នកមុខអ្នកការក្នុងការឃោសនា ចលនាជនរួមជាតិអនុវត្តគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋត្រូវបានពង្រីក។
ផ្តើមពីលទ្ធផលដែលសម្រេចបាន គណៈអចិន្ត្រៃយ៍បក្សខេត្តបានកំណត់ថា នាពេលខាងមុខ Cà Mau នឹងបន្តកៀងគរប្រភពធនធានវិនិយោគសម្រាប់តំបន់ជនរួមជាតិភាគតិច អភិវឌ្ឍមុខរបរចិញ្ចឹមជីវិត លើកកម្ពស់គុណភាពអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ; អភិរក្សអត្តសញ្ញាណវប្បធម៌ Khmer - Hoa និងពង្រឹងកងជួរកម្មាភិបាលជាជនជាតិភាគតិច។ ឆ្លងតាមនោះ សន្សឹមៗបង្រួមគម្លាតនៃការអភិវឌ្ឍ លើកកម្ពស់ជីវភាពខាងសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិច ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕
Kim Cương

Truyền hình



Xem thêm bình luận