Thứ ba, 27-10-26 15:08:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

Báo Cà Mau ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

 វិស័យអប់រំនៅតំបន់ជនរួមជាតិភាគតិចក៏ទទួលបានការយកចិត្តទុកដាក់វិនិយោគយ៉ាងល្អត្រឹមត្រូវផងដែរ។ (ក្នុងរូបថត៖ ម៉ោងសម្រាករបស់សិស្សានុសិស្សសាលាវិទ្យាល័យតឹនឡើយ ឃុំហូធីគី)។

ខេត្តកាម៉ាវ មានជនជាតិភាគតិចចំនួន ២៩ សាសន៍ មាន ៣៥.៦៧៩ គ្រួសារ ដោយមានប្រជាជនជាង ១៥៧.៤៧០ នាក់ ស្មើនឹង ៦,៥៦% នៃចំនួនប្រជាជនសរុបទូទាំងខេត្ត។ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនច្រើនជាងគេគឺមានជាង ១២៦ ពាន់នាក់។ ក្នុងរយៈពេលកន្លងមក យោងតាមការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ សាលារៀន មន្ទីរពេទ្យ និងអាគារវប្បធម៌នៅតាមតំបន់ជនរួមជាតិភាគតិចត្រូវបានកែលម្អជាបណ្តើរៗ។ ការងារអប់រំ ថែទាំសុខភាព បណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយការងារធ្វើសម្រេចបានលទ្ធផលជាវិជ្ជមានច្រើនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចមួយផ្នែកនៅជួបប្រទះការលំបាកខ្លាំង។ ទូទាំងខេត្តបច្ចុប្បន្នមានគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចចំនួន ១.៥៨០ គ្រួសារ ស្មើនឹង ៤,៨៦% នៃចំនួនគ្រួសារជនរួមជាតិភាគតិចសរុប។

ដំណាក់កាលឆ្នាំ ២០២៦-២០៣០ ខេត្តគ្រោងនឹងប្រមូលផ្តុំធនធានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំនួន ៣៩០ កន្លែងនៅតាមតំបន់ជនរួមជាតិភាគតិច។ កសាងគម្រោងទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រមូលផ្តុំចំនួន ១០ កន្លែង ឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរាយប៉ាយដល់គ្រួសារប្រមាណជាង ៦៥៦ គ្រួសារ។ ឧបត្ថម្ភដីលំនៅឋានយ៉ាងតិចបំផុត ២៦៣ គ្រួសារ និងផ្ទះជូន ៥២៦ គ្រួសារផងដែរ។ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាង ៥៨៥ កន្លែង។

ទន្ទឹមនឹងនោះ ខេត្តក៏បានយកចិត្តទុកដាក់ឧបត្ថម្ភអភិវឌ្ឍផលិត ធ្វើពិពិធកម្មជីវភាពរស់នៅ លើកកម្ពស់ចំណូលជូនជនរួមជាតិភាគតិច។ គ្រោងនឹងមានទាំងអស់ ៣០០ ទម្រង់ គម្រោងអភិវឌ្ឍន៍ផលិតកម្ម ព្រមទាំង ៣៩ ទម្រង់ផ្តើមអាជីវកម្ម និងចាប់ផ្តើមដំណើរការធ្វើអាជីវកម្មផងដែរ។ ព្រមទាំងបង្កើនការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ពិគ្រោះយោបល់ការងារធ្វើ បញ្ជូនពលករទៅធ្វើការនៅបរទេស តាមកិច្ចសន្យា ដើម្បីជួយឱ្យប្រជាពលរដ្ឋមានឱកាសការងារបន្ថែម និងមានចំណូលស្ថិរភាព។

 ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចកាន់តែមានការអភិវឌ្ឍន៍ជាលំដាប់ ឆ្លើយតបទៅនឹងតម្រូវការនៃជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងការអភិវឌ្ឍផលិតកម្មផងដែរ។ (ក្នុងរូបថត៖ ដងផ្លូវជនបទនៅភូមិដឿងដាវ ឃុំហូធីគី)។

ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តកាម៉ាវ ថែមទាំងយកចិត្តទុកដាក់លើកកម្ពស់គុណភាពខាងវិស័យអប់រំ សុខាភិបាល អនុវត្តសមភាពយេនឌ័រ ថែទាំសុខភាពមាតា និងទារក ការពារទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍មិនគ្រប់វ័យ ព្រមទាំងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងបណ្តាជនជាតិដទៃទៀតផងដែរ។

លោកស្រី ង្វៀនធូទឺ ប្រធានមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ ការកំណត់យ៉ាងច្បាស់លើការដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ គឺត្រូវភ្ជាប់ជាមួយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការគាំទ្រជីវភាពរស់នៅ លើកកម្ពស់គុណភាពធនធានមនុស្ស និងលើកកម្ពស់តួនាទីជាម្ចាស់ការរបស់ជនរួមជាតិភាគតិច។ ធនធានត្រូវតែផ្តល់អាទិភាពដល់ភូមិភាគដែលនៅជួបការលំបាក ធានាភាពបើកចំហ តម្លាភាព និងចំគោលដៅ។ ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យម្ចាស់ការអភិវឌ្ឍផលិតកម្ម ខិតខំឈានឡើងដើម្បីចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

ជាមួយនឹងទិសដៅវិនិយោគមានចំណុចស្នូល អភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាព និងដាស់តឿនស្មារតីម្ចាស់ការខ្លួនឯងរបស់ប្រជាពលរដ្ឋ កម្មវិធីដំណាក់កាលឆ្នាំ ២០២៦-២០៣០ ត្រូវបានរំពឹងទុកថានឹងបង្កើតឱ្យមានការប្រែប្រួលយ៉ាងច្បាស់លាស់លើមុខមាត់ជនបទ លើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ ពង្រឹងមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្តកាម៉ាវ៕

អត្ថបទ៖ គីមគឿង

រូបថត៖ យ័ញឌីប

 

 

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។