Thứ bảy, 3-10-26 09:01:12
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

Báo Cà Mau គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

 បុណ្យសែនដូនតា គឺជាឱកាសដើម្បីបណ្ដាជំនាន់ក្នុងគ្រួសាររំលឹកគុណ ដឹងគុណដល់ជីដូនជីតា បុព្វការីជនរបស់ខ្លួនផងដែរ។

បុណ្យសែនដូនតា គឺជាបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យប្រពៃណីធំៗរបស់បងប្អូនជនរួមជាតិ Khmer ហើយក៏ជាឱកាសដើម្បីបណ្ដាគ្រប់ជំនាន់គ្រួសាររំលឹកគុណ និងតបគុណដល់ជីដូនជីតា បុព្វការីជន និងអ្នកដែលបានចែកឋានទៅ។ ទន្ទឹមនឹងនោះ ក៏សម្តែងនូវសីលធម៌ផឹកទឹកនឹកប្រភព អប់រំទូន្មានកូនចៅឱ្យចេះថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ។ នេះក៏ជាឱកាសដើម្បីបងប្អូនជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនាគ្រួសារ សហគមន៍ និងរួមគ្នាថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ Khmer។

លោកស្រី Nguyễn Thu Tư ប្រធានមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ឱ្យដឹងថា៖ ការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតា បានបង្ហាញពីការយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer រួមចំណែកថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ តាមរយៈនោះ លើកទឹកចិត្តបងប្អូនឱ្យបន្តពង្រីកស្មារតីសាមគ្គីភាព សកម្មក្នុងការផលិត អភិវឌ្ឍសេដ្ឋកិច្ច និងចូលរួមបណ្ដាចលនា រួមចំណែកកសាងភូមិភាគឱ្យកាន់តែរីកចម្រើន។

តាមផែនការ ខេត្តនឹងចាត់តាំងសកម្មភាពជាច្រើនថែទាំដល់ជីវភាពសម្ភារៈ ស្មារតី បង្កលក្ខណៈដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យប្រកបដោយភាពសប្បាយរីករាយ សាមគ្គី សុវត្ថិភាព និងសន្សំសំចៃ។ គ្រប់បណ្ដាភូមិភាគបានបង្កើនការឃោសនាអំពីអត្ថន័យនៃបុណ្យភ្ជុំបិណ្ឌ សែនដូនតា គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ។ ព្រមជាមួយនោះ ចាត់តាំងបណ្ដាសកម្មភាពវប្បធម៌ សិល្បៈ អប់រំកាយ កីឡា សមស្របទៅនឹងទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ Khmer។

បុណ្យសែនដូនតា គឺជាបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យប្រពៃណីធំៗរបស់បងប្អូនជនរួមជាតិ Khmer។

ឱកាសនេះដែរ បណ្ដាគណៈប្រតិភូថ្នាក់ដឹកនាំខេត្តនឹងអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យ និងជូនអំណោយដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វត្តពុទ្ធសាសនាថេរវាទ Khmer ទាំង ២៨ វត្ត សាលាទានចំនួន ១៨ កន្លែង រួមទាំងវត្ត Công Đức Lâm Phật Tử ព្រមទាំងបុគ្គល និងគ្រួសារគោលនយោបាយឆ្នើមក្នុងជនរួមជាតិ Khmer។ ពេលវេលាគ្រោងទុកដើម្បីបណ្ដាគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងរសិទ្ធពរបុណ្យសែនដូនតា គឺចាប់ពីថ្ងៃទី ៥ ដល់ ១១ ខែតុលាខាងមុខនេះ។

យោងតាមបណ្ដាសកម្មភាពសួរសុខទុក្ខ ប្រសិទ្ធពរ និងជូនអំណោយ ខេត្តក៏បានជំរុញទឹកចិត្តអ្នកភារសាសនា អ្នកមានកិត្យានុភាពទាំងឡាយ រួមទាំង ព្រះសង្ឃ និងគ្រួសារគោលនយោបាយ ព្រមទាំងបុគ្គលឆ្នើមក្នុងជនរួមជាតិ Khmer បន្តពង្រីកតួនាទីក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច និងចូលរួមបណ្ដាចលនារបស់ភូមិស្រុក។

ការប៉ាន់ប្រមាណថវិកាសរុបសម្រាប់សកម្មភាពសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ នេះគឺចំនួនទឹកប្រាក់ ៩១២ លានដុង។ ការចាត់តាំងបណ្ដាសកម្មភាព ត្រូវបានតម្រូវឱ្យធានាត្រូវចំមុខសញ្ញា ចំហ តម្លាភាព ជាក់ស្តែង សុវត្ថិភាព និងសមស្របជាមួយលក្ខណៈជាក់ស្តែងនៃភូមិភាគនីមួយៗ៕

Kim Cương - Danh Điệp

 

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។