ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។
ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញភឿក លោក ង្វៀនថាញ់ហ្វាង ប្រគល់ប័ណ្ណសរសើរជូនដល់បណ្តាគ្រួសារគំរូ នៅទិវាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៥ របស់ភូមិភឿកថទៀន)។
យោងតាមផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកាម៉ាវ ទិវាមហាសាមគ្គីឆ្នាំនេះមានប្រធានបទ៖ “កសាងតំបន់ប្រជុំជននៅតាមភូមិ ឃុំសាមគ្គី សុវត្ថិភាព សុខក្សេមក្សាន្ត និងសុភមង្គល”។
ទិវាមហាសាមគ្គីជាឱកាសដើម្បីបងប្អូនប្រជាជនក្នុងភូមិសង្កាត់វាយតម្លៃលទ្ធផលនៃការអនុវត្តប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ លើកសរសើរដល់សមូហភាព គ្រួសារ និងបុគ្គលគំរូដែលមានការរួមចំណែកជាវិជ្ជមានដល់សហគមន៍។ ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់ប្រជាជនពង្រីកសិទ្ធិធ្វើជាម្ចាស់ ស្មារតីគ្រប់គ្រងខ្លួនឯង ចូលរួមពិភាក្សាអំពីវិធានការអភិវឌ្ឍសេដ្ឋកិច្ច ថែទាំជីវភាពរស់នៅ និងកសាងតំបន់ជនបទ ទីប្រជុំជនស៊ីវិល័យ ប្រកបដោយអត្ថន័យផងដែរ។
សកម្មភាពនានានៃវាមហាសាមគ្គីត្រូវបានរៀបចំឡើងយ៉ាងរៀបរយ ដោយរួមបញ្ចូលគ្នារវាងពិធី និងបុណ្យ ធានាបាននូវប្រសិទ្ធភាព សន្សំសំចៃ និងស្របតាមលក្ខណៈជាក់ស្តែង។ ចំណុចសំខាន់គឺសកម្មភាពនៃការដោះដូរសិល្បៈ បកស្រាយបទចម្រៀងប្រពៃណី របាំប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ល្បែងប្រជាប្រិយ បង្ហាញអំពីមុខម្ហូប មុខរបរប្រពៃណី និងផលិតផលប្រចាំតំបន់របស់ភូមិភាគ។ ខេត្តលើកទឹកចិត្តឱ្យរៀបចំស្តង់តាំងបង្ហាញផលិតផល OCOP ផលិតផលកសិផល ផលិតផលភូមិរបរបញ្ចូលគ្នាជាមួយសកម្មភាពនៃការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ដើម្បីរួមចំណែកណែនាំពីសក្តានុពល និងភាពខ្លាំងរបស់ខេត្តកាម៉ាវ។
ក្រៅពីនោះ នៅទិវាមហាសាមគ្គី បណ្តាភូមិភាគទាំងឡាយថែមទាំងរួមបញ្ចូលគ្នានូវសកម្មភាពសន្តិសុខសង្គម ឧបត្ថម្ភគ្រួសារមានជីវភាពលំបាក ណែនាំប្រជាជនឱ្យចូលរួមប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត និងលើកកម្ពស់ជំនាញសុវត្ថិភាពក្នុងលំហបណ្តាញអ៊ីនធឺណិត; លើកសរសើរ ពង្រីកទូលាយនូវគំរូល្អ វិធីសាស្ត្រពលកម្មមានប្រសិទ្ធភាពស្តីពីគំរូ មនុស្សល្អ - ការងារល្អនៅតាមភូមិសង្កាត់។

សកម្មភាពល្បែងប្រជាប្រិយបង្កើតបរិយាកាសសប្បាយរីករាយក្នុងទិវាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៥ របស់ភូមិបៀនដុង B សង្កាត់ហ៊ីបថាញ់។
លោក ង្វៀនវុំាងខើយ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ាវ ប្រធានសមាគមកាកបាទក្រហមខេត្ត បានសង្កត់ធ្ងន់ថា៖ បណ្តាសកម្មភាពត្រូវតែឆ្ពោះទៅរកប្រជាជន បង្កលក្ខណៈដើម្បីឱ្យអ្នកទាំងអស់គ្នាបានចូលរួម ច្នៃប្រតិដ្ឋ និងទទួលផលពីតម្លៃវប្បធម៌; ជៀសវាងការរៀបចំធ្វើឡើងតាមបែបត្រឹមតែជាទម្រង់ និងខ្ជះខ្ជាយ។ តាមរយៈនោះ គឺដើម្បីពូនផ្តុំស្មារតីសាមគ្គីភាព ជំរុញការកសាងបរិស្ថានវប្បធម៌ល្អផូរផង់ ព្រមទាំងលើកកម្ពស់អត្តសញ្ញាណភូមិភាគ និងលើកកំពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនផងដែរ។
ក្រោយពីបានរៀបចំទិវាមហាសាមគ្គីនៅតាមតំបន់ប្រជុំជន ចាប់ពីថ្ងៃទី ១៩ ដល់ទី ២៤ ខែវិច្ឆិកា គ្រប់បណ្តាភូមិភាគនឹងបន្តអនុវត្តសកម្មភាពឆ្លើយតបទៅនឹងទិវាវប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌មហាសាមគ្គី។
យោងតាមលោក ង្វៀនវុំាងខើយ ការផ្សារភ្ជាប់ទិវាមហាសាមគ្គីទូទាំងប្រជាជនជាមួយនឹងទិវាវប្បធម៌វៀតណាម គឺក្នុងគោលបំណងដើម្បីបង្កើតបន្ថែមនូវលំហសកម្មភាពវប្បធម៌សហគមន៍ លើកកម្ពស់តួនាទីជាម្ចាស់របស់ប្រជាជនក្នុងការថែរក្សា និងបង្កើតតម្លៃប្រពៃណី។ តាមរយៈនោះ រួមចំណែកពង្រឹងទឹកចិត្តស្រឡាញ់រាប់អានគ្នាក្នុងភូមិស្រុក ពង្រឹងការផ្សារភ្ជាប់រវាងស្រទាប់វណ្ណៈប្រជាជន រួមគ្នាកសាងប្រទេសជាតិមាតុភូមិ៕
អត្ថបទ៖ គីមគឿង
រូបថត៖ ហ៊ឺវថ

Truyền hình



Xem thêm bình luận