Chủ nhật, 11-10-26 10:51:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

Báo Cà Mau

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពេល​បាន​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពី​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​ពេទ្យ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​រក្សា​សុខ​ភាព​ប្រ​ជា​ជន​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​មូល​ដ្ឋាន។​

ប្រ​ជា​ជន​កំ​ពុង​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង។​

លោក​ឡេក្វឹក​ទ្វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “កង​ជួរ​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ បាន​កើន​ឡើង​ឥត​ឈប់​ឈរ។​ កម្ម​វិធី​សុខា​ភិបាល​ជាតិ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​ ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​មាន​ភាព​ម្ចាស់​ការ​ពី​ដើម​ឆ្នាំ។​ អា​ស្រ័យ​ហេតុ​នោះ​ ជំ​ងឺ​ឆ្លង​រាល​ដាល​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ខណៈ​ពេល​ដូច​គ្នា​ ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​មុខ​សញ្ញា​គោល​នយោ​បាយ​ អ្នក​ក្រ មាតា​និង​ទា​រក​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ បង្កើន​ការ​ងារ​ថែទាំ​សុខ​ភាព​កុមារ។​ ឃុំ​រក្សា​ខ្ជាប់​បទ​ដ្ឋាន​ជាតិ​ផ្នែក​សុខា​ភិបាល”។​

ឃុំ​ចូវ​ដៀង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៨៣%។​  មុន​នេះ​ ដោយ​សារ​ជីវ​ភាព​លំ​បាក​ ទើប​ប្រ​ជា​ជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​ រដ្ឋ​ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​ទីនេះ​ត្រូវ​បាន​លើក​ស្ទួយ។​ ផ្ដើម​ពី​នោះ​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ និង​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ក៏​មាន​ភាព​ជា​វិជ្ជ​មាន។​ វេជ្ជ​បណ្ឌិត​ឡឹម​វ៉ាន់​ងឺ អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “ចូវ​ដៀង​ជា​ឃុំ​តំ​បន់​ជ្រៅ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​លំ​បាក​ខ្លាំង។​ តាំង​ពី​មាន​ដំ​ណាក់​សុខា​ភិបាល​ ប្រ​ជា​ជន​មិន​សូវ​ពិបាក​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ។​ យើង​ខ្ញុំ​ខិត​ខំ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ពិ​សេស​ ចំ​ពោះ​មាមីង​ក្រី​ក្រ…”។​

រៀង​រាល់​ថ្ងៃ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ចូវ​ដៀង ពិនិត្យ​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំ​ងឺ​ពី​៤០-៥០​នាក់។​ ករណី​ជំ​ងឺ​ធ្ងន់​ត្រូវ​បាន​ដំ​ណាក់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ដើម្បី​ប្រ​ជា​ជន​បាន​ព្យា​បាល​ទាន់​ពេល។​ អ្នក​មីង​សឺន​ធីហង នៅ​ភូមិ​អូរ​ទទឹង ឱ្យ​ដឹង៖  “ខ្ញុំ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​និង​សម្ពាធ​ឈាម។​ ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ បាន​វេជ្ជ​បណ្ឌិត​ណែ​នាំ​ពី​របៀប​ថែទាំ​និង​បង្ការ​ជំ​ងឺ​យ៉ាង​ហ្មត់​ចត់​ ដូច្នេះ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ណាស់។​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​ រួស​រាយ​រាក់​ទាក់​អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​អ្នក​ជំ​ងឺ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ដូច​យើង​ខ្ញុំ​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ថែទាំ​សុខ​ភាព​ដោយ​មិន​បង់​ថ្លៃ​ ជំ​ងឺ​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”៕​

                                  សឺន​ម៉ាល័យ​-ទីទុយ​

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។