Chủ nhật, 11-10-26 10:51:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កម្លាំង​ចលករ​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្ររៀន​ពូកែ​

Báo Cà Mau

សិស្ស​ និស្សិត​ក្រី​ក្ររាប់​រយ​នាក់ បំ​ផុត​គឺសិស្ស​ និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​កម្លាំង​ចិត្ត​និង​ស្មារតី​បន្ថែម​ ដើម្បី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ឈាន​ឡើង​រៀន​សូត្រ​បាន​ល្អ​ អា​ស្រ័យ​បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍។​

លោក​ស្រី​ផាម​ធីហុង​អៀង​ អនុប្រ​ធាន​សមាគម​កាក​បាទ​ក្រ​ហម​ខេត្ត​សុក​ត្រាំង
ជូនអាហារូបករណ៍ដល់សិស្ស។

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ខេត្ត​សុក​ត្រាំង​ ទទួល​បាន​ប្រ​ភព​អា​ហា​រូប​ករណ៍​ឧបត្ថម្ភ​ជា​ច្រើន​សម្រាប់​សិស្ស​ និស្សិត​ក្រី​ក្រ រៀន​ពូកែ។​ ក្នុង​នោះ​ មាន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ​ វឺអា​យិញ យឿង​គី​ហ៊ីប និង​អា​ហា​រូប​ករណ៍​នៃ​កម្ម​វិធី​ “ដើម្បី​ប្អូន​សង្វាត់​រៀន​សូត្រ” ។ល។​ របស់​អង្គ​ភាព​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​និង​សប្បុ​រស​ជន​ធ្វើ​ហិ​រញ្ញប្ប​ទាន។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ឧបត្ថម្ភ​សិស្ស​ និស្សិត​ក្រី​ក្រ​រាប់​ពាន់​នាក់​ឆ្លង​កាត់​លំ​បាក​ ដើម្បី​រៀន​សូត្រ​បាន​ល្អ។​ ដោយ​ឡែក​អា​ហា​រូប​ករណ៍​របស់​មូល​និធិ​ទៀង​តឹម នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Vingroup ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ​ បាន​ឧបត្ថម្ភ​សិស្ស​ និស្សិត​រាប់​ពាន់​នាក់​ក្នុង​ដំ​ណាក់​កាល​សិក្សា​រៀន​សូត្រ។​ មូល​និធិទៀង​តឹម ឧបត្ថម្ភ​សិស្ស​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​ក្នុង​អំ​ឡុង​ពេល​សិក្សា​ ៩​ខែ​ មធ្យម​ភាគ​៧០០​ពាន់​ដុង​/ខែ​ ចំ​ណែ​ក​និស្សិត​ក្រី​ក្របាន​ឧបត្ថម្ភ​បង់​កម្រៃ​សិក្សា​មិន​លើស​ពី​២០​លាន​ដុង​/ឆ្នាំ។​

តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ និង​មូល​និធិ​ទៀង​តឹម ជូន​អា​ហារ​រូប​ករណ៍​
ដល់សិស្សនិស្សិតក្រីក្ររៀនពូកែ។

ឆ្នាំ​សិក្សា​២០២៣​-២០២៤ មូល​និធិ​ទៀង​តឹម បាន​ឧបត្ថម្ភ​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​២៤២​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ រួម​ចំ​ណែក​ជួយ​ប្អូន​ៗ​បន្ត​ការ​សិក្សា​រៀន​សូត្រ។​ ប្អូន​វ៉ូវ​ត្រឿង​យ្វី សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​ដាយ​ង៉ាយ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “គ្រួ​សារ​ប្អូន​ក្រលំ​បាក​ ម្តាយ​មាន​ជំ​ងឺ​ក្រ​លៀន​ ឪ​ពុក​ធ្វើ​ជាង​សំ​ណង់​នៅ​ក្រុង​ហូជី​មិញ​ ដើម្បី​មាន​ប្រាក់​គិត​គូរ​ឱ្យ​ម្តាយ​លាង​ឈាម​ផង​ និង​គិត​គូរ​ឱ្យ​ប្អូន​ទាំង​ពីរ​នាក់​រៀន​ផង។​ បច្ចុប្បន្ន​ បង​ប្អូន​ទាំង​ពីរ​រស់​នៅ​ជា​មួយ​ពូ​និង​មីង​ ម្ល៉ោះ​ហើយ​ក្នុង​អំ​ឡុង​៧​ឆ្នាំ​មក​នេះ​ អា​ហា​រូប​ករណ៍​នៃ​មូល​និធិ​ទៀង​តឹម​បាន​ឧបត្ថម្ភ​ ពិត​មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្អូន​ ជួយ​ឱ្យ​ប្អូន​ជឿជាក់​លើ​ខ្លូន​ឯង​រៀន​បាន​ល្អ​ ដើម្បី​បន្ត​ចូល​មហា​វិទ្យា​ល័យ”។​ ចំ​ណែក​ប្អូន​ឡាយ​ធីង៉ឹង សិស្ស​ថ្នាក់​ទី​៧ អនុ​វិទ្យា​ល័យ​វិញ​ហាយ ទីរួម​ខេត្ត​វិញ​ហាយ ឱ្យ​ដឹង៖ “ឪ​ពុក​ស្លាប់​ចោល​តាំង​ពី​តូច ប្អូន​រស់​នៅ​នឹង​ជី​ដូន​អា​យុ​៧០​ឆ្នាំ​ រាល់​ថ្ងៃ​ទៅ​រើស​ខ្ចឹមក្រ​ហម​ដើម្បី​រក​ប្រាក់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។​ ព្រោះ​ហេតុ​នោះ​ ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍ ប្អូន​មាន​សេចក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ មាន​ឱកាស​បាន​បន្ត​ការ​សិក្សា​ ប្អូន​សន្យា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​ តប​ទៅ​នឹង​ការ​លះ​បង់​របស់​ជីដូន​ និង​ការ​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​របស់​មូល​និធិ​ទៀង​តឹម”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ពុង​ធីមី​ឡែ ទទួល​បន្ទុក​មូល​និធិ​ទៀង​តឹម​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Ving roup ភាគ​ខាង​ត្បូង​ នៅ​ខេត្ត​សុក​ត្រាំង​ មូល​និធិ​ទៀត​តឹម អា​ទិភាព​ឧបត្ថម្ភ​ដល់​សិស្ស​ និស្សិត​ មាន​ស្ថាន​ភាព​លំ​បាក​ ឈាន​ឡើង​ក្នុង​ការ​សិក្សា។​ មូល​និធិ​ទៀង​តឹម សង្ឃឹម​ថា​ សិស្ស​និស្សិត​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ ដែល​ទទួល​បាន​អា​ហា​រូប​ករណ៍ មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ឆ្លង​កាត់​លំ​បាក​ដើម្បី​សិក្សា​បាន​ល្អ​ អនុវត្ត​នូវ​ក្តី​ស្រ​មៃ​ចង់​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​ដល់​គ្រួ​សារ​ សង្គម​និង​ប្រ​ទេស​ជាតិ។​ បន្ទាប់​ពី​បាន​ទទួល​អា​ហា​រូប​ករណ៍​មួយ​ឆ្នាំ​ សិស្ស​ និស្សិត​ក្រី​ក្រ គប្បី​ដាក់​ពាក្យ​ពន្យា​ពេល​ ដើម្បី​មូល​និធិ​ទៀង​តឹម បន្ត​ឧបត្ថម្ភ​ប្អូន​ៗ​នៅ​ឆ្នាំ​សិក្សា​បន្ត​បន្ទាប់​ទៀត៕​

                                    លីធាន - វិមាន​

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។