Chủ nhật, 11-10-26 10:51:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនជាតិចិនអភិរក្សសិល្បៈចំរៀងល្ខោនបុរាណ

Báo Cà Mau ជាមួយកាយសម្ហតែងតាមបែបសរុប រាល់ចង្វាក់រាំ ច្រៀងយ៉ាងរៀបរយដែលយោងតាមសម័យកាល សិល្បៈច្រៀងរាំ និងរឿងល្ខោនបុរាណគឺជាចំណីខាងស្មារតីមិនអាចខ្វះបានក្នុងជីវភាពរស់នៅនៃវប្បធម៌សហគមរបស់ជនជាតិចិន។

ដោយឡែកចំពោហជនជាតិចិននៅកាម៉ាវ លោកត្រឹងក្វេឌិញ ប្រធានគណកម្មវត្តលោកយាយធៀងហូវថាញ់ម៉ូវ (សង្កាត់២ ក្រុងកាម៉ាវ) បានរៀបរាប់មកវិញថា កាលពីឆ្នាំ១៩៧២ ការិយាល័យចំរៀងបុរាណឃុំដុងតឹម (ដែលសព្វថ្ងៃមានតីតាំងស្ថិតនៅដងវិថីហ្វាងយ៉ីវ សង្កាត់២ ក្រុងកាម៉ាវ ជាកន្លងសកម្មភាព និងបង្កើតក្រុមចម្រៀងសម្រាប់អ្នកកាប់អុសដំបូងបង្អស់របស់ជនជាតិចិននៅកាម៉ាវ។ “ជំនាន់នោះ ការបង្កើតក្រុមចម្រៀងគឺដើម្បីទិសដៅឃោសនាចលនាបងប្អូនជនជាតិចិនចូលរួមច្រៀងជាភាសាចិន។ យើងខ្ញុំក៏បានជួលគ្រូចម្រៀងមកអំពីខេត្តសុកត្រាំងឲ្យបង្ហាត់ច្រៀងដើម្បីច្រៀងបម្រើនារដូវបុណ្យថ្វាយលោកយាយ។ ថ្វីត្បិតតែដូច្នោះ ក្រុមអ្នកច្រៀងទាំងនេះគ្រាន់តែសកម្មភាពបានត្រឹម៣ឆ្នាំប៉ុណ្ណោះក៏បែកខ្ចាយអស់”។

សព្វថ្ងៃនេះ ដើម្បីបម្រោះមាមីងបងប្អូនចូលរួមថ្វាយលោកយាយ គណកម្មការវត្តតែងបានអញ្ជើញបណ្តាក្រុមចម្រៀងល្ខោនបុរាណមកអំពីទីក្រុងហូជីមិញដើម្បីសម្តែង។ និយាយអំពីសិល្បៈចម្រៀងល្ខោនបុរាណនៅក្រុងសាយហ្កង ផ្សារធំ គឺគ្មានអ្នកណាមិនស្គាល់ភាពល្បីឈ្មោះនៃក្រុមចម្រៀងល្ខោនថុងញ៉ឹកក្វាងជីវនោះទេ។ សព្វថ្ងៃ ក្រុមកំពុងសកម្មភាព ដោយមានលំហូរ២យ៉ាងដ៏ឆ្នើម គឺជាផ្នែកខាងល្ខោនបែបវៀតនិងចិន។ ល្ខោនវៀតប្រើភាសាក្វាងដុង (ចម្រៀងក្វាង) ចំណែកល្ខោនចិនវិញប្រើភាសាចិនកាតាំង។

ការតុបតែងមុខត្រូវតែសិក្សាដោយប្រុងប្រយ័ត្ននូវស្គ្រីប ហើយធ្វើតាមយ៉ាងដិតដល់នូវបុគ្គលិកលក្ខណៈរបស់តួអង្គនីមួយៗ។

ដោយសារលក្ខណៈពិសេសរបស់ភាសា ល្ខោនបែបវៀតក៏មានភាពទាក់ទាញភ្ញៀវទស្សនាច្រើនជាង ពីព្រោះបានទស្សនាការសម្តែងល្ខោននេះក្នុងរាត្រីតែមួយ។ ទន្ទឹមនិងនោះ មានបងប្អូនជនជាតិចិនជាច្រើនចេះភាសាក្វាងដុង ទើបការចូលរួមទស្សនាអ្នកទាំងឡាយនិងបានយល់ដឹងរាល់គ្រប់អត្ថន័យក្នុងការសម្តែង។

បណ្តាសាច់រឿងល្ខោនបុរាណក្នុងការសម្តែងរបស់ជនជាតិចិន តែងបានផ្តោតលើរឿងព្រេងបុរាណរបស់ចិន មានដូចជា៖ ភុងងីឌិញ ទៀកឌិញសាង ផាងលេហ្វេ។ បន្ទាប់មកនេះ ជាមួយការលាយឡំខាងវប្បធម៌ សិល្បៈកៃលឿងណាមបូក៏ត្រូវបានដាក់បញ្ចូលរាល់ការសម្តែងដែលពោរពេញដោយលក្ខណៈវៀតណាម ដូចជា៖ តឹមកាម លីធឿងគៀក...។

ដើម្បីញុំាងឲ្យកម្មវិធីសម្តែងកាន់តែមានការចាប់អារម្មណ៍ គឺត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងមាត់ចត់ណាស់ដែរ។

អ្នកស្រី ត្រឹងអាញធឺ ប្រធានក្រុមល្ខោនបុរាណថុងញ៉ឹកក្វាងជីវ មានប្រសាសន៍៖ “ដើម្បីបណ្តុះបណ្តាលសិល្បករដ៏ជំនាញមួយរូប គឺជាការលំបាកខ្លាំងណាស់ តាំងពីរបៀបច្រៀងរហូតដល់កាយវិកាសម្តែង ក្រសែភ្នែក ទឹកមុខញញឹមសុទ្ធតែមានរៀបរៀបរយ។ ក៏ដូចជាល្ខោនហាកបូយឬក៏កៃលឿង ប្រភេទសិល្បៈប្រពៃណីនេះកំពុងត្រូវសាបសូនជាសន្សឹមៗក្នុងសហគមជនជាតិចិន ការជម្រើសបញ្ញវ័នសម្រាប់យកមកស្នបន្តក៏ជាការេពិបាកំមួយដែរ។ សព្វថ្ងៃ មានសិល្បករជាង៣០រូបក្នុងក្រុមដែលសុទ្ធសឹងជាអ្នកមានវ័យចាស់ជរា គ្រប់សមត្ថភាពដើម្បីធានាការសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យទានសំខាន់ៗប៉ុណ្ណោះ ដូចជាបុណ្យថ្វាយលោកយាយ លោកតាជាដើម”។

ក្នុងការប្រកបជីវភាពដ៏សែនលំបាក សិល្បករអ្នកសម្តែងល្ខោនក៏មិនមានគំនិតចង់បោះបង់អាជីពនោះដែរ ពីព្រោះសម្រាប់ពួកគាត់ ផ្នែកខាងវិស័យសិល្បៈតែងជាមោទនភាព ជាចំណាប់អារម្មណ៍សម្រាប់ការខិតខំប្រឹងប្រែងក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិចិនដែលរៀបច្បងគ្រប់ជំនាន់បានបន្សល់ទុកមក៕

 

អាញទឹង-ហ៊ីវងៀ

 

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។