Thứ tư, 25-11-26 10:56:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មកអាងយ៉ាងទស្សនាវត្តព្រែវែង

Báo Cà Mau អាយ៉ាងជាតំបន់ពោរពេញដោយក្តីជំនឿខាងផ្លូវចិត្ត មានដូចជាអាស្រមដូនចួសឺភ្នំស្វាម (ចូវដុក) ភ្នំកឹម (ទិញបៀង) និងភ្នំតាប៉ា (ទ្រីតូង)។ល។ ដែលសុទ្ធសឹងជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ ទាក់ទាញភ្ញៀវមកស្រាវជ្រាវនិងលំហែរកាយយ៉ាងច្រើនកុះករទៀតផង។ ក្នុងនោះមានវត្តព្រៃវែង ដែលជាវត្តខ្មែរ បានមានអាយុកាលយូរឆ្នាំ ស្ថិតនៅដងវិថី ត្រឹងហឹងដាវ ទីរួមស្រុកទ្រីតូង ខេត្តអាយ៉ាង។

នេះក៏ជាវត្តមួយដែលមានក្បូក្បាច់រាចនាដ៏ល្អប្រណិត ប្រកបដោយព័ណ៌លឿងយ៉ាងត្រចះត្រចង់ទូទាំងតំបន់ទ្រីតូង។

បណ្តាសមណកុដិវត្តព្រៃវែងត្រូវបានសាងខ្ពស់ផុតពីផ្ទៃដីតាមទំនៀមបុរាណខ្មែរណាមបូ។

សម្លឹងពីខាងក្រៅ វត្តមានសភាពធម្មតាណាស់ តែបើចូលទៅខាងក្នុងទីធ្លារវិញ ភ្ញៀវទេសចរណ៍នឹង ភ្ញាក់ផ្អើលដោយ ឃើញនៅចេតិយធំៗស្រស់ស្អាតមិនខុសពីវត្តខ្មែរដទៃនៅតំបន់ណាមបូនោះទេ ព្រមទាំងមានទិដ្ឋភាពស្ងប់ស្ងាត់គួរជាទីមនោរម្យពន់ពេកណាស់ វត្តត្រូវបានរចនាក្បាច់ចម្លាក់ពោរពេញដោយលក្ខណៈប្រពៃណីពុទ្ធសាសនាមហានិកាយខ្មែរ ព្រមទាំងទាក់ទាញប្រជាពុទ្ធបរិស័ទនិងភ្ញៀវទេសចណ៍ជិតឆ្ងាយយ៉ាងច្រើនកុះករអញ្ញើញមកគោរពបូជា។

ព្រះស្តូបតម្កល់អធិដ្ឋាតុអតីតព្រះឧបជ្ឈាយ៍ដែលមានសគុណក្នុងការកសាងវត្តអារម បង្កើតបានភាពទាក់ទាញភ្ញៀវទេសចណ៍ជិតឆ្ងាយមកគោរពបូជា។

ព្រះវិហារមានភាពឧត្តុង្គឧត្តមបង្ហាញច្បាស់ៅស្ថាបត្យកម្មខ្មែរ។ កំពូលព្រះវិហារមានរាងត្រីកោណ្ឌ ដំបូល៣ថ្នាក់ មួយថ្នាក់ៗចែកចេញជា៣ផ្ទត់ ផ្ទត់កណ្តាលរាងធំ ចំណែកផ្ទត់២សង្ខាងរាងស្មើគ្នា គ្មានកំពូលស្រួចដូចព្រះវិហារដទៃនោះទេ។ លើដំបូលមានរចនារូបជហ្វាស្រដៀងនិងកន្ទុយនាគ។ ភាពពិសេសរនៃព្រះវិហារគឺនៅតាមក្បាលសរសមានបដិមាករតូចៗជាច្រើននិងរូបគ្រុឌដៃទ្រដំបូលព្រះវិហារ។ នេះជានិម្មិតសញ្ញាដ៏ប្រចាំនៃលក្ខណៈវប្បធម៌សាសនា បង្កើតជាស្លាកស្នាមដ៏ពិសេសសម្រាប់វត្តខ្មែរណាមបូនិយាយរួម វត្តព្រៃវែងនៅទ្រីតូងអាយ៉ាងនិយាយដោយឡែក រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃដ៏វិសេសវិសាលរបស់ខ្មែរ។

ព្រះវិហារវត្តព្រៃវែង អមជាមួយព័ត៌លឿងដ៏ត្រចះត្រចង់ និងក្បាច់ចម្លាក់ពោរពេញដយលក្ខណៈពុទ្ធសាសនាខ្មែរ។

ក៏ដូចជាវត្តខ្មែរដទៃទៀតក្នុងតំបន់ វត្តព្រៃវែងគឺជាស្ថាតបត្យកម្មប្រកបដោយលក្ខណៈវប្បធម៌ខ្មែរសុទ្ធសាធ។ ផ្តើមពីសិល្បៈស្ថាបត្យកម្មវត្តអារាម ជនរួមជាតិខ្មែរមានបំណងចង់អភិរក្សលក្ខណៈប្រពៃណីដ៏ថ្លៃថ្នូរសម្រាប់វប្បធម៌ជំនឿពុទ្ធសាសនារួមជាមួយស្មារតីឆ្ពោះទៅកាន់ធម៌សុច្ចរិតក្នុងសហគម៕

 

អត្ថបទនិងរូបថត៖ ចន្តា

 

មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ ២០២៦-២០៣១

ពេលថ្មីៗនេះ មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ ២០២៦-២០៣១ ក្រោមប្រធានបទ៖ «វិន័យ - ផ្លាស់ថ្មី - សុពលភាព - ប្រសិទ្ធភាព» បានប្រារព្ធឡើងនៅបណ្ឌិតសភាពុទ្ធសាសនាវៀតណាម ទីក្រុង ហូជីមិញ។ សមមិត្ត ត្រឹនថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា បានអញ្ជើញចូលរួម និងថ្លែងមតិអបអរសាទរមហាសន្និបាត។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមហាជនវៀតណាម បានផ្ញើកម្រងផ្កាអបអរសាទរមហាសន្និបាតផងដែរ។

ពិធីប្រទក្សិណជុំវិញព្រះវិហារដ៏សក្ការៈ

ក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយនៃបុណ្យកឋិនទាន ពិធីកិច្ចដ៏សំខាន់មួយដែលបង្កប់នូវអត្តសញ្ញាណខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ ពុទ្ធសាសនិកជនខ្មែរ គឺពិធីដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ។ នេះជាពេលដ៏សក្ការៈនៃការចាប់ផ្តើម តភ្ជាប់នូវសេចក្តីគោរពជ្រាលជ្រៅចំពោះព្រះរតនត្រ័យ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ក្នុងភូមិស្រុក។

ពិធីប្រទក្សិណជុំវិញព្រះវិហារដ៏សក្ការៈ

ក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយនៃបុណ្យកឋិនទាន ពិធីកិច្ចដ៏សំខាន់មួយដែលបង្កប់នូវអត្តសញ្ញាណខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ ពុទ្ធសាសនិកជនខ្មែរ គឺពិធីដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ។ នេះជាពេលដ៏សក្ការៈនៃការចាប់ផ្តើម តភ្ជាប់នូវសេចក្តីគោរពជ្រាលជ្រៅចំពោះព្រះរតនត្រ័យ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ក្នុងភូមិស្រុក។

សៀវភៅបើកចំហ" អំពីមេរៀនអប់រំចិត្តឆ្ពោះទៅសាងសច្ចធម៌

មិនត្រឹមប្រកបដោយស្លាកស្នាមនៃស្ថាបត្យកម្មព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះទេ វត្តបទុមរង្សី ស្ថិតនៅឃុំដុងភឿក ទីក្រុងកឹងធើ ក៏បានបង្កប់នូវចំណាប់អារម្មណ៍តាមរយៈផ្ទាំងគំនូរចម្លាក់ រាប់សិបផ្ទាំងនៅតាមជញ្ជាំងខាងក្រៅព្រះវិហារ ដែលពណ៌នាអំពីពុទ្ធប្រវត្តិ។

មហាបុញ្ញខេត្តកឋិនទាន

បុណ្យកឋិនទាន ឬហៅថា កឋិនកាល ជាបុណ្យប្រពៃណីសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗប្រចាំឆ្នាំរបស់ ពុទ្ធបរិស័ទខ្មែរ។ ក្នុងរដូវបុណ្យនេះ ពុទ្ធសាសនិកជនបាននាំគ្នាដង្ហែត្រៃចីវរ និងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃបន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រៃមាស ៣ខែ ដើម្បីសម្តែងពីសទ្ធាជ្រះថ្លា និងសេចក្តីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុសង្ឃដែលខិតខំសិក្សាធម៌អាថ៌វិន័យពេញមួយរដូវវស្សា។

ពិធីសក្ការៈដ៏ពិសិដ្ឋ

ចំពោះជនរួមជាតិខ្មែរនៅភាគខាងត្បូង ពិធីគោរពទង់ព្រះពុទ្ធសាសនា មិនត្រឹមតែសម្តែងពីសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធព្រះសមណៈរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយចិត្តបម្រើសាសនា ថែរក្សា និងពង្រីកប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ពិធីនេះមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ បង្ហាញពីចំណងសាមគ្គីរវាងសាសនា និងជនជាតិក្នុងជីវភាពតាមភូមិស្រុក។

សូររំពងសំឡេងស្គរវត្ត

នៅតាមបណ្ដាភូមិស្រុកណាមបូកាលពីដើម គ្រាដែលសំឡេងនាឡិការោទ៍នៅតែជារបស់កម្រមានផងនោះ ចង្វាក់រស់នៅរបស់ប្រជាជនស្រុកស្រែតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំបូលវត្តខ្មែរបុរាណ។ នៅទីនោះ សំឡេងស្គរវត្តមិនត្រឹមតែជាសូរសព្ទនៃពិធីកិច្ចផ្សេងៗសម្រាប់ខាងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានាឡិកាកំណត់ចង្វាក់ជីវិតសម្រាប់អ្នកស្រែចម្ការទៀតផង។

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។