Chủ nhật, 11-10-26 10:51:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឆ្លើយតបក្តីបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិ

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង រួមជាមួយការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិខ្មែរ គ្រប់បណ្តាគណផ្នែកទូទាំងខេត្តតែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះសកម្មភាពនៃការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្នូររបស់ជនរួមជាតិខ្មែរ ក្នុងនោះមានការវិនិយោគកសាង និងកែជួស ជុលវត្តអារាម សាលាទាន ដើម្បីឆ្លើយតបតាមក្តីបំណងប្រាថ្នារបស់បងប្អូនមាមីងខ្មែរមានទី កន្លែង សមរម្យសម្រាប់ចាត់តាំងរាល់សកម្មភាពជំនឿសាសនា។

ផ្តើមពីកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំតំណាក់កាល១ ឆ្នាំ២០២១-២០២៥ ហៅកាត់ថាកម្មវិធី។ គ្រប់បណ្តាស្ថាប័ននិងភូមិភាគទូទាំងខេត្ត បាននិងកំពុងបានអនុវត្តមានប្រសិទ្ធភាពបណ្តាខ្លឹមសារ ឧបត្ថម្ភ និងប្រភពធនធានផ្តើមពីកម្មវិធីសម្រាប់ខាងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជន រួមជាតិភាគតិចលើភូមិសាស្ត្រ។

ស្របឱកាសនោះ ផ្តើមពីប្រភពថវិកាផ្តល់ជូនមានជិត២ពាន់លានដុង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក៏បានអនុវត្តការកែជួសជុល និងវិសិដ្ឋកម្ម ផ្លូវ ខ្លោងទ្វារនិងរបងចូលវត្តដូវណាយស្ថិតនៅឃុំតឹងឡុកបាក់ ស្រុកធើយប៊ិញ ព្រមទាំងកសាង សមណៈកុដិថ្មីនៅវត្តតាមហ៊ីប ឃុំត្រឹងហឺយ ស្រុកត្រឹងវុំាងថើយ។

ក្រៅពីការកែជួសជុល វិសិដ្ឋកម្មផ្លូវចូលនិងសាងល្បង ខ្លោងទ្វារនៅវត្តដូវណាយ ឃុំតឹងឡុក បាក់ ស្រុកធើយប៊ិញ គឺគណៈកម្មការវត្តថែមទាំងចលនាប្រភពថវិកាបន្ថែមសម្រាប់កសាងព្រះវិហារទៀតផង។

លោកឡឹមហ៊ឺវហ៊ីប ប្រធានគណៈកម្មការវត្តដូវណាយ ឲ្យដឹង៖ “ខណៈដែលវត្តបានធ្វើវិសោធកម្មនិងកែជួសជុលបណ្តាសមិទ្ធផល ផ្សេងៗ គ្រប់បណ្តាសមាជិកនៃគណកម្មការវត្តក៏ដូចជាមាមីងបងប្អូន   ប្រជាពុទ្ធបរិស័ទទាំងឡាយពិតជាមានក្តីសប្បាយរីករាយយ៉ាងពន់ពេក            ណាស់។ ពីព្រោះថា ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់បងប្អូនជនរួមជាតិខ្មែរគឺចាត់ទុកវត្ត អារាម និងសាលាទានជាទីតាំងដ៏សំខាន់ខ្លាំងណាស់សម្រាប់សកម្មភាពសហគម។ មាមីងបងប្អូនខ្មែរមកជួបជុំរាល់បណ្តា ពិធីបុណ្យទានធំៗរបស់ខ្លួនដើម្បីចូលរួមបណ្តាពីធីបុណ្យទានផ្សេងៗ សកម្មភាពខាងកីឡា ដោះដូរវប្បធម៌ សិល្បៈ។ល។ នេះគឺជាឱកាស            សម្រាប់រឹតចំណងសាមគ្គី ចែករំលែកបទពិដោធក្នុងការផលិត ព្រមទាំងអប់រំកូនចៅរស់នៅល្អជាតិ ល្អសាសនា”។

ក្រៅពីនោះ ផ្តើមពីប្រភពទុនរបស់កម្មវិធី ក៏បានវិនិយោគឧបត្ថម្ភសម្ភារៈខាងវប្បធម៌សម្រាប់សាលាទានទាំង១០និង អាគារវប្បធម៌របស់៦៥ភូមិ អនុសង្កាត់ដែលជួបលំបាកខ្លាំង។ ពិសេស ដើម្បីជនរួមជាតិមានទីកន្លែងបន្ថែមសម្រាប់សកម្មភាពវប្បធម៌នាឱកាសបុណ្យទានផ្សេងៗ ព្រមទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាដើម កាលពីដើមខែមករាឆ្នាំនេះ គណៈ            ជនជាតិខេត្តបានចាត់តាំងផ្តើមកសាងសាលាទានថ្មីបន្ថែមទៀតនៅភូមិលេខ៦ ឃុំខាញ់ហ្វា ស្រុកអ៊ូមិញ និងសាលាទាន ឃុំខាញ់ធ្វឹង ស្រុកដឹមយើយ រាល់សាលាទាននិមួយៗសុបថវិកាកសាងអស់ជាង២ពាន់លានដុង។ គិតមកទល់សព្វថ្ងៃ សំណង់ទាំង២នេះក៏កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ៥០%ផងដែរហើយ។

សាលាទាននៅភូមិលេខ៦ ឃុំខាញ់ឡឹម ស្រុកអ៊ូមិញក៏ទើបបានកសាងរបងថ្មី។

សប្បាយរីករាយខណៈដែលគិតដល់ការមានសាលាទានថ្មី មាមីងបងប្អូនខ្មែរមានទីកន្លែងសម្រាប់សកម្មភាពសហគម ជួបជុំជាដើម។ លោកយ័ញហ្វាយរៀម ប្រធានគណៈកម្មការសាលាទានភូមិលេខ៦ ឃុំខាញ់ហ្វា មានប្រសាសន៍៖ “សាលាទាននេះបានដាក់ឲ្យប្រើប្រាស់រយៈកាលយូរណាស់ដែរ ហើយក៏មានការខូចខាតច្រើន មាមីងបងប្អូនតែងមានបំណង ចង់បានសាលាទានថ្មី ហើយសព្វថ្ងៃក្តីបំណងក៏ក្លាយជាការពិត។ សំណង់ត្រូវបានផ្តើមកសាងកាលពីថ្ងៃទី៩មករា មានអត្ថ            ន័យយ៉ាងសំខាន់ផ្នែកខាងស្មារតី ឆ្លើយតបតកាតទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរអង្វែងរបស់បងប្អូនខ្មែរទូទាំងភូមិលេខ៦។ មានសាលាទាន នាឱកាសបុណ្យទានសំខាន់ៗដូចជាបុណ្យចូលឆ្នាំខ្មែរ សែនដូនតា គ្រួសារខ្ញុំ ព្រមទាំងគ្រួសារខ្មែរដទៃឯទៀតក្នុងតំបន់តែងមកជួបជុំដើម្បីរៀបចំពិធីកិច្ចផ្សេងៗតាមប្រពៃណី ព្រមទាំងមានចាត់តាំងសកម្មភាពកម្សាន្តសប្បាយជាមួយល្បែងប្រជាប្រិយទៀតផងដើម្បីបង្កើនចំណងសាមគ្គីរវាងគ្នានិងគ្នា”។

ដូច្នេះ គិតមកទល់សព្វថ្ងៃ លើភូមិសាស្ត្រខេត្តសរុបទាំងអស់មាន        វត្តខ្មែរ៦ និង១១សាលាទាន ជួយឲ្យបងប្អូនជនរួមជាតិខ្មែរមានទីតាំងសម្រាប់ចាត់តាំងសកម្មភាពកម្សាន្តសប្បាយនិងជួបជុំ ប្រារព្ធធ្វើបុណ្យទានផ្សេងៗ។ ផ្តើមពីនោះក៏កាន់តែមានភាពជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ ព្រួតដៃគ្នារក្សាលំនឹងនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម នៅភូមិភាគទៀតផង៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។