Thứ tư, 20-5-26 06:59:16
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មោទនភាពក្នុងការសាងផ្នួសតបគុណ

Báo Cà Mau សាងផ្នួសតបគុណជាលក្ខណៈប្រពៃណីបុរាណរបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម នៅកាម៉ាវនិយាយដោយឡែក តែងបានចាត់តាំងនា ឱកាសបុណ្យចូលឆ្នាំថ្មីឬក៏ក្រោយបុណ្យចូលឆ្នាំ លើកលែងតែក្នុងរដូវ ព្រះសង្ឃកាន់ព្រះវស្សា។ នេះជារយៈពេលដ៏សមស្របបំផុតសម្រាប់កំ ណត់រដូវកាលក្នុងការសាងផ្នួសបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា។

យោងតាមទំនៀមប្រពៃណី យុវជនខ្មែរពេលពេញវ័យកាលណាត្រូវឆ្លងកាត់ការបួសរៀន        មួយរយៈកាល ចាត់ទុកជាការសាកល្បងផ្ទាល់ខ្លួន។ អាចបួសក្នុងខណៈណាឬក៏ប៉ុន្មានឆ្នាំក៏បាន តាមឧបនិស្ស័យរៀងៗខ្លួនដែលកុលបុត្រខ្មែរអាចសាងផ្នួសអស់មួយឆាកជីវិតក៏មានដែរ។

ពិធីបុណ្យបំបួសនាគរបស់ជនរួមជាតិខ្មែរតែងបានប្រព្រឹត្តិឡើងក្នុងរយៈពេល២ថ្ងៃ។ ថ្ងៃដំ          បូងចាត់តាំងនៅសង្គមគ្រួសារដើម្បីនាគដើរលាយាយតាមាមីងក្នុងភូមិ ចំណែកថ្ងៃបន្ទាប់ហែ          ចូលវត្តធ្វើកិច្ចតាមសាសនានិយម ហៅថាបំបួសនាគ។

ពិធីចងដៃនាគមុនពេលហែចូលវត្តបំបួសជាសាមណេរដើម្បីតបស្នងគុណឪពុកម្តាយ។

គ្រួអាចារយ្យ លីថាំងត្រាំង ប្រធានគណៈកម្មការវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ស្រុកធើយប៊ិញ មានប្រសាសន៍៖ “យោងតាមទំនៀមទម្លាប់របស់ខ្មែរ ភាគច្រើនយុវជនខ្មែរ           ត្រូវឆ្លងកាត់ការសាងផ្នួសមួយរយៈកាលដើម្បីតបស្នងគុណឪពុកម្តាយ។ នេះជាប្រពៃណីដ៏ថ្លៃ ថ្នូរ ប្រកបដោយមនុស្សធម៌ក្នុងសហគមខ្មែរ។ ថ្វីត្បិតតែដូច្នេះ តែសព្វថ្ងៃដោយសារមានការជះឥទ្ធពល់យ៉ាងធំក្នុងសង្គម វប្បធម៌សាងផ្នួសបួសសងគុណឪពុកម្តាយរបស់បងប្អូនជនរួមជាតិ          ខ្មែរនៅកាម៉ាវក៏មានការសាបសូន្យជាសន្សឹមៗពីមួយថ្ងៃទៅមួយថ្ងៃ”។

ពិធីដង្ហែនាគទៅបួស។

សាងផ្នួសគឺដើម្បីវិវឌ្ឍខ្លួនឯង។ សព្វថ្ងៃ នៅកាម៉ាវ ចំនួនយុវជនចូលវត្តសាងផ្នួសក៏តិចទៅៗ។ នៅវត្តសិរីមង្គល ជ្រុងខ្មែរ ឆ្នាំនេះក៏មានយុវជន៤រូបបានសម្រេចចិត្តចូលសាងផ្នួស។

ទិដ្ខភាពនៃពិធីព័ន្ធនាគ។

“សាងផ្នួសដើម្បីតបស្នងគុណរបស់យុវជនខ្មែរនឹងផ្តល់ភាពរីករាយជូនឪពុកម្តាយ ហើយក៏ជាមោទនភាពណាស់ដែរសម្រាប់គ្រួសារ។ គ្រួសារដែលមានកូនបួស ចាត់ទុកជាគ្រួសារមាន វប្បធម៌លក្ខណៈសម្បត្តិ ចេះលុតដំនិងអប់រំកូនក្មួយបានល្អ។ ដូច្នោះភាគច្រើនគ្រួសារខ្មែរទាំងឡាយសុទ្ធតែមានបំណងចង់ឲ្យកូនក្មួយរបស់ខ្លួនបានសាងផ្នួស។ ផ្តើមពីនោះ ក៏បានរួមចំ ណែកយ៉ាងធំក្នុងការកសាងចំណងមហាសាមគ្គី ជីវភាពវប្បធម៌ក្នុងតំបន់ប្រជុំជន អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ” គ្រូអាចារ្យត្រាំង ឲ្យដឹងបន្ថែមដូច្នេះ៕

 

អត្ថបទនិងរូបថត៖ យ័ញឌីប

 

អភិរក្សវប្បធម៌ Khmer ផ្សារភ្ជាប់ជាមួយនឹងសេចក្តីសម្រេចលេខ ៨០

នៅ Cà Mau ការអភិរក្សវប្បធម៌ Khmer ដែលផ្សារភ្ជាប់ជាមួយសេចក្តីសម្រេចលេខ ៨០/NQ-CP (ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្តទន្លេមេគង្គ) កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីធានាវប្បធម៌មិនត្រឹមតែបម្រើជាមូលដ្ឋានគ្រឹះខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "បង្អែក" សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ពង្រីកប្រពៃណីសាមគ្គីក្នុងសហគមន៍ជនជាតិ Hoa

ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ជនជាតិ Hoa ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ បានក្លាយជាលក្ខណៈប្រពៃដ៏ល្អស្អាតផងដែរ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ថែមទៀតដោយយោងតាមការជាក់ស្តែងថា គ្រប់ទីកន្លែងដែលមានសហគមន៍ជនជាតិ Hoa រស់នៅតែងមានទីសក្ការៈបូជាដូនតាបុព្វការីជន (ទីសក្ការៈបូជាគ្រួសារ) ដើម្បីថែរក្សាវប្បធម៌របស់ពួកគេ ព្រមទាំងពង្រីកប្រពៃណីសាមគ្គីនេះ។

បណ្តាពិធីដ៏កិច្ចដ៏ពិសិដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ពេលដែលផ្កាលឿងរាជកំពុងរីកបង្អួតសម្រស់តាមដងផ្លូវភូមិស្រុក អបជាមួយសូរសម្លេង ស្គរឆៃយ៉ាំ និងតន្រ្តីពិណពាទ្យបន្លឺឡើងយ៉ាងពិរោះរន្តំ ក៏ជាឱកាសដែលបងប្អូន Khmer Nam Bộ រីករាយស្វាគមន៍ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ ដែលជាពិធីបុណ្យពោពេញដោយពណ៌សម្បុរវប្បធម៌ពុទ្ធសាសនាទក្ខិណានិកាយ Khmer សុទ្ធសាធ។ មិនត្រឹមតែជាពេលវេលាផ្លាស់ប្តូររវាងរដូវប្រាំងនិងរដូវវស្សាប៉ុណ្ណោះទេ នេះក៏ជាឱកាសសម្រាប់កូនចៅម្នាក់ៗវិលមករកស្រុកកំណើតវិញ តាមរយៈពិធីបុណ្យតាមជំនឿសាសនាដ៏ជ្រាលជ្រៅ។

“សារមន្ទីរ” បេតិកភណ្ឌមិនអាចកាត់ថ្លៃបាននៅ Cà Mau

ស្ថិតនៅភូមិខ្វែងបបែល ឃុំ Hưng Hội វត្តបុប្ផារាម មិនត្រឹមតែជាវត្តបុរាណដែលមានអាយុកាលរាប់រយឆ្នាំប៉ុណ្ណោះទេ ថែមទាំងបានគេប្រៀបដូចជា "សារមន្ទីររស់" ជាទីឋានរក្សាទុកនូវវត្ថុបុរាណដ៏ច្រើនបំផុតប្រចាំខេត្ត Cà Mau។ ចំកណ្ដាលលំហដ៏ស្ងប់ស្ងាត់ វត្តនេះបានលេចត្រដែតឡើងដូចជាស្ពានមេត្រីតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន ដោយបានអភិរក្សគ្រប់គ្រាន់នូវតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ។

វិសេសវិសាលនៃទំនៀមពូនភ្នំខ្សាច់

ពិធីពូនភ្នំខ្សាច់ ជាលក្ខណៈវប្បធម៌ប្រពៃណីវិសេសវិសាលមួយរបស់ជនរួមជាតិ Khmer Nam Bộ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយជំនឿសាសនា និងស្មារតីឆ្ពោះទៅរកធម៌ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ឆ្លងកាត់រយៈពេលរាប់រយឆ្នាំកន្លង ទំនៀមទម្លាប់នេះត្រូវបានរក្សាទុកជានិមិត្តរូបដ៏ស្រស់ស្អាតនៃការគោរពដឹងគុណ សាមគ្គីសហគមន៍ និងជំនឿលើវិស័យអប់រំតាមដំបូន្មានព្រះពុទ្ធ។

ងូតទឹកជូនយាយតា៖ លក្ខណៈដ៏ប្រពៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពេលផ្គរលាន់លាន់ឮឡើងជាសញ្ញាប្រាប់ថា រដូវប្រាំងជិតកន្លងផុតទៅ បងប្អូន Khmer ក៏ត្រៀមខ្លួនអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងអធិកអធម។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះ មានពិធីដ៏ស្ងប់ស្ងាត់មួយតាមគ្រួសារនីមួយៗ គឺ “ពិធីមុជទឹកជូនជីដូនជីតា និងឪពុកម្តាយ” ដែលបង្កប់អត្ថន័យមនុស្សធម៌ជ្រាលជ្រៅ និងរំជួលបេះដូងមនុស្សគ្រប់រូប។

ផ្តល់ឱកាសរកស៊ីចិញ្ចឹមជីវិតសម្រាប់បងប្អូននារីឃុំ U Minh

នៅឃុំ U Minh របបរធ្វើប្រហិតត្រីភីឡាព្យា (ប្រហិតត្រីភីឡាព្យា) កំពុងសន្សឹមៗបញ្ជាក់ពីប្រសិទ្ធភាពរបស់ខ្លួន ក្លាយជាឱកាសសម្រាប់ការចិញ្ចឹមជីវិតដ៏សមរម្យរបស់បងប្អូននារីជនបទជាច្រើនរូបផងដែរ។ ផ្តើមពីការផលិតខ្នាតតូច ដោយប្រើប្រាស់ធនធានដែលមានស្រាប់ បងប្អូននារីមិនត្រឹមតែបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារធ្វើនៅនឹងកន្លែងជូនកម្មករជាច្រើនរូបនៅភូមិភាគទៀតផង។

ព្រាហ្មណ៍សាសនាក្នុងវប្បធម៌ Khmer

មកកាន់វត្តអារាម Khmer Nam Bộ ភ្ញៀវទេសចរណ៍ ងាយនឹងបានជួបប្រទះឃើញនូវបដិមាករនៃទេវរូបដ៏មានឫទ្ធិបារមីដែលបានប្រសូតិពីរឿងព្រេងនិទានទាក់ទងខាងព្រហ្មញ្ញសាសនា។ នេះគឺជាភស្តុតាងសម្រាប់ការផ្លាស់ប្តូរ និងការទទួលយកឥទ្ធិពលវប្បធម៌ដែលបានអូសបន្លាយអស់រាប់ពាន់ឆ្នាំមកហើយ។ វត្តមានទាំងនេះមិនបានធ្វើឱ្យចុះខ្សោយនូវជំនឿលើព្រះពុទ្ធសាសនានោះទេ ប៉ុន្តែបានរួមចំណែកធ្វើឱ្យជីវភាពផ្លូវស្មារតី និងសិល្បៈរបស់សហគមន៍កាន់តែសម្បូរបែប។

នាំយកសិល្បៈប្រពៃណីធ្វើជាអំណោយមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

ពេលកម្តៅថ្ងៃនៅភាគខាងត្បូងចាប់ផ្តើមហួតហែងខ្លាំង ក៏ជាពេលវេលាដែលបងប្អូនជនរួមជាតិ Khmer ឈានចូលដល់ថ្ងៃដ៏រំភើបបំផុតក្នុងឆ្នាំ។ ខែមេសាមកដល់នាំមកនូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាពិធីបុណ្យនៃជំនឿសាសនា ការដឹងគុណ និងក្តីសង្ឃឹម។ ក្នុងបរិយាកាសនោះ ពន្លឺភ្លើងឆាកនៃក្រុមសិល្បៈ Khmer - រោងមហោស្រព Cao Văn Lầu បានបំភ្លឺយ៉ាងត្រចះត្រចង់នៅតាមភូមិស្រុកនៃតំបន់ដាច់ស្រយាល នាំមកនូវអំណោយស្មារតីមិនអាចកាត់ថ្លៃបានជូនដល់បងប្អូនប្រជាជន។

នាគក្នុងវប្បធម៌ Khmer

មានឱកាសបានទៅទស្សនាតាមវត្ត Khmer Nam Bộ យើងរាល់គ្នានឹងបានជួបប្រទះនឹងរូបចម្លាក់ពស់នាគរាជយ៉ាងច្រើននៅតាមលើដំបូលនៃព្រះវិហារ កុដិ សាលា។ល។ រូបភាពសត្វពស់នាគរាជ គឺជាសត្វដ៏ពិសិដ្ឋដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ខ្មែរ។ សត្វពស់នាគរាជមិនត្រឹមបានបង្ហាញពីភាពរុងរឿងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការការពារ និងការតភ្ជាប់រវាងមនុស្ស និងពិភពវិញ្ញាណផងដែរ។