Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

"ប្រាសាទបៃតង" ក្នុងជំនឿ Khmer

Báo Cà Mau មិនត្រឹមតែជាគ្រឿងរណ្តាប់បូជាធម្មតាប៉ុណ្ណោះទេ បាយសី គឺជាកំពូលស្នាដៃផ្នែកខាងសិល្បៈនៃការរៀបចំពីស្លឹកចេក និងផ្កាស្រស់ ដែលផ្ទុកនូវទស្សនៈចក្រវាល និងទស្សនវិជ្ជាជីវិតប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិនៃបងប្អូនជនជាតិ Khmer Nam Bộ ទៀតផង។

បាយសីត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត។

ក្នុងលំហូរវប្បធម៌ជំនឿវិញ្ញាណរបស់ជនរួមជាតិ Khmer ចាប់តាំងពីពិធីបុណ្យបញ្ចុះសីមា បុណ្យចូលឆ្នាំថ្មី រហូតដល់ពិធីមង្គលការ វត្តមានរបស់បាយសីតែងស្ថិតក្នុងទីតាំងដ៏សំខាន់ និងមានកិត្តិយសបំផុត។ បើក្រលេកមើលមួយភ្លែត គេឃើញត្រឹមតែជាការរៀបចំស្លឹកចេកយ៉ាងម៉ត់ចត់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្នកដែលយល់ដឹងស៊ីជម្រៅ បាយសីគឺជាតំណាងរូបភាពខ្នាតតូចនៃភ្នំព្រះសុមេរុ ដ៏ស័ក្តិសិទ្ធិ ដែលជាចំណុចកណ្តាលនៃចក្រវាលក្នុងលោកទស្សនៈពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។

វត្ថុធាតុដើមសម្រាប់ធ្វើបាយសីគឺបានមកពីធម្មជាតិសុទ្ធសាធ ដោយមានដើមចេកជាគោល ដែលជារុក្ខជាតិផ្សារភ្ជាប់នឹងជីវិតរបស់ប្រជាជននៅតាមភូមិស្រុក។ ដើមចេកខ្ចីដែលមានសាច់សបានជ្រើសរើសធ្វើជាបណ្តូលកណ្តាល តំណាងឱ្យភាពរុថរឿង និងបរិសុទ្ធ។ ស្លឹកចេកពណ៌បៃតងស្រស់ ឆ្លងកាត់ស្នាដៃដ៏ប៉ិនប្រសព្វ និងភាពអត់ធ្មត់របស់សិល្បករ បានកាត់ និងបត់យ៉ាងផ្ចិតផ្ចង់ទៅជាក្បាច់រចនា ឬទម្រង់ស្រទាប់ផ្កាឈូក ដោយដោតតម្រៀបគ្នាជាថ្នាក់ៗ ឱបរឹតបណ្តូលកណ្តាល។

ក្នុងពិធីបំបួសនាគ បាយសីគឺជាវត្ថុតំណាងឱ្យ “រាសី” សម្រាប់អ្នកបួស។

សម្រាប់រចនាបទរបស់បាយសីអនុវត្តតាមច្បាប់ចំនួនសេស (៣, ៥, ៧, ៩ ថ្នាក់)។ ថ្នាក់នីមួយៗតំណាងឱ្យភពមួយ ឬកាំជណ្ដើរនៃការប្រតិបត្តិធម៌ដើម្បីឈានឆ្ពោះទៅរកការត្រាស់ដឹង។ កំពូលបាយសីត្រូវបានតុបតែងដោយផ្កាស្លាពណ៌ស ម្លូជីប និងពន្លឺទៀន។ ការរួមបញ្ចូលគ្នារវាងធាតុ "ទឹក" (ដើមចេកដែលមានជាតិទឹក) និងធាតុ "ភ្លើង" (ពន្លឺទៀន ធូប) បង្កើតបានតុល្យភាព ដើម្បីបួងសួងសុំឱ្យធាតុអាកាសអំណោយផល និងធម្មជាតិរីកចម្រើនលូតលាស់។

នៅលើអាសនៈរបស់ជនរួមជាតិ Khmer រាល់ពេលសែនព្រេនគឺមិនអាចខ្វះបាយសីបានឡើយ។

ទោះបីស្ថិតក្នុងជីវិតសម័យទំនើបក៏ដោយ សិល្បៈនៃការធ្វើបាយសីនៅតែបានចាស់ព្រឹទ្ធាចារ្យថែរក្សាទុកដូចជាវត្ថុមានតម្លៃ។ ទោះជាធ្វើពីវត្ថុធាតុដើមធម្មជាតិដែល "ឆាប់រីកឆាប់រោយ" ក៏ពិតមែន ប៉ុន្តែតម្លៃវប្បធម៌ដែលបាយសីផ្ទុកនោះនៅតែស្ថិតស្ថេរជានិរន្តរ៍ ដោយដាស់តឿនកូនចៅជំនាន់ក្រោយអំពីប្រភពដើម និងសេចក្តីកតញ្ញូតាធម៌៕

Thạch Đờ Ni

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។