Thứ năm, 25-6-26 22:45:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពពីគោលនយោបាយអភិរក្សវប្បធម៌ Khmer

Báo Cà Mau ទន្ទឹមនឹងការផ្លាស់ប្តូរមុខមាត់ជនបទ និងជីវភាពសេដ្ឋកិច្ច ក្នុងនោះអត្តសញ្ញាណវប្បធម៌ប្រពៃណីជាច្រើនរបស់បងប្អូនខ្មែរនៅតែបានថែរក្សា និងផ្សព្វផ្សាយតម្លៃយ៉ាងទូលំទូលាយ។ សមិទ្ធផលនេះ គឺអាស្រ័យដោយសារមុខសញ្ញា និងគោលនយោបាយស្តីពីការអភិរក្សវប្បធម៌ខ្មែរបានដាក់ឱ្យអនុវត្តស៊ីជម្រៅ ព្រមទាំងពង្រីកប្រសិទ្ធភាព ធ្វើឱ្យវប្បធម៌ Khmer កាន់តែមានភាពជឿនលឿន និងរក្សាបាននូវអត្តសញ្ញាណខ្ជាប់ខ្ជួន។

ក្រុមសិល្បៈចម្រុះ Khmer ខេត្ត Bạc Liêu សម្តែងកម្មវិធីសិល្បៈបម្រើប្រជាជននៅឃុំ Hưng Hội។

ដោយគោលដៅលើកកម្ពស់ជីវភាពជូនបងប្អូនខ្មែរមិនឈប់ឈរ ការងារអភិរក្ស និងពង្រីកតម្លៃវប្បធម៌ Khmer តែងបានបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជាពិសេស។ ក្នុងដំណាក់កាល ២០២១-២០២៥ សេចក្តីសម្រេចវិនិយោគសម្រាប់វប្បធម៌ជាច្រើនបានដាក់ឱ្យអនុវត្ត មិនត្រឹមតែបង្ហាញពីការសហការព្រមៗគ្នារបស់រដ្ឋអំណាចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដាស់តឿនក្នុងមជ្ឈដ្ឋានប្រជាជននូវស្មារតីទទួលខុសត្រូវចំពោះការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។

នារី Khmer ចូលរួមការប្រណាំងទូក.ងខ្នាតតូចនៅវត្តសុរិយារាម (Cái Giá Giữu ឃុំ Hưng Hội។

ចំណុចលេចធ្លោគឺគោលនយោបាយឧបត្ថម្ភថវិកាជូនវត្ត Khmer សម្រាប់កែ និងជួសជុលទូក.ង ដើម្បីចូលរួមប្រណាំងក្នុងពិធីបុណ្យអកអំបុកនៅ Cần Thơ។ ភ្លេងពិណពាទ្យថ្មីៗជាច្រើនវង់ ក៏បានខេត្តឧបត្ថម្ភដល់វត្តដើម្បីវិនិយោគសម្រាប់បម្រើក្នុងឱកាសពិធីបុណ្យនានា រួមទាំងអភិវឌ្ឍក្រុមសិល្បៈតាមភូមិស្រុក ដើម្បីកសាងកម្លាំងបន្តវេន។ ក្នុងឆ្នាំ ២០២៥ ខេត្តបានឧបត្ថម្ភរៀបចំបើកថ្នាក់បង្រៀនអក្សរ Khmer ៣០ ថ្នាក់ នៅតាមវត្តអារាម សាលាឆទាន សាលារៀន អាគារវប្បធម៌ភូមិ និងនៅតាមបណ្តាគ្រួសារបងប្អូនជនរួមជាតិជាដើម។ ជាពិសេស មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានអនុវត្តនូវបញ្ជីការវិនិយោគ ឧបត្ថម្ភវត្តអារាមទិញឧបករណ៍តន្ត្រី កសាងកម្មវិធីសិល្បៈ ដើម្បីអនុវត្តទ្វេគោលដៅ គឺអភិរក្ស ពង្រីកតម្លៃវប្បធម៌ Khmer ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។

កុមារ Khmer ជាង ៦០០ នាក់ បានរៀនអក្សរ Khmer តាមថ្នាក់ដែលបានរៀបចំឡើងដោយឥតគិតថ្លៃ ក្នុងឱកាសវិស្សមកាលឆ្នាំ ២០២៥។

ការយកចិត្តទុកដាក់ទាន់ពេលវេលារបស់បក្ស និងរដ្ឋ តាមរយៈកម្មវិធី និងផែនការមានអត្ថន័យជាក់ស្តែងជាច្រើន បានរួមចំណែកបណ្តុះនូវមោទនភាព ពង្រឹងក្តីជំនឿក្នុងមជ្ឈដ្ឋានបងប្អូន Khmer និងជួយឱ្យវប្បធម៌ Khmer បន្តអភិវឌ្ឍក្នុងសម័យកាលថ្មី៕

 Hữu Thọ

ទំនៀមសែនថ្វាយ និងដាំដើមទទឹមរបស់ជនជាតិ Hoa

ក្នុងវប្បធម៌ Hoa ដើមទទឹមតំណាងឱ្យសំណាងល្អ ជីជាតិ និងសុភមង្គល។ នេះជាមូលហេតុដែលគ្រួសារ Hoa ភាគច្រើនដាំដើមទទឹមនៅតាមមុខផ្ទះរបស់ខ្លួន ហើយមែកទទឹមច្រើនតែត្រូវបានរួមបញ្ចូលនៅក្នុងគ្រឿងបូជា ឬនំរាងទទឹមត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់ពួកគេ ព្រមទាំងបួងសួងប្រាថ្នាក្តីសុខ និងសុភមង្គល។

បណ្តុះពូជខាងសិល្បៈ Khmer នៅតំបន់ដាច់ស្រយាល

អស់រយៈកាលជាង ១១ ឆ្នាំចាប់តាំងពីខ្លួនបានធ្វើជាកូនប្រសារនៅ Cà Mau អ្នកគ្រូ Thạch Thị Sô Phi មានដើមកំណើតនៅខេត្ត Trà Vinh (ចាស់) នៅតែរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈប្រពៃណី Khmer។ បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Cần Thơ អ្នកគ្រូបាននាំយកចំណេះដឹង និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិរបស់ខ្លួនមកផ្ទះស្វាមី រួមចំណែកដល់ការពង្រឹងជីវិតខាងវិញ្ញាណសម្រាប់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ។

ចង្ក្រានអុស ស្លាកស្នាមនៃវប្បធម៌ Khmer

ចង្ក្រានអុស ជាឧបករសម្រាប់ចម្អិនរាល់មុខម្ហូបផ្សេងៗតាមបែបប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅទូទាំងតំបន់ដីសណ្តរទន្លេមេគង។ នេះមិនត្រឹមសម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភេទចង្ក្រាន្តនេះថែមទាំងបានឆ្លុះបញ្ចាំងពីសកម្មភាពនៃការរស់នៅរបស់បងប្អូនប្រជាជនតាមបែបលក្ខណៈធម្មជាតិនៃតំបន់ព្រែកទន្លេទៀតផង ផ្តើមពីនោះក៏រក្សាតម្លៃវប្បធម៌ដ៏យូរអង្វែងរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

ផ្ការាំង ជាប្រភេទផ្កាដ៏បរិសុទ្ធក្នុងសំណាក់ព្រះពុទ្ធសាសនា

អមជាមួយសូរសព្ទសម្លេងព្រះសង្ឃសូត្រធម៌ និងគងស្គរដ៏រងំ និងក្លិនផ្សែងធូបដ៏ក្រអូបបានជ្រាបចូលក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ក្នុងវត្តអារាម Khmer។ មនុស្សជាច្រើនប្រាកដជាធ្លាប់បានឈប់នៅចំពោះមុខដើមផ្កាមួយដើមដ៏ពិសេស។ ដើមផ្កានេះ គឺផ្កាមិនរីកចេញពីមែកដូចដើមផ្កាធម្មតានោះទេ វាបែជារីកចេញពីដើមទៅវិញ។ នោះគឺដើមផ្ការាំង - ប្រវត្តិនៃប្រភេទផ្កានេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer ព្រមទាំងពោរពេញទៅដោយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា។

នំបញ្ចុកទឹកសម្ល រសក្លិនរបស់ Khmer

នៅពេលរំលឹកអំពីម្ហូប Khmer Nam Bộ មនុស្សជាច្រើននឹងគិតភ្លាមដល់ប្រហុក អំបុក ឬបណ្តាមុខម្ហូបដែលទាក់ទងជាមួយពិធីបុណ្យប្រពៃណី។ ក្នុងនោះ នំបញ្ចុកទឹកសម្លត្រូវបានចាត់ទុក ជាម្ហូបមួយក្នុងចំណោមម្ហូបដ៏ឆ្នើមបំផុត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងខាងធ្វើម្ហូប របៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Khmer នៅតំបន់ដីសណ្តទន្លេមេគង្គ។

ញាំស្តៅមុខម្ហូបសាមញ្ញបែបជនបទ

ស្តៅគឺជាប្រភេទរុក្ខជាតិដែលធ្លាប់ស្គាល់នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមភូមិស្រុក Khmer ច្រើន។ ហើយវាមិនត្រឹមតែជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ដើមស្តៅ ក៏ត្រូវបានចាត់ទុកជានិមិត្តរូបនៃធម្មជាតិបែបជនបទ មួយប្រភេទ រួមទាំងមានភាពធន់នៃតំបន់ Nam Bộ ទៀតផង។

សម្លត្រីងៀត ការរួមបញ្ចូលរវាងវប្បធម៌ Kinh - Khmer

តំបន់ដីសណ្តរទន្លេមេគង្គ គឺជាតំបន់រស់នៅរួមគ្នាដ៏យូរអង្វែងរវាងបណ្តាជនជាតិជាបងប្អូនទាំង ៣ រួមមាន Kinh - Khmer - Hoa។ អាស្រ័យការលាយឡំគ្នានេះបានបង្កើតវប្បធម៌មុខម្ហូបម្ហូបដ៏សម្បូរបែប ចម្រុះ និងប្លែកទៀតផង។ ប្រសិនបើសម្ល ជាមុខម្ហូនប្រពៃណីរបស់ជនរួមជាតិ Khmer នៅពេលដែលវាបានចូលមកក្នុងជីវភាពរបស់ប្រជាជន Kinh ក្នុនៅតាមតំបន់ដីសណ្តរទន្លមេគង្គ មុចម្ហូបនេះត្រូវបានសម្របខ្លួនយ៉ាងបត់បែនដើម្បីឱ្យសមស្របនឹងរសជាតិក្នុងស្រុក និងគ្រឿងផ្សំដែលមានស្រាប់នៅភូមិភាគ។

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។