Chủ nhật, 16-8-26 02:44:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្លត្រីងៀត ការរួមបញ្ចូលរវាងវប្បធម៌ Kinh - Khmer

Báo Cà Mau តំបន់ដីសណ្តរទន្លេមេគង្គ គឺជាតំបន់រស់នៅរួមគ្នាដ៏យូរអង្វែងរវាងបណ្តាជនជាតិជាបងប្អូនទាំង ៣ រួមមាន Kinh - Khmer - Hoa។ អាស្រ័យការលាយឡំគ្នានេះបានបង្កើតវប្បធម៌មុខម្ហូបម្ហូបដ៏សម្បូរបែប ចម្រុះ និងប្លែកទៀតផង។ ប្រសិនបើសម្ល ជាមុខម្ហូនប្រពៃណីរបស់ជនរួមជាតិ Khmer នៅពេលដែលវាបានចូលមកក្នុងជីវភាពរបស់ប្រជាជន Kinh ក្នុនៅតាមតំបន់ដីសណ្តរទន្លមេគង្គ មុចម្ហូបនេះត្រូវបានសម្របខ្លួនយ៉ាងបត់បែនដើម្បីឱ្យសមស្របនឹងរសជាតិក្នុងស្រុក និងគ្រឿងផ្សំដែលមានស្រាប់នៅភូមិភាគ។

បណ្តាគ្រឿងទេសដ៏ប្រចាំសម្រប់ឱ្យការស្លសម្ល។

ការរួមបញ្ចូលគ្នារវាងត្រីងៀតជាមួយនឹងវិធីចម្អិន សម្លបែបប្រពៃណី បង្កើតបានជាម្ហូបមួយប្រភេទដែលទាំងស៊ាំ និងប្លែកបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីដំណើរការផ្លាស់ប្តូរវប្បធម៌ក្នុងម្ហូប Nam Bộ។

សម្ល គឺជាមុខម្ហូបដ៏ប្រចាំសម្រាប់បងប្អូនជនរួមជាតិ Khmer Nam Bộ ពីព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ និងបែបស្រុកស្រែទៀតផង។ ខុសប្លែពីសម្លប្រពៃណី Khmer បងប្អូនជនជាតិ Kinh ក៏បានច្នៃសម្លនេះដោយប្រើជាច្រើនប្រភេទត្រីងៀត មានដូចជា៖ ត្រីទ្រនេល ត្រីប្រា ជាពិសេសដែលឆ្ងាញ់ជាងគេគឺងៀតត្រី ត្រីក្រាញ់ ត្រីឆ្មា និងជាពិសេសត្រីពស់ស្ងួតដ៏ត្រីរុងសមុទ្រសម្រាប់ជាជាគ្រឿងផ្សំដ៏សំខាន់ផងដែរ។ ត្រីងៀតមានរសជាតិសម្បូរបែបប្លែក បង្កើតបានជាទឹកស៊ុបបែបធម្មជាតិសុទ្ធសាត ព្រមទាំងមានក្លិនក្រអូបប្លែក។ ម្ហូបនេះប្រើគ្រឿងទេស Khmer ដែលធ្លាប់និយមប្រើដូចជា ស្លឹកគ្រៃ រមៀត បាយកូនម៉ែ ឬអម្ពិល ត្រយោងចេក (ឬក៏ដើមចេកហាន់) ម្អម ជីរអង្កាម និងម្ទេស ប៉ុន្តែទាំងនេះត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងរសជាតិរបស់ជនជាតិ Kinh។ អាស្រ័យការកែសម្រួលនេះបង្កើតបានជាការលាយបញ្ចូលគ្នារវាងវប្បធម៌ម្ហូបនៃជនជាតិទាំងពីរ។

ត្រីងៀតមានរសជាតិឆ្ងាញ់ជាប្រចាំខណៈពេលដែលបានស្ល ទឹកសម្លលាយបញ្ចូលគ្នាជាមួយគ្រឿងផ្សំបង្កើរបានរស់ជាតិគួរឱ្យចាប់អារម្មណ៍ផងដែរ។

ការលេចឡើងរបស់ត្រីងៀតដែលចម្អិនរួមជាមួយសម្លអាចឆ្លុះបញ្ចាំងពីការរួមរស់ជាមួយគ្នាដ៏យូរអង្វែងរវាងជនជាតិ Khmer និងជនជាតិគិញនៅតំបន់ Nam Bộ ទាំងមូលផងដែរ។ ម្ហូបនេះមិនមែនគ្រាន់ត្រឹមជាប្រភេទសម្លស៊ុបបែបស្រុកស្រែនោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដ៏រស់រវើកមួយចំពោះការផ្លាស់ប្តូរវប្បធម៌ និងការសម្របខ្លួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់ដីសណ្តរមេគង្គផងដែរ។

សម្ល ជាមុខម្ហូបដែលពេញនិយម បង្ហាញពីដំណើរការលារឡំបញ្ចូលគ្នារវាងវប្បធម៌ខាងមុខម្ហូប Nam Bộ។

សព្វថ្ងៃនេះ សម្លត្រីងៀតតែងត្រូវបានគ្រួសារជាច្រើននៅតំបន់ណាមបូនិយមចូលចិត្ត ដោយសារតែរសជាតិបែបជនបទ សម្បូរបែប និងប្លែករបស់វា។ ភ្លក់រសជាតិម្ហូបនេះមិនត្រឹមតែជាការទទួលបានរសជាតិពិសេសនៃតំបន់បឹងបួរប៉ុណ្ណោះទេ ថែមទាំងទទួលយកនូវការលាយបញ្ចូលគ្នាដ៏ស្រទន់នៃវប្បធម៌ Khmer និង Kinh នៃការរៀបចំគ្រឿងទេស និងការភ្លក់រសជាតិរបស់វា៕

Danh Nguyên

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។

អស្ចារ្យនៃទំនៀមរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Hoa

ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ពិធីមង្គលការរបស់សហគមន៍ Hoa នៅ Cà Mau ថ្វីត្បិតតែមានភាពសាមញ្ញជាងសម្រាប់ជីវិតសម័យទំនើបសព្វថ្ងៃក៏ដោយ ក៏នៅតែរក្សាបានទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យជាច្រើនផងដែរ។

និមិត្តរូបនៃទេពប្រណមក្នុងស្ថាបត្យកម្មវត្ត Khmer

នៅតំបន់វាលរាបទន្លេគឺវឡុង វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃស្ថាបត្យកម្មដ៏ពិសេសមួយផងដែរ។ រូបចម្លាក់ទេពប្រណម ដែលដៃទាំងទ្វេលើកប្រណមសំពះគោរពនៅតាមមុខខ្លោងទ្វារវត្ត តំណាងឱ្យស្មារតីនៃការការពារព្រះធម៌ និងចរិយាមារយាទរបស់ប្រជាជន Khmer ផងដែរ។

ចង្វាក់នៃបេតិកភណ្ឌវប្បធម៌ Khmer

ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយ Khmer Nam Bộ របាំស្គរឆៃយុំាគឺជាទម្រង់សិល្បៈសម្តែងដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងតន្ត្រី របាំ និងស្មារតីខាងក្បាច់គុន។ ជាមួយនឹងសំឡេងដ៏រស់រវើក និងចលនាដ៏ខ្លាំងក្លា ភ្លេងឆៃយុំាមិនត្រឹមតែរួមចំណែកដល់បរិយាកាសរស់រវើកនៃពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យកម្លាំងសាមគ្គី និងអត្តសញ្ញាណវប្បធម៌ Khmer ទៀតផង។

នំបញ្ចុកខ្ទិះដូង ម្ហូប Khmer ដ៏ពិសេសមួយមុខ

និយាយអំពីម្ហូប Khmer Nam Bộ ក្រៅពីសម្លទឹកនំបញ្ចុក ឬម្ហូបដែលធ្វើឡើងដោយមាំប្រហុក នំបញ្ចុកខ្ទិះដូង មិនអាចមើលរំលងបាននោះទេ។ ម្ហូបសាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខាងវប្បធម៌នេះលេចឡើងនៅក្នុងតំបន់ជាច្រើននៅតំបន់ Nam Bộ ជាទីតាំងដែលប្រជាជន Khmer រស់នៅច្រើនកុះករ ជាពិសេសនៅ An Giang ជាតំបន់ដែលនំបញ្ចុកខ្ទិះដូងក្លាយជារសជាតិពិសេសមួយដែលភ្ញៀវទេសចរជាច្រើនចង់ភ្លក់។