Thứ ba, 13-10-26 01:25:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទំនៀមសែនថ្វាយ និងដាំដើមទទឹមរបស់ជនជាតិ Hoa

Báo Cà Mau ក្នុងវប្បធម៌ Hoa ដើមទទឹមតំណាងឱ្យសំណាងល្អ ជីជាតិ និងសុភមង្គល។ នេះជាមូលហេតុដែលគ្រួសារ Hoa ភាគច្រើនដាំដើមទទឹមនៅតាមមុខផ្ទះរបស់ខ្លួន ហើយមែកទទឹមច្រើនតែត្រូវបានរួមបញ្ចូលនៅក្នុងគ្រឿងបូជា ឬនំរាងទទឹមត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់ពួកគេ ព្រមទាំងបួងសួងប្រាថ្នាក្តីសុខ និងសុភមង្គល។

ផ្កា និងមែកទទឹមមានអត្ថន័យតំណាងឱ្យភាពស្មោះត្រង់។

យោងតាមជំនឿរបស់ប្រជាជន Hoa ដើមទទឹមមានមុខងារបន្សុទ្ធ និងការពារគ្រោះអាក្រក់ទាំងពួង។ ដូច្នេះ ការដាំដើមទទឹមនៅតាមមុខផ្ទះតំណាងឱ្យការបង្ក្រាប និងការពាររឿងអាក្រក់ ហើយស្វាគមន៍ទទួលលាភសម្បត្តិ និងវិបុលភាព។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់យោងតាមទំនៀមទម្លាប់នៃការបំបែកមែកទទឹម ហើយដាក់វាក្នុងទឹកដើម្បីលាងមុខបន្ទាប់ពីចូលរួមពិធីបុណ្យសព ឬនៅពេលដែលចូលរស់នៅផ្ទះថ្មី ពួកគេក៏និយមយកមែកទទឹមធ្វើជាស្ទាន់ទឹកសម្រាប់ប្រោសព្រំទឹកអប់នៅតាមជុំវិញផ្ទះរបស់ខ្លួនដើម្បី "សម្អាតផ្ទះ" និងបណ្តេញគ្រោះអាក្រក់ទាំងពួងឱ្យជៀសចេញឆ្ងាយផងដែរ។

មែកទទឹម ត្រូវបានបំពាក់ជារូបភាពសម្រាប់ថ្វាយអាទិទេព។

ដើមទទឹមក៏តំណាងឱ្យសំណាងល្អ ជីជាតិផងដែរ។ បណ្តាផ្ទាំងគំនូរប្រជាប្រិយដែលពណ៌នាអំពីផ្លែទទឹមត្រូវប្រេះដើម្បីបង្ហាញគ្រាប់ក្រហមទុំ បង្ហាញពីបំណងប្រាថ្នាចង់បានកូនចៅជាច្រើនរស់នៅជួបជុំគ្នាប្រកបដោយក្តីសុខ និងសុភមង្គល។ ម្យ៉ាងទៀត កាលសម័យបុរាណ ផ្កាទទឹមត្រូវបានគេបំពាក់ឱ្យកូនក្រមុំក្នុងថ្ងៃមង្គលការ ជានិមិត្តរូបនៃភាពស្មោះត្រង់ និងការលះបង់។ ផ្កាទទឹមមានពណ៌ក្រហមតំណាងឱ្យសំណាងល្អគ្រប់ប្រការ ប្រកបដោយអត្ថន័យនៃការបួងសួងសូមឱ្យមានកូនចៅច្រើន បានចាត់ទុកជានិមិត្តរូបនៃពរជ័យក្នុងជំនឿប្រជាប្រិយ។

លើសពីនោះ មែកទទឹមក៏តំណាងឱ្យការអធិស្ឋានសុំពរជ័យ និងការគោរពចំពោះអាទិទេពផងដែរ។ នៅក្នុងពិធីសាសនា Hoa ការថ្វាយដង្វាយជារឿយៗរួមមានផ្កាផ្លែទទឹមជាបំណងប្រាថ្នាសម្រាប់សន្តិភាព ទ្រព្យសម្បត្តិ និងសំណាងល្អ។ ជនជាតិ Hoa ក៏ធ្វើនំរាងផ្លែទទឹមពណ៌ក្រហមដើម្បីអបអរសាទរអាយុយឺនយូរ និងដើម្បីគោរពបូជាអាទិទេព និងបុព្វបុរសផងដែរ។ ផ្លែទទឹមច្រើនតែត្រូវបានចារឹកជាមួយតួអក្សរ "ពរជ័យ" "វិបុលភាព" និង "ទ្រព្យសម្បត្តិ" ដើម្បីបង្ហាញពីបំណងប្រាថ្នាល្អគ្រប់ប្រការ។

នំទទឹមជៀនភ្ជាប់ជាមួយតួអក្សរ “សំណាងល្អ” “ទ្រព្យសម្បត្តិ” “លាភសក្ការៈ” បង្ហាញពីក្តីបំណងប្រាថ្នានៃជីវភាពរស់នៅមូលគ្រួសារ សំណាងល្អ និងសុភមង្គល។

ទំនៀមនៃការសែនថ្វាយ និងដាំដើមទទឹមក្នុងសហគមន៍ជនជាតិ Hoa គឺជាប្រពៃណីវប្បធម៌ដ៏មានអត្ថន័យ ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏រីករាយ សន្តិភាព និងវិបុលភាព។

ការអភិរក្សទំនៀមទម្លាប់ដ៏ស្រស់ស្អាតនេះមិនត្រឹមតែរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវិតវប្បធម៌ក្នុងស្រុកកាន់តែសម្បូរបែប បម្រើដល់ការអភិវឌ្ឍទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយនឹងការរុករកនូវម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត៕

Lư Kiết Tường

Gia Lộc

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។