Thứ năm, 25-6-26 22:45:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ហ្វឹកហាត់កម្មវិធីសម្រាប់បម្រើមាមីងក្នុងថ្ងៃបុណ្យចូលឆ្នាំ

Báo Cà Mau ក្រុមសិល្បៈ Khmer ខេត្តកំពុងសកម្មក្នុងការហាត់សម និងរៀបរៀងកម្មវិធីសម្តែងដ៏ល្អវិសេសដើម្បីឆ្លើយតបតម្រូវការខាងវិស័យវប្បធម៌ និងស្មារតីរបស់ប្រជាជន ជាពិសេសនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិរស់នៅច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី Khmer ឆ្នាំ២០២៦។

ជាមួយការរៀបយ៉ាងល្អិតល្អន់ និងមានឆន្ទៈដ៏មោះមុតរបស់សិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmer សន្យាថានឹងនាំមកនូវទស្សនីភាពដ៏ចំណាប់អារម្មណ៍ជូនបងប្អូន Khmer ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាក់ជាមិនខាន។

ចាប់ពីព្រឹករហូតដល់ល្ងាច សិល្បករ សិល្បការិនីទាំងឡាយតែងខិតខំហ្វឹកហាត់តាំងពីកាយវិការរាំរបាំ ទំនុកច្រៀង និងចង្វាក់ស្គរយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវភាពល្អឥតខ្ចោះ ដូច្នេះការសម្តែងនីមួយៗមិនត្រឹមតែជាប្រភពនៃការរីករាយខាងវិញ្ញាណសម្រាប់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌ប្រពៃណីបុរាណរបស់ Khmer  ទៀតផង។

លោក Danh Văn Nhỏ អនុប្រធានក្រុមសិល្បៈ Khmer ខេត្ត បានមានប្រសាសន៍ថា៖ “ឆ្នាំនេះ កម្មគ្រប់វិធីត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដោយមានឆាកឈុតប្លែកៗនិងសម្បូរបែបជាច្រើន។ ក្រុមក៏បានឡើងគម្រោងការនឹងចេញទៅសម្តែងនៅច្រើនកន្លែជាងឆ្នាំមុនៗផងដែរ។ តាមគម្រោងការនឹងមានចំនួន ១៥ កន្លែង ដោយបើកទូលាយនៅតាមគ្រប់បណ្តាវត្តប្រចាំខេត្ត Bạc Liêu ទៀតផង។ ក្រុមយើងខ្ញុំបានកសាងចំនួន ១០ កម្មវិធី មានដូចជា៖ របាំបុរាណ របាំប្រជាប្រិយ Khmer ចម្រៀងចម្រុះ និងល្ខោនយីីកេ រឿង “ការពារមាតុភូមិ”។ ក្នុងនោះ មាន ៥ ឈុតរនឹងបន្តសម្តែងដើម្បីបម្រើផ្នែកខាងគោលបំណងនយោបាយបន្ទាប់ពីបុណ្យចូលឆ្នាំរួច។ ជាពិសេស យើងខ្ញុំនឹងចូលរួមសម្តែងនៅតំបន់ប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Củ Chi ទីក្រុង Hồ Chí Minh ចាប់ពីថ្ងៃ ៣០ មេសា ដល់ថ្ងៃ ១ ឧសភា”។

បងប្អូនសិល្បការិនីរួមគ្នាហ្វឹកហាត់ល្ខោនយីកេ រឿង “ការពារមាតុភូមិ”។

លើសពីនេះ ក្រុមសិល្បៈ Khmer ខេត្តក៏ផ្តោតលើការផ្លាស់ថ្មី ទាំងខ្លឹមសារ និងទម្រង់នៃការសម្តែងផងដែរ។ កាឈុតសម្តែងជាច្រើនត្រូវបានរៀបចំតាមរបៀបទំនើបជាងមុន ប៉ុន្តែរក្សាបាភាពដើមដដែលសម្រាប់ខ្លឹមសារនៃវប្បធម៌ Khmer បង្កើតអារម្មណ៍ជិតស្និទ្ធ និងភាពទាក់ទាញសម្រាប់ទស្សនិកជនទាំងឡាយ។

“គ្រប់បណ្តាឈុតសម្តែងត្រូវបានជម្រើសយ៉ាងយកចិត្តទុកដាក់ និងទាក់ទងយ៉ាងជិតស្និទ្ធជាមួយជីវិតប្រចាំថ្ងៃ ជំនឿ ទំនៀមទម្លាប់ និងប្រពៃណីរបស់ជនរួមជាតិ Khmer។ ផ្តើមពីនោះ ក៏បានរួមចំណែកបង្ហាញ និងផ្សព្វផ្សាយពីសម្រស់វប្បធម៌ដ៏ពិសេសរបស់ Khmer ដល់ទស្សនិកជនទាំងឡាយឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសយុវជនជំនាន់ក្រោយ” លោក Danh Văn Nhỏ មានប្រសាសន៍បែបនេះ។

តន្ត្រីករទាំងឡាយក៏ខិតខំហាត់សមដើម្បីនាំមកនូវកម្មវិធីសិល្បៈល្អៗ និងប្លែកភ្នែកផងដែរ។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer គឺជាឱកាសសម្រាប់បងប្អូនជនរួមជាតិបានជួបជុំគ្នា និងបួងសួងប្រាថ្នាក្តីសុខ សន្តិភាព។ ការរៀបចំយ៉ាងល្អិតល្អន់ និងឆន្ទៈដ៏មោះមុតរបស់ក្រុមសិល្ប Khmer ខេត្តនឹងនាំមកនូវចំណីចក្ខុដ៏ទាក់ទាញអារម្មណ៍សម្រាប់បម្រើមាមីងបងប្អូនប្រជាជន សង្ឃឹមថានឹងរួមចំណែកបង្កើនបរិយាកាសថ្ងៃបុណ្យចូលឆ្នាំឱ្យកាន់តែមានភាពឱឡារឹក និងអត្ថន័យថែមទៀត៕

Danh Điệp

ទំនៀមសែនថ្វាយ និងដាំដើមទទឹមរបស់ជនជាតិ Hoa

ក្នុងវប្បធម៌ Hoa ដើមទទឹមតំណាងឱ្យសំណាងល្អ ជីជាតិ និងសុភមង្គល។ នេះជាមូលហេតុដែលគ្រួសារ Hoa ភាគច្រើនដាំដើមទទឹមនៅតាមមុខផ្ទះរបស់ខ្លួន ហើយមែកទទឹមច្រើនតែត្រូវបានរួមបញ្ចូលនៅក្នុងគ្រឿងបូជា ឬនំរាងទទឹមត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់ពួកគេ ព្រមទាំងបួងសួងប្រាថ្នាក្តីសុខ និងសុភមង្គល។

បណ្តុះពូជខាងសិល្បៈ Khmer នៅតំបន់ដាច់ស្រយាល

អស់រយៈកាលជាង ១១ ឆ្នាំចាប់តាំងពីខ្លួនបានធ្វើជាកូនប្រសារនៅ Cà Mau អ្នកគ្រូ Thạch Thị Sô Phi មានដើមកំណើតនៅខេត្ត Trà Vinh (ចាស់) នៅតែរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈប្រពៃណី Khmer។ បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Cần Thơ អ្នកគ្រូបាននាំយកចំណេះដឹង និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិរបស់ខ្លួនមកផ្ទះស្វាមី រួមចំណែកដល់ការពង្រឹងជីវិតខាងវិញ្ញាណសម្រាប់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ។

ចង្ក្រានអុស ស្លាកស្នាមនៃវប្បធម៌ Khmer

ចង្ក្រានអុស ជាឧបករសម្រាប់ចម្អិនរាល់មុខម្ហូបផ្សេងៗតាមបែបប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅទូទាំងតំបន់ដីសណ្តរទន្លេមេគង។ នេះមិនត្រឹមសម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភេទចង្ក្រាន្តនេះថែមទាំងបានឆ្លុះបញ្ចាំងពីសកម្មភាពនៃការរស់នៅរបស់បងប្អូនប្រជាជនតាមបែបលក្ខណៈធម្មជាតិនៃតំបន់ព្រែកទន្លេទៀតផង ផ្តើមពីនោះក៏រក្សាតម្លៃវប្បធម៌ដ៏យូរអង្វែងរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

ផ្ការាំង ជាប្រភេទផ្កាដ៏បរិសុទ្ធក្នុងសំណាក់ព្រះពុទ្ធសាសនា

អមជាមួយសូរសព្ទសម្លេងព្រះសង្ឃសូត្រធម៌ និងគងស្គរដ៏រងំ និងក្លិនផ្សែងធូបដ៏ក្រអូបបានជ្រាបចូលក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ក្នុងវត្តអារាម Khmer។ មនុស្សជាច្រើនប្រាកដជាធ្លាប់បានឈប់នៅចំពោះមុខដើមផ្កាមួយដើមដ៏ពិសេស។ ដើមផ្កានេះ គឺផ្កាមិនរីកចេញពីមែកដូចដើមផ្កាធម្មតានោះទេ វាបែជារីកចេញពីដើមទៅវិញ។ នោះគឺដើមផ្ការាំង - ប្រវត្តិនៃប្រភេទផ្កានេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer ព្រមទាំងពោរពេញទៅដោយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា។

នំបញ្ចុកទឹកសម្ល រសក្លិនរបស់ Khmer

នៅពេលរំលឹកអំពីម្ហូប Khmer Nam Bộ មនុស្សជាច្រើននឹងគិតភ្លាមដល់ប្រហុក អំបុក ឬបណ្តាមុខម្ហូបដែលទាក់ទងជាមួយពិធីបុណ្យប្រពៃណី។ ក្នុងនោះ នំបញ្ចុកទឹកសម្លត្រូវបានចាត់ទុក ជាម្ហូបមួយក្នុងចំណោមម្ហូបដ៏ឆ្នើមបំផុត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងខាងធ្វើម្ហូប របៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Khmer នៅតំបន់ដីសណ្តទន្លេមេគង្គ។

ញាំស្តៅមុខម្ហូបសាមញ្ញបែបជនបទ

ស្តៅគឺជាប្រភេទរុក្ខជាតិដែលធ្លាប់ស្គាល់នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមភូមិស្រុក Khmer ច្រើន។ ហើយវាមិនត្រឹមតែជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ដើមស្តៅ ក៏ត្រូវបានចាត់ទុកជានិមិត្តរូបនៃធម្មជាតិបែបជនបទ មួយប្រភេទ រួមទាំងមានភាពធន់នៃតំបន់ Nam Bộ ទៀតផង។

សម្លត្រីងៀត ការរួមបញ្ចូលរវាងវប្បធម៌ Kinh - Khmer

តំបន់ដីសណ្តរទន្លេមេគង្គ គឺជាតំបន់រស់នៅរួមគ្នាដ៏យូរអង្វែងរវាងបណ្តាជនជាតិជាបងប្អូនទាំង ៣ រួមមាន Kinh - Khmer - Hoa។ អាស្រ័យការលាយឡំគ្នានេះបានបង្កើតវប្បធម៌មុខម្ហូបម្ហូបដ៏សម្បូរបែប ចម្រុះ និងប្លែកទៀតផង។ ប្រសិនបើសម្ល ជាមុខម្ហូនប្រពៃណីរបស់ជនរួមជាតិ Khmer នៅពេលដែលវាបានចូលមកក្នុងជីវភាពរបស់ប្រជាជន Kinh ក្នុនៅតាមតំបន់ដីសណ្តរទន្លមេគង្គ មុចម្ហូបនេះត្រូវបានសម្របខ្លួនយ៉ាងបត់បែនដើម្បីឱ្យសមស្របនឹងរសជាតិក្នុងស្រុក និងគ្រឿងផ្សំដែលមានស្រាប់នៅភូមិភាគ។

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។