Thứ năm, 25-6-26 22:45:47
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តុបតែងលម្អវប្បធម៌ Khmer ដំណើរការទេសចរណ៍ Cà Mau

Báo Cà Mau ជាមួយសូរសព្ទតូរ្យតន្ត្រីពិណពាទ្យយ៉ាងពិរោះរណ្តំ និងចង្វាក់រាំង់ដែលអំដោយកាយវិការយ៉ាងទន់ភ្លន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦ ខេត្ត Cà Mau មិនត្រឹមតែរៀបចំពិធីបុណ្យទទួលអំណរឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបើកនូវទំព័រថ្មីសម្រាប់វិស័យទេសចរណ៍ផងដែរ រួមដំណើរការលើកកម្ពស់បេតិកភណ្ឌជាតិឱ្យក្លាយជាប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

បង្រៀនភាសា និងអក្សរសាស្ត្រ Khmer គឺជាវិធីសាស្ត្រមួយក្នុងការតភ្ជាប់វប្បធម៌សម្រាប់បញ្ញវន្តជំនាន់ក្រោយផងដែរ។

ធ្វើដំណើរតាមដងផ្លូវនានានៅតំបន់ជនជាតិភាគតិចក្នុងបណ្តាថ្ងៃនេះ យើងអាចមានអារម្មណ៍ស្រស់ថ្លា និងទទួលយកនូវភាពថ្មីប្លែកៗ។ សម្រាប់ដំបូលនៃវត្តអារាម និងសាលាទាន មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជាតាមជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នបានក្លាយជា "គោលដៅ" វប្បធម៌ដែលទទួលបានការអភិរក្ស និងជួសជុលយ៉ាងស្អាតបាតទៀតផង។

លោក Nguyễn Chí Công អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cà Mau បានបញ្ជាក់ថា៖ “ការអភិរក្សពិធីបុណ្យផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ លក្ខណៈពិសេស គឺជាដំណោះស្រាយគន្លឹះដើម្បីលើកកម្ពស់ជីវភាពរស់នៅសម្រាប់បងប្អូន Khmer ។ វិស័យវប្បធម៌កំពុងឈានទៅរកគោលដៅយូរអង្វែងសម្រាប់ដំណាក់កាល ២០២៦-២០៣០ គឺធ្វើឱ្យការងារស្រាវជ្រាវស្ថិតិកាន់តែមានវិជ្ជាជីវៈ និងលើកកម្ពស់ពិធីបុណ្យប្រពៃណីផ្សេងៗឱ្យក្លាយជាបេតិកភណ្ឌកម្រិតថ្នាក់ជាតិ”។

យោងតាមគម្រោងអនុវត្តផែនការរៀបចំប្រព័ន្ធទេសចរណ៍ខេត្ត Cà Mau ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ខេត្តបានកំណត់ការអភិវឌ្ឍទេសចរណ៍តាមទិសដៅបៃតង ចីរភាព និងបង្កប់ដោយអត្តសញ្ញាណប្រចាំតំបន់។ គោលដៅដល់ឆ្នាំ ២០២៥ ទទួលភ្ញៀវឱ្យបាន ៨ លាននាក់ និងដល់ឆ្នាំ ២០៣០ សម្រេចឱ្យបាន ១១,៥ លាននាក់ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ ១៤.២០០ ពាន់លានដុង។

ដើម្បីសម្រេចបានគោលដៅនេះ ខេត្ត Cà Mau កំពុងប្រមូលផ្តុំ "ដាស់" សក្តានុពលនៃមណ្ឌលទេសចរណ៍មូយ Cà Mau ឱ្យក្លាយជាមណ្ឌលទេសចរណ៍ថ្នាក់ជាតិនៅឆ្នាំ ២០៣០។ ការរួមបញ្ចូលគ្នារវាងប្រព័ន្ធអេកូឡូស៊ីដ៏វិសេសវិសាលនៃតំបន់បម្រុងជីវមណ្ឌលពិភពលោក និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ជាមួយនឹងកទីតាំងបេតិកភណ្ឌចំនួន ១១២ កន្លែងដែលត្រូវបានចុះចំណាត់ថ្នាក់ រួមទាំងរចនាបថស្ថាបត្យកម្ម ពិធីបុណ្យដែលបង្កប់ដោយពណ៌សម្បុរលក្ខណៈពិសេសរបស់បងប្អូនបណ្តាជនជាតិនានា នឹងក្លាយជា "មេដែក" ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

លោក Nguyễn Chí Công បានសង្កត់ធ្ងន់ថា៖ “ការរក្សាឫសគល់នៃតម្លៃបេតិកភណ្ឌគឺការអាទិភាពដ៏ចម្បង។ ហេតុនេះ គ្រប់សកម្មភាពតាំងពីកិច្ចពិធីបុណ្យទានរហូតដល់ផ្នែងខាងសិល្បៈ ត្រូវតែធានានូវលក្ខណៈដើម។ វិស័យវប្បធម៌នឹងសហការយ៉ាងជិតស្និទ្ធជាមួយភូមិភាគ ដើម្បីធ្វើស្តង់ដារសេវាកម្មទេសចរណ៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសភាពជុំវិញវត្តអារាមនានា។ ជាពិសេស តាមរយៈវគ្គបណ្តុះបណ្តាលជំនាញ ប្រជាពលរដ្ឋម្នាក់ៗដែលចូលរួមទេសចរណ៍នឹងក្លាយជា "ទូតវប្បធម៌" ជួយឱ្យភ្ញៀវទេសចរណ៍ទាំងឡាយទទួលបានការបម្រើយ៉ាងដិតដល់ និងយល់ដឹងកាន់តែច្បាស់ពីតម្លៃជំនឿសាសនាដ៏វិសេសវិសាលរបស់បងប្អូន Khmer ”។

វង់ភ្លេងពិណពាទ្យបានបញ្ចញនូវសូរសព្ទយ៉ាងពិរោះរណ្តំតាំងពីបទបុរាណរហូតដល់សម័យ។

ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមានូវតម្លៃវប្បធម៌ Khmer មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានលើកជំរុញទឹកចិត្តដល់បណ្តាអង្គភាព ក្រុមហ៊ុនទេសចរណ៍ បង្កើនការចុះអង្កេត កសាងខ្សែចរន្តទេសចរណ៍បទពិសោធន៍ប្លែកៗ ជាពិសេសក្នុងឱកាសពិធីបុណ្យផ្សេងៗជាដើម។

បុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ២០២៦ មិនត្រឹមតែរំពងទៅដោយសូរសព្ទតូរ្យតន្ត្រីពិណពាទ្យប៉ុណ្ណោះទេ ថែមទាំងពោរពេញដោយទំនុកចិត្តនៃឱកាសថ្មី ក្នុងការ "ដាស់" នូវបេតិកភណ្ឌរបស់បងប្អូន Khmer តាមរយៈផ្នត់គំនិតធ្វើទេសចរណ៍ប្រកបដោយចីរភាព។ ដំណើរការនាំយកបេតិកភណ្ឌឆ្ពោះទៅមុខ និងរួមដំណើរការជាមួយខ្សែចរន្តនៃការអភិវឌ្ឍរួមរបស់ខេត្ត កំពុងក្លាយជាការពិតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ដើម្បីឱ្យរាល់ពិធីបុណ្យទានប្រពៃណី និងរាល់ដំបូលវត្តអារាម មិនត្រឹមតែជាមោទនភាពរបស់បងប្អូន Khmer ប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងខេត្ត Cà Mau ជាមួយមិត្តភក្តិមកពីគ្រប់ទិសទីលើពិភពលោកទៀតផង៕

Trịnh Hải

ទំនៀមសែនថ្វាយ និងដាំដើមទទឹមរបស់ជនជាតិ Hoa

ក្នុងវប្បធម៌ Hoa ដើមទទឹមតំណាងឱ្យសំណាងល្អ ជីជាតិ និងសុភមង្គល។ នេះជាមូលហេតុដែលគ្រួសារ Hoa ភាគច្រើនដាំដើមទទឹមនៅតាមមុខផ្ទះរបស់ខ្លួន ហើយមែកទទឹមច្រើនតែត្រូវបានរួមបញ្ចូលនៅក្នុងគ្រឿងបូជា ឬនំរាងទទឹមត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់ពួកគេ ព្រមទាំងបួងសួងប្រាថ្នាក្តីសុខ និងសុភមង្គល។

បណ្តុះពូជខាងសិល្បៈ Khmer នៅតំបន់ដាច់ស្រយាល

អស់រយៈកាលជាង ១១ ឆ្នាំចាប់តាំងពីខ្លួនបានធ្វើជាកូនប្រសារនៅ Cà Mau អ្នកគ្រូ Thạch Thị Sô Phi មានដើមកំណើតនៅខេត្ត Trà Vinh (ចាស់) នៅតែរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈប្រពៃណី Khmer។ បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Cần Thơ អ្នកគ្រូបាននាំយកចំណេះដឹង និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិរបស់ខ្លួនមកផ្ទះស្វាមី រួមចំណែកដល់ការពង្រឹងជីវិតខាងវិញ្ញាណសម្រាប់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ។

ចង្ក្រានអុស ស្លាកស្នាមនៃវប្បធម៌ Khmer

ចង្ក្រានអុស ជាឧបករសម្រាប់ចម្អិនរាល់មុខម្ហូបផ្សេងៗតាមបែបប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅទូទាំងតំបន់ដីសណ្តរទន្លេមេគង។ នេះមិនត្រឹមសម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភេទចង្ក្រាន្តនេះថែមទាំងបានឆ្លុះបញ្ចាំងពីសកម្មភាពនៃការរស់នៅរបស់បងប្អូនប្រជាជនតាមបែបលក្ខណៈធម្មជាតិនៃតំបន់ព្រែកទន្លេទៀតផង ផ្តើមពីនោះក៏រក្សាតម្លៃវប្បធម៌ដ៏យូរអង្វែងរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

ផ្ការាំង ជាប្រភេទផ្កាដ៏បរិសុទ្ធក្នុងសំណាក់ព្រះពុទ្ធសាសនា

អមជាមួយសូរសព្ទសម្លេងព្រះសង្ឃសូត្រធម៌ និងគងស្គរដ៏រងំ និងក្លិនផ្សែងធូបដ៏ក្រអូបបានជ្រាបចូលក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ក្នុងវត្តអារាម Khmer។ មនុស្សជាច្រើនប្រាកដជាធ្លាប់បានឈប់នៅចំពោះមុខដើមផ្កាមួយដើមដ៏ពិសេស។ ដើមផ្កានេះ គឺផ្កាមិនរីកចេញពីមែកដូចដើមផ្កាធម្មតានោះទេ វាបែជារីកចេញពីដើមទៅវិញ។ នោះគឺដើមផ្ការាំង - ប្រវត្តិនៃប្រភេទផ្កានេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer ព្រមទាំងពោរពេញទៅដោយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា។

នំបញ្ចុកទឹកសម្ល រសក្លិនរបស់ Khmer

នៅពេលរំលឹកអំពីម្ហូប Khmer Nam Bộ មនុស្សជាច្រើននឹងគិតភ្លាមដល់ប្រហុក អំបុក ឬបណ្តាមុខម្ហូបដែលទាក់ទងជាមួយពិធីបុណ្យប្រពៃណី។ ក្នុងនោះ នំបញ្ចុកទឹកសម្លត្រូវបានចាត់ទុក ជាម្ហូបមួយក្នុងចំណោមម្ហូបដ៏ឆ្នើមបំផុត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងខាងធ្វើម្ហូប របៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Khmer នៅតំបន់ដីសណ្តទន្លេមេគង្គ។

ញាំស្តៅមុខម្ហូបសាមញ្ញបែបជនបទ

ស្តៅគឺជាប្រភេទរុក្ខជាតិដែលធ្លាប់ស្គាល់នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមភូមិស្រុក Khmer ច្រើន។ ហើយវាមិនត្រឹមតែជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ដើមស្តៅ ក៏ត្រូវបានចាត់ទុកជានិមិត្តរូបនៃធម្មជាតិបែបជនបទ មួយប្រភេទ រួមទាំងមានភាពធន់នៃតំបន់ Nam Bộ ទៀតផង។

សម្លត្រីងៀត ការរួមបញ្ចូលរវាងវប្បធម៌ Kinh - Khmer

តំបន់ដីសណ្តរទន្លេមេគង្គ គឺជាតំបន់រស់នៅរួមគ្នាដ៏យូរអង្វែងរវាងបណ្តាជនជាតិជាបងប្អូនទាំង ៣ រួមមាន Kinh - Khmer - Hoa។ អាស្រ័យការលាយឡំគ្នានេះបានបង្កើតវប្បធម៌មុខម្ហូបម្ហូបដ៏សម្បូរបែប ចម្រុះ និងប្លែកទៀតផង។ ប្រសិនបើសម្ល ជាមុខម្ហូនប្រពៃណីរបស់ជនរួមជាតិ Khmer នៅពេលដែលវាបានចូលមកក្នុងជីវភាពរបស់ប្រជាជន Kinh ក្នុនៅតាមតំបន់ដីសណ្តរទន្លមេគង្គ មុចម្ហូបនេះត្រូវបានសម្របខ្លួនយ៉ាងបត់បែនដើម្បីឱ្យសមស្របនឹងរសជាតិក្នុងស្រុក និងគ្រឿងផ្សំដែលមានស្រាប់នៅភូមិភាគ។

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។