Thứ năm, 25-6-26 22:45:49
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អភិរក្សបេតិកភណ្ឌវប្បធម៌ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍

Báo Cà Mau បន្ទាប់ពីបានរួមបញ្ចូលគ្នា ខេត្ត Cà Mau បន្តអនុវត្តគោលនយោបាយនៃការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់សហគមន៍បណ្តាជនជាតិភាគតិចដែលរស់នៅលើភូមិសាស្ត្រខេត្ត ក្នុងនោះមានជនរួមជាតិ Khmer ជាដើម។ នេះមិនត្រឹមតែពង្រឹង និងពង្រីកអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ថែមទាំងភ្ជាប់វាទៅនឹងការអភិវឌ្ឍទេសចរណ៍ផងដែរ។

សិល្បៈយូកេ Khmer ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

រយៈពេលកន្លង បណ្តាភូមិភាគទាំងឡាយបានផ្តោតលើការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងសហគមន៍ ព្រមទាំងបណ្តាទម្រង់ជាច្រើនដែលសមស្របទៅនឹងតំបន់ភុមិស្រុកនីមួយៗទៀតផង។ តាមរយៈនោះ បណ្តាទម្រង់ទេសចរណ៍សហគមន៍ ភូមិរបរប្រពៃណី ពិធីបុណ្យកំសាន្ត បុណ្យអកអំបុក​ - ប្រណាំងទូក.ង ព្រមទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណី និងស្ថាបត្យកម្មវត្តអារាម Khmer ជាដើម កំពុងត្រូវបានជំរុញឱ្យមានការរុករក និងផ្សព្វផ្សាយ ដើម្បីបង្កើនការរស់នៅបន្ថែម រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងសម័យទំនើប។

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញផែនការដើម្បីអនុវត្តយុទ្ធសាស្ត្រកិច្ចការជនជាតិសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ដូច្នេះហើយ គណៈកម្មាធិការប្រជាជនខេត្តក៏ប្រគល់ឱ្យទៅមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ជាអ្នកទទួលបន្ទុករាល់កិច្ចការងារដែលពាក់ព័ន្ធដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែក ព្រមទាំងវិនិយោគធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ខាងវិស័យវប្បធម៌ និងកីឡានៅភូមិភាគ។ រៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ដើម្បីរួមចំណែកដល់ការកែលម្អជីវិតខាងវិញ្ញាណរបស់បងប្អូនប្រជាជន។ ផ្តើមពីនោះ មន្ទីរក៏បានផ្តោតលើការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ដោយទាញយកសក្តានុពល និងចំណុចខ្លាំងខាងវិស័យវប្បធម៌ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់តំបន់នីមួយៗ។

អាស្រ័យលើការកំណត់ទិសដៅបានច្បាស់លាស់ ខេត្ត Cà Mau បន្តផ្តល់អាទិភាពលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍផលិត ដែលផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌ រួមផ្សំជាមួយនឹងការបង្កើនទំនាក់ទំនង លើកកម្ពស់ចំណេះដឹង ព្រមទាំងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ប៉ុន្មានឆ្នាំកន្លង បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូន Khmer។ (ក្នុងរូបថត៖ លោក Nguyễn Minh Luân សមាជិកអាចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau (ទី ៣ គិតពីស្តាំ) អញ្ជើញទៅពិនិត្យទូក.ងវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលខេត្តបានជំនួយថវិកាបោះថ្មីកាលពីឆ្នាំ ២០២៤)។

វប្បធម៌ជនជាតិ Khmer មានភាពសម្បូរបែប និងងាយស្រួលសម្គាល់តាមរយៈបណ្តាពិធីបុណ្យ ទានប្រពៃណីដ៏ពិសេសដោយឡែក។ សម្រាប់វិស័យផ្សេងទៀតក៏មានការអភិវឌ្ឍយ៉ាងសកម្មផងដែរ រួមទាំងសិល្បៈចំរៀង របាំ និងការសម្តែងតន្ត្រីពិណពាទ្យ ល្ខោនយូកេជាដើម បាននិងកំពុងបានផ្នែកខមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់។

សម្រាប់ជនរួមជាតិ Khmer គ្រប់បណ្តាប្រភេទខាងវិស័យវប្បធម៌ដូចបានពោលខាងលើ មិនត្រឹមឆ្លុះបញ្ចាំងពីខ្សែជីវិតខាងវិញ្ញាណដ៏សម្បូរបែបរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរណ៍ដ៏ពិសេសផងដែរ ដែលបំពាក់ដោយពីស្មារតីនៃចិត្តបុណ្យ និងការអាណិតអាសូរ ព្រមទាំងការផ្សារភ្ជាប់រវាង សហគមន៍របស់បងប្អូនជនរួមជាតិ Khmer Nam Bộ ទៀតផង៕

Chanh Đa

ទំនៀមសែនថ្វាយ និងដាំដើមទទឹមរបស់ជនជាតិ Hoa

ក្នុងវប្បធម៌ Hoa ដើមទទឹមតំណាងឱ្យសំណាងល្អ ជីជាតិ និងសុភមង្គល។ នេះជាមូលហេតុដែលគ្រួសារ Hoa ភាគច្រើនដាំដើមទទឹមនៅតាមមុខផ្ទះរបស់ខ្លួន ហើយមែកទទឹមច្រើនតែត្រូវបានរួមបញ្ចូលនៅក្នុងគ្រឿងបូជា ឬនំរាងទទឹមត្រូវបានធ្វើឡើងដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់ពួកគេ ព្រមទាំងបួងសួងប្រាថ្នាក្តីសុខ និងសុភមង្គល។

បណ្តុះពូជខាងសិល្បៈ Khmer នៅតំបន់ដាច់ស្រយាល

អស់រយៈកាលជាង ១១ ឆ្នាំចាប់តាំងពីខ្លួនបានធ្វើជាកូនប្រសារនៅ Cà Mau អ្នកគ្រូ Thạch Thị Sô Phi មានដើមកំណើតនៅខេត្ត Trà Vinh (ចាស់) នៅតែរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈប្រពៃណី Khmer។ បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Cần Thơ អ្នកគ្រូបាននាំយកចំណេះដឹង និងសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិរបស់ខ្លួនមកផ្ទះស្វាមី រួមចំណែកដល់ការពង្រឹងជីវិតខាងវិញ្ញាណសម្រាប់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ។

ចង្ក្រានអុស ស្លាកស្នាមនៃវប្បធម៌ Khmer

ចង្ក្រានអុស ជាឧបករសម្រាប់ចម្អិនរាល់មុខម្ហូបផ្សេងៗតាមបែបប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅទូទាំងតំបន់ដីសណ្តរទន្លេមេគង។ នេះមិនត្រឹមសម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប្រភេទចង្ក្រាន្តនេះថែមទាំងបានឆ្លុះបញ្ចាំងពីសកម្មភាពនៃការរស់នៅរបស់បងប្អូនប្រជាជនតាមបែបលក្ខណៈធម្មជាតិនៃតំបន់ព្រែកទន្លេទៀតផង ផ្តើមពីនោះក៏រក្សាតម្លៃវប្បធម៌ដ៏យូរអង្វែងរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

ផ្ការាំង ជាប្រភេទផ្កាដ៏បរិសុទ្ធក្នុងសំណាក់ព្រះពុទ្ធសាសនា

អមជាមួយសូរសព្ទសម្លេងព្រះសង្ឃសូត្រធម៌ និងគងស្គរដ៏រងំ និងក្លិនផ្សែងធូបដ៏ក្រអូបបានជ្រាបចូលក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ក្នុងវត្តអារាម Khmer។ មនុស្សជាច្រើនប្រាកដជាធ្លាប់បានឈប់នៅចំពោះមុខដើមផ្កាមួយដើមដ៏ពិសេស។ ដើមផ្កានេះ គឺផ្កាមិនរីកចេញពីមែកដូចដើមផ្កាធម្មតានោះទេ វាបែជារីកចេញពីដើមទៅវិញ។ នោះគឺដើមផ្ការាំង - ប្រវត្តិនៃប្រភេទផ្កានេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer ព្រមទាំងពោរពេញទៅដោយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា។

នំបញ្ចុកទឹកសម្ល រសក្លិនរបស់ Khmer

នៅពេលរំលឹកអំពីម្ហូប Khmer Nam Bộ មនុស្សជាច្រើននឹងគិតភ្លាមដល់ប្រហុក អំបុក ឬបណ្តាមុខម្ហូបដែលទាក់ទងជាមួយពិធីបុណ្យប្រពៃណី។ ក្នុងនោះ នំបញ្ចុកទឹកសម្លត្រូវបានចាត់ទុក ជាម្ហូបមួយក្នុងចំណោមម្ហូបដ៏ឆ្នើមបំផុត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងខាងធ្វើម្ហូប របៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Khmer នៅតំបន់ដីសណ្តទន្លេមេគង្គ។

ញាំស្តៅមុខម្ហូបសាមញ្ញបែបជនបទ

ស្តៅគឺជាប្រភេទរុក្ខជាតិដែលធ្លាប់ស្គាល់នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមភូមិស្រុក Khmer ច្រើន។ ហើយវាមិនត្រឹមតែជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ដើមស្តៅ ក៏ត្រូវបានចាត់ទុកជានិមិត្តរូបនៃធម្មជាតិបែបជនបទ មួយប្រភេទ រួមទាំងមានភាពធន់នៃតំបន់ Nam Bộ ទៀតផង។

សម្លត្រីងៀត ការរួមបញ្ចូលរវាងវប្បធម៌ Kinh - Khmer

តំបន់ដីសណ្តរទន្លេមេគង្គ គឺជាតំបន់រស់នៅរួមគ្នាដ៏យូរអង្វែងរវាងបណ្តាជនជាតិជាបងប្អូនទាំង ៣ រួមមាន Kinh - Khmer - Hoa។ អាស្រ័យការលាយឡំគ្នានេះបានបង្កើតវប្បធម៌មុខម្ហូបម្ហូបដ៏សម្បូរបែប ចម្រុះ និងប្លែកទៀតផង។ ប្រសិនបើសម្ល ជាមុខម្ហូនប្រពៃណីរបស់ជនរួមជាតិ Khmer នៅពេលដែលវាបានចូលមកក្នុងជីវភាពរបស់ប្រជាជន Kinh ក្នុនៅតាមតំបន់ដីសណ្តរទន្លមេគង្គ មុចម្ហូបនេះត្រូវបានសម្របខ្លួនយ៉ាងបត់បែនដើម្បីឱ្យសមស្របនឹងរសជាតិក្នុងស្រុក និងគ្រឿងផ្សំដែលមានស្រាប់នៅភូមិភាគ។

រក្សាព្រលឹងនៃរបាំប្រពៃណីដោយស្ងៀមស្ងាត់

សម្រាប់ជនរួមជាតិ Khmer នៅសង្កាត់ Hiệp Thành សិប្បការិនី Thạch Thea Ry មិនត្រឹមតែមានជំនាញផ្នែងខាងសិល្បៈរបាំប៉ុណ្ណោះទេ ថែមទាំងជាគ្រូបង្រៀនដោយស្ងៀមស្ងាត់អំពីរបាំប្លែកៗចែកជូនដល់ប្អូនៗកុមារនៅក្នុងភូមិស្រុកទៀតផង។ អាស្រ័យការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបទេពកោសល្យ និងស្មារតីទទួលខុសត្រូវក្នុងការអភិរក្សាវប្បធម៌ប្រពៃណីត្រូវបានបណ្តុះក្នុងយុវវ័យជាច្រើនផងដែរ។

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

ចំណុចខំខាន់សម្រាប់អភិវឌ្ឍទេសចរណ៍

នៅតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដែលសម្បូរដោយបឹងទន្លេ និងព្រៃស្មាច់ កោងកាង សិល្បៈយូកេររបស់បងប្អូនជនរួមជាតិ Khmer Cà Mau កំពុងស្ងៀមស្ងាត់ពង្រីកសាយភាយក្លាយជាចំណុចដ៏សំខាន់នៃលក្ខណៈវប្បធម៌ដ៏ល្អប្រពៃផងដែរ។ មិនចាំចាប់មានឆាកធំទូលាយនោះទេ សិល្បៈយូកេរបានទាក់ទាញអ្នកទស្សនាដោយយោងតាមលក្ខណៈប្រពៃណី និងចំណងឮចំណូលចិត្តទាំងចង្វាក់ភ្លេងផងនិងទាំងកាយវិការក្នុងការសម្តែងផង។