Chủ nhật, 11-10-26 10:51:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

Báo Cà Mau ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសអង្គុលិមា

ខណៈពេលដែលបានឈានជើងចូលទៅខាងក្នុងព្រះវិហារ Khmer យើងនឹងងាយស្រួលបានឃើញផ្ទាំងគំនូរធំៗនៅលើជញ្ជាំងយ៉ាងស្រស់ស្អាតដែលរំលេចដោយព័ណ៌និងទេសភាពយ៉ាងរស់រវើកទៀតផង។ ​ខ្លឹមសារនៃគំនូរភាគច្រើនពណ៌នាអំពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធនៃយើងចាប់តាំងពីទ្រង់ប្រសូត្រហូតដល់យានចូលកាន់ព្រះមហានិព្វាន។ រាល់ដំណាក់កាលនីមួយៗនៃជីវិតរបស់ទ្រង់ត្រូវបានបង្ហាញតាមរយៈភាសាសិល្បៈដ៏សម្បូរបែប និងពោរពេញដោយអារម្មណ៍ ដែលបង្កប់ដោយសារៈសំខាន់ខាងសាសនា។

រូបភាពទ្រង់ប្រសូត្រ តែងត្រូវបានពណ៌នាជាមួយនឹងព្រះមាតា សិរីមហាមាយា ដៃម្ខាងតោងមែករាំងក្នុងគ្រាប្រសូត្រព្រះរាជកុមារសិទ្ធត្ថៈកណ្តាព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។ បន្ទាប់មកគឺបណ្តាផ្ទាំងគំនូរដែលពណ៌នាពេលដែលព្រះរាជកុមារព្រះអង្គរស់នៅក្នុងព្រះបរមរាជវាំង មុនពេលព្រះអង្គសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិមហាចក្រដើម្បីចេញទៅស្វែងរកធម៌សម្រាប់ប្រោសសត្វលោក។

ព្រះសមណគោតម រួមជាមួយសាវ័កទ្រង់និមន្តបិណ្ឌបាត្រ។

រូបភាពមួយក្នុងចំណោមរូបភាពដែលលេចឡើងញឹកញាប់បំផុតនៃគំនូរលើជញ្ជាំងវត្តខ្មែរគឺព្រះអង្គត្រង់យាងសាងព្រះផ្នួស និងបំពេញទុក្ករកិរិយា។ សិប្បករ Khmerទាំងឡាយបានពណ៌នាអំពីព្រះអង្គដោយរូបកាយស្គមស្គាំង ព្រះភក្ត្រដ៏ស្រពិចស្រពិល ប៉ុន្តែព្រះនេត្រពោរពេញដោយការតាំងចិត្ត។ នេះមិនត្រឹមតែជារឿងរ៉ាវនៃការលះបង់ភាពសក្ការៈប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃឆន្ទៈសម្រាប់ការយកឈ្នះលើបញ្ហាប្រឈមដើម្បីសម្រេចបាននូវសច្ចធម៌ផងដែរ។

ជាពិសេស រូបចម្លាក់របស់ព្រះសម្មាសម្ពុទ្ធទ្រងធ្វើសមាធិក្រោមដើមពោធិ ដែលត្រូវបានការពារដោយពស់នាគរាជ គឺជាប្រធានបទនិមិត្តរូបបំផុតមួយផងដែរ។ រូបភាពនេះតំណាងឱ្យជ័យជំនះខាងបញ្ញាញាណ និងសេចក្តីមេត្តាករុណាលើការល្បួង និងទុក្ខវេទនាទាំងពួងនៃជីវិត។

ក្រៅពីការពណ៌នាអំពីដំណើរខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធ គំនូរតាមលើជញ្ជាំងក៏បានពណ៌នាអំពីអតីតជាតិរបស់ព្រះអង្គ ដែលតែងមានបំណងចង់ឱ្យសត្វលោកទាំងពួងបានរួចាកផលកម្មរៀងៗខ្លួន។ បណ្តាផ្ទាំងគំនូរមួយៗ មិនត្រឹមមានតម្លៃសម្រាប់ផ្នែកខាងសិល្បៈប៉ុណ្ណោះទេ ថែមទាំងជា "មេរៀនសីលធម៌" ដែលមើលឃើញសម្រាប់សហគមន៍ផងដែរ។

ផ្ទាំងគំនូរពណ៌នាអំពីកាលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រតាមលក្ខណៈវប្បធម៌ព្រះពុទ្ធសាសនាថេរវទ។

រួមជាមួយតម្លៃខាងសាសនា គំនូរព្រះពុទ្ធតាមលើជញ្ជាំងក៏បានឆ្លុះបញ្ចាំងពីជីវិតវប្បធម៌ និងផ្នត់គំនិតខាងសោភ័ណភាពរបស់បងប្អូន Khmer គ្រប់ជំនាន់ទៀតផង។ ចាប់ពីសំលៀកបំពាក់របស់តួអង្គ ស្ថាបត្យកម្ម និងធម្មជាតិ រហូតដល់លំនាំនៃការតុបតែង ទាំងអស់សុទ្ធតែ មានសញ្ញាសម្គាល់ពិសេសនៃវប្បធម៌ខ្មែរ។ អាចនិយាយបានថា គំនូរលើជញ្ជាំងទាំងនោះ គឺជាស្នាដៃសិល្បៈ និងជា "ការចងចាំវប្បធម៌" ដែលត្រូវបានរក្សាទុកមកជាច្រើនជំនាន់ផងដែរ៕

Danh Nguyên

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។