Thứ hai, 23-11-26 03:16:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

Báo Cà Mau ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

 បណ្តាក្រុមទូកជួបជុំក្វើពិធីបើកការប្រកួត។

 បណ្តាក្រុមទូកប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់។

បណ្តាក្រុមបានប្រកួតប្រជែងគ្នាយ៉ាងផុលផុស និងស្វិតស្វាញ ក្រោមកម្លាំងស្រែកហ៊ោកញ្ជ្រៀវ លើកទឹកចិត្តរបស់ប្រជាជនយ៉ាងកុះករ។ ការប្រណាំងទូក.ងខ្នាតតូចមិនត្រឹមតែនាំមកនូវបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យទានប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតចំណងសាមគ្គីសហគមន៍ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ទៀតផង។

ភ្ញៀវកិត្តិយសអញ្ជើចូលរួមពិធីបើកវគ្គប្រណាំង។

ក្រោយរយៈពេលប្រគួតជិតពេញមួយថ្ងៃ ក្រុម Đường Đào ដណ្តើមបានពានរង្វាន់ជើងឯក ទាំង ២ ក្រុមតែម្តង គឺក្រុមបុរសនិងក្រុមនារី ព្រមទាំងរង្វាន់ជាទឹកប្រាក់ ៣ លានដុង។

ក្រុមទូកនារីដឿងដាវរីករាយទទួលជ័យជម្នះ។

នេះគឺជាសកម្មភាពដែលត្រូវបានបន្តរក្សាជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យសែនដូនតា ការប្រណាំងបានបង្កើតជាទីលានលេងកម្សាន្តប្រកបដោយភាពបរិសុទ្ធ រីកសាយភាយស្មារតីសាមគ្គីភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ Khmer៕

Danh Điệp

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។