ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទូក ងវត្តសិរីមង្គលជ្រុងខ្មែរត្រូវបានកែជួសជុលជិតរួចរាល់ហើយដែរ ដើម្បីទាន់ពេលចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់។
ដើម្បីត្រៀមចូលរួមការប្រណាំងទូក.ងបើកទូលាយនៅទីក្រុងកឹនធើឆ្នាំ ២០២៦ វត្តសិរីមង្គលជ្រុងខ្មែរ ឃុំហូធីគី ក៏បានកែជួសជុលទូក ងចាស់ឡើងវិញមួយគ្រឿងដែលស្ទើរតែថ្មីទាំងស្រុងសម្រាប់ក្រុមបុរស។ ទូកនេះត្រូវបានជួសជុលតាមទម្រង់ទូកដែលមិនប្រើដងសន្ទូចដូចពីមុននោះទេ ដោយមានប្រវែង ៣៥ ម៉ែត្រ និងអាចផ្ទុកកីឡាករបានចំនួន ៦៧ នាក់។
លោក ហ៊ឺវថ ប្រធានក្រុមទូក.ងវត្តជ្រុងខ្មែរ បានរៀបរាប់ថា៖ “ដោយមានការអនុញ្ញាតពីគណៈកម្មការវត្ត ក្រុមយើងខ្ញុំក៏បានដំណើរការជួសជុលទូក.ងចាស់ ដោយប្រើប្រាស់បន្ទះក្តារដែលនៅល្អៗដើម្បីប្រឹតសំចៃថវិកាខ្លះ”។
ក្រុមកីឡាករទូក.ងវត្តជ្រុងខ្មែរ ឃុំហូធីគី ខិតខំហ្វឹកហាត់ដើម្បីទទួលបានស្នាដៃខ្ពស់ក្នុងការប្រគួតឆ្នាំនេះ។
ព្រមជាមួយការវិនិយោគលើទូក វត្តក៏បានបង្កើតគណៈចាត់តាំង បែងចែកភារកិច្ចឱ្យប្រធានក្រុមប្រមូលផ្តុំកីឡាករ រៀបចំកម្លាំងបម្រុង និងកសាងផែនការដើម្បីហ្វឹកហាត់។ ចំណុចពិសេសសម្រាប់រដូវកាលប្រកួតឆ្នាំនេះ គឺកីឡាករនឹងហ្វឹកហាត់តាមចង្វាក់អុំដែលសមស្របនឹងលក្ខណៈពិសេសនៃទូកបែបទម្រង់ថ្មីផងដែរ។
ចំណែកនៅនៅវត្តវង្សស្រង់ក្របីឃ្លៀច ឃុំតឹនឡុក ឆ្នាំនេះក្រុមក៏ទទួលបានការវិនិយោគបោះថ្មី ដើម្បីចូលរួមការប្រណាំងទូក ងបុណ្យអកអំបុកសំពះព្រះខែនៅខេត្តវិញឡុង។ ព្រះតេជគុណ ឡឹមសឺន ព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ ក្រៅពីឆ្ពោះទៅរកគោលដៅទទួលបានស្នាដៃ ការចូលរួមប្រកួតក៏ជាទំនួលខុសត្រូវក្នុងការថែរក្សាអភិរក្សវប្បធម៌ រួមចំណែកផ្សព្វផ្សាយ ការពារ និងលើកកម្ពស់វិស័យកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។

ដើម្បីបោះបានជាទូក ងពេញតួអង្គ ជាងបោះ និងអ្នកជំនួយការងារតែងផ្ចិតផ្ចង់គ្រប់រាល់ដំណាក់កាល។
រៀងរាល់រដូវប្រណាំងនីមួយៗ ស្មារតីប្រកួតប្រជែងដោយមានការតាំងចិត្តខ្ពស់របស់កីឡាករបាននាំមកនូវបរិយាកាសអ៊ូអរ សប្បាយរីករាយសម្រាប់បុណ្យអកអំបុកផងដែរ។ ចំពោះជនរួមជាតិខ្មែរណាមបូនិយាយរួម និងខេត្តកាម៉ាវនិយាយដោយឡែក ទូក ងមិនត្រឹមតែជាមធ្យោបាយប្រកួតកីឡាធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជានិមិត្តរូបនៃកម្លាំងកាយចិត្ត ស្មារតីសាមគ្គីភាព និងមោទនភាពរបស់សហគមន៍ទៀតផង៕
អត្ថបទនិងរូប៖ ចន្តា

Truyền hình



Xem thêm bình luận