Thứ năm, 15-10-26 13:57:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គ្រោងជំនួយសម្រាប់អ្នកក្រឆ្លងផុតក្តីលំបាក

Báo Cà Mau តាំងពីពេលបានចេញផ្សាយអនុក្រឹត្យលេខ ២៨/២០២២/NĐ-CP របស់រដ្ឋាភិបាល ការិយាល័យប្រតិបត្តិការរបស់ធនាគារសង្គម Đầm Dơi សកម្មចូលរួមសហការផ្សព្វផ្សាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងអនុវត្តល្អបណ្តាខ្លឹមសារតាមការណែនាំរបស់ខេត្តទៀតផង។

យោងតាមប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម ក៏បានជួយឱ្យគ្រួសារបងស្រី Dương Kiều Diễm មានលក្ខណៈពង្រីកការលក់ដូររបស់ខ្លួន និងបង្កើនប្រភពចំណូលទៀតផង។

មុខសញ្ញាដែលបានបុលប្រាក់គឺជាគ្រួសារជនជាតិភាគតិចក្រីក្រ ព្រមទាំងគ្រួសារគោលនយោបាយតាមការកំណត់។ តាមរយៈនៃប្រភពទុនអនុគ្រោះ អនុក្រឹត្យនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនបានបុលប្រាក់ដើម្បីយកទៅកែជួសជុល និងសាងសង់ផ្ទះថ្មី ព្រមទាំងទិញដីធារសម្រាប់សង់ផ្ទះ ដីផលិត អភិវឌ្ឍន៍ផលិត ផ្លាស់ប្តូរមុខរបរការងារធ្វើ​និងស្តារជីវភាពរស់នៅទៀតផង ដោយប្រាក់កម្រៃទាបចាប់ពី៣-៣,៣%ក្នុងមួយឆ្នាំ រយៈពេល បុលមិនលើសពី១៥ឆ្នាំសម្រាប់សាងលំនៅឋាន ដីធារ ព្រមទាំង១០ឆ្នាំសម្រាប់សំណង់ផ្សេងៗដទៃទៀត។

លោក Trần Ngọc Tâm នាយករងនៃការិយាល័យប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គម Đầm Dơi ​ឱ្យដឹង៖  “ការិយាល័យប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គម Đầm Dơi គឺជាអង្គភាពដំបូងបង្អស់របស់ខេត្តដែលបានឱ្យបុលប្រាក់តាមកម្មវិធី។ គិតមកទល់ពេលនេះ​ធនាគារក៏បានផ្សព្វផ្សាយឱ្យបុលប្រាក់ចំនួន ៩៧ គ្រួសារ ក្នុងនោះមាន ៤១ គ្រួសារបុលសម្រាប់ផ្លាស់ប្តូរមុខរបរ និងអភិវឌ្ឍផលិត។ ៥៦ គ្រួសារបុលសម្រាប់សង់ផ្ទះស្នាក់នៅ​ដោយសរុបទឹកប្រាក់ ៣ ពាន់ ៩១០ លានដុង។ បន្ទាប់រយៈពេលគ្រប់គ្រង ខ្ញុំឃើញថា បណ្តាគ្រួសារដែលបានបុលភាគច្រើនយកទៅពង្រីកសេដ្ឋកិច្ច បង្កើនប្រភពចំណូលបន្ថែមទៀតផង ជាពិសេសគ្រួសារក្រីក្រដែលគ្មានដីផលិត​ តែប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាពសម្រាប់ជួញដូរ និងចិញ្ចឹមសត្វ ជីវភាពបានលំនឹងល្អ”។

មុននេះប្រហែលជាង២ឆ្នាំ​យោងតាមប្រភពមូលនិធិផ្តល់សិទ្ធិអំណាចរបស់ធនាគារគោលនយោបាយសង្គមដោយសមាគមកសិករភូមិ Tân Hùng ឃុំ Thanh Tùng ទទួលគ្រប់គ្រង បងស្រី Dương Kiều Diễm ត្រូវបានពិនិត្យឱ្យបុលប្រាក់ចំនួន ៣០ លានដុងសម្រាប់អភិវឌ្ឍផលិត។ បងស្រី Diễm បើកហាងលក់ដូរកំប៊ិចកំប៉ុក ចាប់ពីពេលនោះមក គ្រួសារក៏មានជីវភាពល្អប្រសើរឡើង។

បងស្រី Diễm ឱ្យដឹង៖ “មុននេះ ខ្ញុំខ្វះដើមទុន ទើបបានត្រឹមបើកហាងលក់កំប៊ិចកំប៉ុក តែសព្វថ្ងៃដោយមានប្រភពដើមទុន ដូច្នេះហើយខ្ញុំក៏ពង្រីកការលក់ដូររបស់ខ្លួន។ ជារៀងរាល់ខែ ប្រាក់ដែលខ្ញុំរកបានក៏ផ្ញើចូលធនាគារដោយកម្រៃប្រមាណ ៥០០ ពាន់ដុង ដូច្នេះហើយទើបខ្ញុំអាចគិតគូរបាន។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ព្រមទាំងសូមអរគុណចំពោះប្រភពមូលនិធិនេះ ដែលជួយធ្វើឱ្យជីវភាពគ្រួសារខ្ញុំកាន់តែមានភាពល្អប្រសើរជាងមុន”។

លោក Trần Ngọc Tâm (ស្តាំ) ស្វែកយល់ពីទម្រង់ចិញ្ចឹមគ្រែងឈាមរបស់បង Trần Thanh Vui។

ដូចគ្នានេះដែរ លោក Trần Thanh Vui នៅភូមិ Hiệp Hoà ឃុំ Thanh Tùng បានបុលទឹកប្រាក់ចំនួន ៣០ លានដុង។ បងវិនិយោគទិញពូជគ្រែងឈាមយកមកចិញ្ចឹម។ បន្ទាប់ពីច្រើនរដូវចិញ្ចឹម លោកក៏បានទទួលប្រាក់ដើមវិញ និងចំណេញកាន់តែច្រើនទៀតផង។

មិនត្រឹមជួយឱ្យបណ្តាគ្រួសារទាំងនេះមានលក្ខណៈអភិវឌ្ឍផលិតប៉ុណ្ណោះទេ កម្មវិធីអនុគ្រោះនេះថែមទាំងបានជួយគ្រួសារក្រជាច្រើនលំនឹងជីវភាពរស់នៅទៀតផង។ គ្រួសារបងស្រី Lê Thị Hồng Cúc នៅភូមិ Tấn Ngọc ឃុំ Thanh Tùng បានបុលប្រាក់ចំនួន ៤០ លានដុងអំពីកម្មវិធីគោលនយោបាយឥណទានដែលយោងតាមអនុក្រឹត្យលេខ ២៨។ រួមបន្ថែមជាមួយប្រាក់ដែលគ្រួសារសន្សំបានផងបោះ ក៏សង់បានផ្ទះមួយខ្នង ដំបូលប្រក់តូន និងក្រាលកម្រាលក្បឿង ជំនួសផ្ទះប្រក់ស្លឹកចាស់កាលពីមុន។

បងស្រី Cúc បានឱ្យដឹង៖ “សម្រាប់ប្តីប្រពន្ធខ្ញុំ ផ្ទះមួយខ្នងនេះមិនត្រឹមជួយឱ្យមានកន្លែងជម្រកប៉ុណ្ណោះទេ ប៉ុថែមទាំងជានិម្មិតសញ្ញានៃការចាប់ផ្តើមថ្មី ទំ នុកចិត្តសម្រាប់កូនក្មួយយកតម្រាប់តាម”។

គោលនយោបាយឥណទានអនុគ្រោះមិនត្រឹមតែជួយឧបត្ថម្ភតាមតម្រូវការជាក់ស្តែងខាងលំនៅឋាន ឧបករសម្រាប់អភិវឌ្ឍន៍ផលិតនោះទេ ថែមទាំងបំផុសឡើងវិញនូវឆន្ទៈខិតខំឈានឡើងដោយខ្លួនឯងអំពីការរកស៊ី គិតគូរសងបំណុល និងឆក់ឱកាស ព្រមទាំងពង្រឹងស្មារតីសម្រាប់អនាគត។

លោក Trần Ngọc Tâm ចែករំលែកក្តីសប្បាយរីករាយជាមួយគ្រួសារបងស្រី Lê Thị Hồng Cúc (ឆ្វេង)​ ខណៈដែលខ្លួនសង់បានផ្ទះថ្មី។

លោក Trần Ngọc Tâm ឱ្យដឹង៖ “អនុវត្តអនុក្រឹត្យលេខ ២៨ ធនាគារបន្តសហការ​និងធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនថ្នាក់ឃុំជំរុញខ្លាំងខ្លាការផ្សព្វផ្សាយសម្រាប់អ្នកបុលនៅតាមមូលដ្ឋានក្តាប់បានច្បាស់នូវរាល់បណ្តាកម្មវិធីឱ្យបុលរបស់ធនាគារ។ ផ្តើមពីនោះក៏បន្តធ្វើការពិនិត្យជម្រើសមុខសញ្ញាដែលគ្រប់លក្ខណៈ និងមានតម្រូវការបុលទុនតាមការកំណត់ ពិនិត្យសារឡើងវិញនូវតម្រូវការបុលទុន ព្រមទាំងកសាងគម្រោងការជាប្រចាំឆ្នាំ”។

ជាក់ស្តែងបានសឱ្យឃើញថា គោលនយោបាយឥណទានអនុគ្រោះតាមអនុក្រឹត្យលេខ ២៨ បាននិងកំពុងត្រូវបានក្លាយជាគ្រោងជំនួយដ៏រឹងមាំ សម្រាប់បណ្តាគ្រួសារទាំងឡាយពង្រឹងជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រចីរភាព បំព្រួញមកវិញនូវគម្លាតរវាងតំបន់ភូមិភាគ កសាងអនាគតសុភមង្គលទាំងនៅលើទឹកដីភូមិកំណើតរបស់ខ្លួន៕

Quỳnh Anh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។