Thứ năm, 15-10-26 13:57:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ឱកាសដើម្បីបង្កើតការងារធ្វើជូនបងប្អូននារីជនបទ

Báo Cà Mau សកម្មភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បងប្អូននារីជនបទ ប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានខេត្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្មផងដែរ ជាមួយទិសដៅលើកកម្ពស់គុណភាព ការប្រគួតប្រជែងរបស់បងប្អូននារី និងផ្តល់ឱកាសសម្រាប់បងប្អូននារីស្វែករកការងារធ្វើ ដើម្បីកាត់បន្ថយក្រ ព្រមទាំងលើកកម្ពស់តួនាទីរបស់ខ្លួនទៀតផង។

លោកស្រី​ Nguyễn Hồng Nhung នាយកសាលាអនុមហាវិទ្យាល័យសហគមន៍ Cà Mau (ឆ្វេង)​ រួមជាមួយគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ Triệu Mỹ Phương បង្ហាញពីផលិតផលដែលសិក្ខាកាមបានរៀបចំតុងតែងឡើង។

ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនានរីជនបទបានបង្រៀនវិជ្ជាជីវៈ និងលើកកម្ពស់មុខជំនាញរបស់ខ្លួន ព្រមទាំងបង្កើតការងារធ្វើ សាលាអនុមហាវិទ្យាល័យសហគមន៍កាម៉ាវបានអញ្ជើញគ្រូឧទ្ទេសមួយរូបដើម្បីសហការជាមួយរដ្ឋអំណាចភូមិភាគ បើកថ្នាក់បង្រៀនវិជ្ជាជីវៈសម្រាប់បងប្អូននារីចំ នួន ៣៥ នាក់នៅអនុសង្កាត់លេខ៧ សង្កាត់ Tân Thành ដោយមិនគិតប្រាក់។ បន្ទាប់ពីរៀនបានរយៈពេល ៣ខែ សិក្ខាកាមទាំងឡាយមិនត្រឹមក្តាប់បាននូវបណរូបមន្ត និងបំណិនខាងច្នៃប្រតិដ្ឋរសើបណ្តាមុខម្ហូបអាហា នំនេកប៉ុណ្ណោះទេ ថែមទាំងទទួលបានចំណេះដឹងដ៏មានផលប្រយោជន៍សម្រាប់ពង្រីកទិស ដៅថ្មីក្នុងការស្វែងរកការងារធ្វើ។

អ្នកស្រី Triệu Mỹ Phương គ្រូឧទ្ទេសសម្រាប់ថ្នាក់បង្រៀនវិជ្ជាជីវៈជូនបងប្អូននារី បានឱ្យដឹង៖ “យើងខ្ញុំបានរៀបចំកម្មវិធីរៀនសមស្របយោងតាមតម្រូវការជាក់ស្តែង។ សិក្ខាកាមជាច្រើនរូប ដំបូងមានការច្របូកច្របល់បន្តិច តែបន្ទាប់ពីរៀនបានមួយរៈពេល ក៏ស្ទាត់ជំនាញ។ ដែលសំខាន់ទៀតនោះគឺពួកគាត់បង្កើនចំណេះដឹងស្តីពីការធានាអនាម័យខាងមុខម្ហូប និងគិតគូររាល់ការចំណាយ តម្លៃទីផ្សារ ព្រមទាំងរៀបរៀងបញ្ជីមុខម្ហូបយ៉ាងសមស្របទៀតផង”។

ថ្នាក់រៀនត្រូវបានចាត់តាំងឡើងនៅភូមិភាគ ជាមួយខ្លឹមសារនៃការបណ្តុះបណ្តាលប្រមូលផ្តុំចូលក្នុងបំណិនខាងរបៀបច្នៃមុខម្ហូបសម្រាប់គ្រួសារប្រចាំថ្ងៃ ព្រមទាំងអាចយកនូវបទពិសោធរបសើខ្លួនសម្រាប់បង្កើតអាជីពផងដែរ។ ក្នុងដំណើរការរៀន សិក្ខាកាមទាំងឡាយត្រូវបានគ្រូឧទ្ទេសណែនាំអំពីរៀបដាំស្លរាល់មុខម្ហូបដ៏ពិសេសៗ មានដូចជា៖ សម្លជើងជ្រូក (តាមប្រជាជនភាគខាងជើង) នំចាក់ជាន់ នំអាកោរ និងបណ្តាមុខម្ហូបសម្រាប់ញាំជាប្រចាំតាមសាលារៀន និងក្នុងពិធីជប់លៀងផ្សេងៗជាដើម។

“ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានចូលរួមថ្នាក់បង្រៀននេះ។ ពីមុនខ្ញុំចេះត្រឹមដាំស្លមុខម្ហូបខ្លះៗប្រចាំគ្រួសារប៉ុណ្ណោះ តែឥឡូវខ្ញុំក៏មានទំនុកចិត្តណាស់ដែរដែលអាចធ្វើមុខម្ហូបបានយ៉ាងច្រើនប្រភេទសម្រាប់លក់នៅផ្ទះ ឬក៏អាចទៅដាំស្លស៊ីឈ្នួលក៏បាន។ មានវិជ្ជាក្នុងខ្លួនស្រាប់ ខ្ញុំគិតថា យើងត្រូវតែម្ចាស់ការ ថែមទៀតសម្រាប់ក្នុងការរកប្រាក់ចំណូលជូនគ្រួសារ” បងស្រី Bạch Thuý An ជាសិក្ខាកាម​បានចែករំលែកដូច្នេះ។

ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងឡាយអាចជម្រើសទិសដៅសម្រាប់វិវឌ្ឍដោយខ្លួនឯង ដូចជា៖ សូមការងារធ្វើនៅតាមសណ្ធាគារ ហាងបាយ បង្កើតសេវាដាំស្លនៅគ្រួសារ ឬក៏ធ្វើលក់រាល់មុខម្ហូបសម្រាប់ស្រស់ស្រូបអាហារពេលព្រឹក និងប្រភេទនំប្រពៃណីលក់នៅតាមបណ្តាសាលារៀន និងទីផ្សារជាដើម។ នេះជាបណ្តាទម្រង់ធម្មតា ងាយស្រួលចែកចាយ និងមានភាពសមស្របទៅតាមលក្ខណៈគ្រួសារនីមួយៗផងដែរ។

បងប្អូននារីអនុសង្កាត់លេខ៧ សង្កាត់ Tân Thành រីករាយខណៈពេលដែលខ្លួនបានចូលរួមវគ្គបណ្តុះបណ្តាល។

លោកស្រី Nguyễn Hồng Nhung នាយិការសាលាអនុមហាវិទ្យាល័យសហគមន៍ Cà Mau បានឱ្យដឹង៖ “យើងខ្ញុំតែងបញ្ជាក់ច្បាស់ថាការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បងប្អូនានរី ជាពិសេសនារីជនបទ គឺជាទិសដៅដ៏សំខាន់ និងចាំបាច់ខ្លាំងណាស់។ យោងតាមលក្ខណៈពិសេសដោយឡែករបស់ភូមិភាគ សាលារៀននឹងសហការចាត់តាំងបើកវគ្គបណ្តុះបណ្តាលយ៉ាងណាឱ្យមានការសមស្របទៅតាមទិសដៅនៃការបង្រៀនរបរដែលផ្សារភ្ជាប់ជាមួយតម្រូវការទីផ្សារ ដើម្បីបន្ទាប់ពីបានរៀនចប់ សិក្ខាកាមទាំងឡាយអាចយកចូលអនុវត្តបានភ្លាម”។

ថ្នាក់រៀននេះមិនត្រឹមផ្តល់មកនូវចំណេះដឹងខាងអាជីពប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាប់ផ្សារភ្ជាប់ និងដោះដូរ ចែករំលែករវាងបងប្អូននារីជាច្រើនរូបទៀតផង។ មិនអ្នកខ្លះ ពីមុននេះមិនធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនេះទេ តែពេលនេះក៏ផ្ចិតផ្ចង់ក្នុងការរៀនសូត្រ ផ្តើមពីនោះក៏បង្កើតស្មារតីខាង ជួញដូរកំប៊ិចកំប៉ុក សមស្របជាមួយសមត្ថភាព និងលក្ខណៈរៀងខ្លួន។

ជាមួយការយកចិត្តទុកដាក់របស់ភូមិភាគ និងការចូលរួមយ៉ាងសកម្មរបស់មូលដ្ឋានអប់រំរបរវិជ្ជាជីវៈ មានបងប្អូននារីជនបទជាច្រើនរូបមានឱកាសសម្រាប់ស្តារជីវភាពសេដ្ឋកិច្ចគ្រួសារ។ សកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ មិនត្រឹមជួយបងប្អូននារីមានប្រភពចំណូលប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកលើកកម្ពស់តួនាទីរបស់នារីក្នុងយុគ្គសម័យថ្មីទៀតផង៕

 

Trúc Linh - Chí Linh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។