Thứ năm, 15-10-26 13:56:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្លាស់ថ្មីការជម្រើសសិស្សសម្រាប់អប់រំវិជ្ជាជីវៈ

Báo Cà Mau ក្នុងបរិបទទីផ្សារការងារមួយថ្ងៃកាន់តែមានតម្រូវខាងប្រភពធនធានដែលធានាគុណភាពខ្ពស់ គ្រប់បណ្តាមូលដ្ឋានអប់រំវិជ្ជាជីវៈនៅខេត្ត Cà Mau កំពុងពង្រឹងការផ្លាស់ថ្មីក្នុងការជម្រើស សិស្ស មិនត្រឹមផ្តោតលើបរិមាណនោះទេ ថែមទាំងលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល និងបង្កើនបំណិនក្នុងការអនុវត្ត ដើម្បីទាក់ទាញសិស្សនិស្សិត ព្រមទាំងឆ្លើយតបតាមតម្រូវការសង្គមទៀតផង។

សិស្សនិសកស្សិតទាំងឡាយទទួលបានការផ្តល់យោបល់ខាងផ្នែកបណ្តុះបណ្តាវិជ្ជាជីវៈ និងវិធីសាស្ត្រក្នុងការជម្រើសសិស្ស ព្រមទាំងផ្តល់ឱកាសការាងរធ្វើបណ្តាប់ពីបញ្ចប់ការសិក្សានៅទិវាផ្តល់យោបល់ជម្រើសសិស្ស និងកំណត់ទិសដៅខាងវិជ្ជាជីវៈ។

ប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈលើភូមិសាស្ត្រខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម។ គ្រប់បណ្តាសាលាតែងមានការបទបែន និងច្នៃប្រតិដ្ឋក្នុងការបង្កើតយុទ្ធសាស្ត្រដើម្បីចូលជិតសិក្ខាកាមទាំងឡាយ។

លោកគ្រូ Trương Thanh Dũng នាយករងនៃសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈ Việt Nam – Hàn Quốc ខេត្ត Cà Mau បានឱ្យដឹង៖ “ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សាលាបានអនុវត្តយ៉ាងច្រើនវិធីសាស្ត្រ ដូចជា៖ ពង្រឹងការផ្សព្វផ្សាយលើបណ្តាញសង្គម (Facebook, YouTube) បង្កើតទំនាក់ទំនងជាមួយមណ្ឌលអប់រំអចិន្ត្រៃយ៍ ដើម្បីចូលជិតប្រភពនៃការជម្រើសសិស្ស ព្រមទាំងផ្តល់យោបល់អំពីការបែងចែកលំហូរផ្សារភ្ជាប់ជាមួយការជម្រើសដោយផ្ទាល់សម្រាប់ដែលបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅ”។

អាស្រ័យបែបនេះហើយ អត្រានៃការជម្រើសសិស្សរបស់សាលាក៏បន្តចំនួនកម្រិតបានលំនឹងល្អ។ ឆ្នាំសិក្សា ២០២៤ - ២០២៥ សាលាមានចំនួនសិស្សនិស្សិតទាំងអស់ជាង ១.២៤០នាក់ ដោយមាន ៣៧ថ្នាក់ ដែលស្ថិតក្នុង ៧ ផ្នែកសិក្សា និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

សាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈ Việt Nam - Hàn Quốc ខេត្ត Cà Mau បានជំរុញយ៉ាងខ្លាំងខ្លាអំពីការផ្សព្វផ្សាយរូបភាពតាមបណ្តាញសង្គម ដូចជា៖ Facebook, YouTube ជាដើម។

ឈានចូលឆ្នាំសិក្សា ២០២៥​-​ ២០២៦ សាលាបានកំណត់ទិសដៅក្នុងការជម្រើសសិស្សដែលមានចំនួនប្រមាណជាង ៥៦០ នាក់ ព្រមទាំងបន្តងាទិភាពរាល់បណ្តាផ្នែក និងវិជ្ជាជីវៈដែលមានសក្តានុពលដូចជា៖ ការកែច្នៃជលផល អគ្គិសនីឧស្សាហកម្ម គ្រឿងចក្រ និងបច្ចេកវិទ្យាព័ត៌មាន..។

ប្អូន Biện Hồng Nhạn ជានិស្សិតឆ្នាំទី២ ផ្នែកខាងកែច្នៃជលផល បានចែករំលែកថា៖

“ក្រៅពីទ្រឹស្ដី ប្អូនក៏ត្រូវបានអនុវត្តជាក់ស្តែងជាញឹកញាប់នៅក្នុងរោងចក្រ និងបានចូលរួមបណ្តាថ្នាក់ហ្វឹកហ្វឺននៅអាជីវកម្មទៀតផង។ ដូច្នេហើយ ពេលដែលបញ្ចប់ការសិក្សា ប្អូនក៏មានទំនុកចិត្តលើជំនាញរបស់ខ្លួន”។

មានច្រើនអង្គភាព និងសាលារៀនក្នុងខេត្តដែលមានទស្សនៈដូចគ្នាថា៖ ដើម្បីទាក់ទាញសិក្ខាកាម គ្រប់បណ្តាមូលដ្ឋានអប់រំវិជ្ជាជីវៈទាំងឡាយត្រូវក្លាហានក្នុងការផ្លាស់ប្តូរកម្មវិធី បង្កើនម៉ោងអនុវត្ត និងភ្ជាប់ជាមួយអាជីវកម្ម ដើម្បីលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល។

ការភ្ជាប់នេះមិនត្រឹមជួយសិស្សនិស្សិតបង្កើតជំនាញផ្នែកខាងបំណិនប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។ នេះក៏ជាទិសដៅដ៏សមស្របជាមួយគោលនយោបាយបណ្តុះបណ្តាលប្រភពធនធានមនុស្សឱ្យមានជំនាញក្នុងខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។

ជាមួយនោះដែរ អនុមហាវិទ្យាល័យវិជ្ជាជីវៈ Việt Nam - Hàn Quốc ខេត្ត Cà Mau បានផ្សព្វផ្សាយយ៉ាងច្រើនសកម្មភាពផ្លាស់ថ្មីក្នុងការជម្រើសសិស្ស។ ក្រៅពីការផ្តល់យោបល់នៅសាលា គ្រូបង្រៀនក៏ទៅផ្ទាល់គ្រប់បណ្តាសាលាមធ្យមសិក្សាមូលដ្ឋាន និងសាលាមធ្យមសិក្សាចំណេះទូទៅដើម្បីផ្តល់យោបល់តម្រង់ទិសខាងវិជ្ជាជីវៈ។ ទន្ទឹមជាមយយទម្រង់តាមបែបប្រពៃណី សាលាថែមទាំងបានបើកទូលាយនូវប្រព័ន្ធនៃការផ្តល់យោបល់តាមបណ្តាញសង្គម Website, Livestream ដើម្បីជំនួយឪពុកម្តាយ ព្រមទាំងសិស្សនិស្សិតងាយស្រួលក្នុងការចូលជិតព័ត៌មាន។

បន្ថយទ្រឹស្តី បង្កើនការអនុវត្តក្នុងការបណ្តុះបណ្តាលរបរវិជ្ជាជីវៈនាពេលបច្ចុប្បន្ននៅ Cà Mau។

លោកស្រី Nguyễn Hồng Nhung នាយិការសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈ Cà Mau បានឱ្យដឹ៖​ “ឆ្នាំសិក្សា ២០២៥​-​២០២៦ សាលាគ្រោងជម្រើសសិស្សចំនួន ៦៣៥ នាក់ សម្រាប់ឱ្យ ១៨ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងខ្ញុំតែងយកចិត្តទុកដាក់កសាងកម្មវិធីបណ្តុះបណ្តាលដែលផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែង និងបង្កើនកិច្ចសហការជាមួយអាជីវកម្ម ដើម្បីសិស្សនិស្សិតមានបរិយាកាសក្នុងការអនុវត្ត និងធ្វើកម្មសិក្សាបានល្អ”។

យោងតាមការជាក់ស្តែងបានឱ្យឃើញថា ខណៈពេលជម្រើសសិស្សដែលភ្ជាប់ជាមួយការកែលម្អកម្មវិធីបណ្តុះបណ្តាល និងការវិនិយោគសម្ភារៈ និងកងជួរគ្រូបង្រៀន បណ្តាសាលាវិជ្ជាជីវៈទាំងឡាយនឹងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ព្រមទាំងបង្កើនប្រភពទាក់ទាញសិក្ខាកាម។ នេះគឺជាបណ្តាដំណោះស្រាយការលំបាក “ខ្វះ​និងអន់ខ្សោយ” ចំណែកស្តីខាងប្រភពធនធានធានាគុណភាពវិញក៏មានច្រើនអាជីវកម្មទាំងក្នុង និងក្រៅខេត្តកំពុងជួបផលពិបាកផងដែរ។

មិនត្រឹមបង្កើតនូវប្រភពធនធានសម្រាប់បម្រើក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ សម្រាប់ខាងការផ្លាស់ប្តូរជម្រើសសិស្សក្នុងវិស័យសិក្សាអប់រំវិជ្ជាជីវៈថែមទាំងបានបង្កើនឱកាសសិក្សារៀនសូត្រ និងការងារធ្វើនឹងនរជូនពលករទៀតផង ពលករតំបន់ជនបទ៕

Trúc Linh – Chí Linh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។