Thứ năm, 15-10-26 13:56:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពកក់ក្តៅសម្រាប់រដូវបវេសនកាល

Báo Cà Mau ជាមួយការយកចិត្តទុកដាក់របស់ខេត្ត សកម្មភាពនៃការសិក្សាអប់រំ និងបណ្តុះបណ្តាលសម្រាប់កូនក្មួយជនរួមជាតិភាគតិចមានការរីកចម្រើន។

សម្ព័ន្ធយុវជនឃុំទ្រីផាយ យកចិត្តទុកដាក់ជមនួយឧបត្ថ​ម្ភសិស្សសាលាកូនក្មួយជនរួមជាតិភាគតិចក្នុងឱកាសឆ្នាំសិក្សាថ្មី។

គ្រប់បណ្តាសាលារៀនទាំងឡាយក៏ត្រូវបានកែជួសជុល និងពង្រីកបន្ថែម គុណភាពមួយថ្ងៃកាន់តែបានលើកកម្ពស់។ ទន្ទឹមនិងនោះ សកម្មភាពនៃការជំនួយឧបត្ថម្ភសម្ភារៈសម្រាប់ដើមឆ្នាំសិក្សាក៏បានប្រព្រឹត្តិឡើងសព្វគ្រប់ទិសទី និងប្រកបដោយទឹកចិត្តមនុស្សធម៌ ផ្តល់ភាពកក់ក្តៅ បង្កលក្ខណៈងាយស្រួលដើម្បីប្អូនៗបានទៅសាលា និងសម្រេចនូវក្តីស្រមៃសម្រាប់អនាគតរបស់ខ្លួន។

ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ប្អូន Hoàng Thị Nhã An ជាជនជាតិ Khmer នៅភូមិ |Tapasa 1 ឃុំ Trí Phải ជាសិស្សថ្នាក់ទី៨នៃសាលាមធ្យមសិក្សាមូលដ្ឋាន Nguyễn Thiện Thanh។ គ្រួសារប្អូនក្រលំបាក ម្តាយរបស់ប្អូនគឺអ្នកមីង Hoàng Thị Diệu លែងប្តីរស់នៅម្នាក់ឯង ត្រូវគិតគូរគ្រប់សព្វបែបយ៉ាង។ កាលពីមុននេះ ដើម្បីផ្គត់ផ្គង់ឱ្យកូនរៀនសូត្រ បងស្រី Diệu បានធ្វើកិច្ចការផ្ទះឱ្យគេដើម្បីសន្សំប្រាក់ឱ្យកូនរៀនសូត្រ។ ថ្មីៗនេះដែរ បងស្រីក៏ត្រូវកើតមានជំងឺ បងព្រួយបារម្ភខ្លាំងណាស់ដោយមិនអាចគិតគូរឱ្យកូនសិក្សារៀនសូត្របានល្អសម្រាបឆ្នាំសិក្សាថ្មីនេះ។ តែអាស្រ័យបានភូមិភាគជំនួយឧបត្ថម្ភបានទាន់ពេលនូវបណ្តាសៀវភៅសិក្សា សំពៀត និងឧបករសិក្សាជាដើម បានជួយឱ្យប្អូន Nhã An មានលក្ខណៈដើម្បីបន្តការរៀនសូត្រ។

ប្អូន Hoàng Thị Nhã An រីករាយខណៈពេលទទួលបានអំណោយដើមឆ្នាំសិក្សាថ្មី។

ថ្វីត្បិតតែឆ្នាំនេះរដ្ឋមានគោលនយោបាយលើកលែងថ្លៃបង់សាលាក្តី តែទន្ទឹមនិងនោះ ចំនួនទឹកប្រាក់ដែលត្រូវចំណាយក្នុងការទិញសម្ភារៈឱ្យដើមឆ្នាំសិក្សាសម្រាប់គ្រួសារក្រ និងប្រកៀកបន្ទាត់ក្រគឺជួបបញ្ហាយ៉ាងធំមួយដែរ។ ក្នុងនោះមានស្ថានភាពរបស់ Nhã An ផងដែរ។

បានក្លាយជាលក្ខណៈដ៏ប្រពៃក្នុងសង្គមសម្រាប់ដើមឆ្នាំសិក្សាថ្មី ប៉ុន្មានថ្ងៃកន្លងមកនេះ លើភូមិសាស្ត្រខេត្តបានប្រព្រឹត្តឡើងយ៉ាងច្រើនសកម្មភាពនៃការជំនួយឧបត្ថម្ភគ្រួសារជួបលំបាក មានដូចជា៖ ផ្តល់អាហារូបករណ៍ កង់ សៀវភៅសិក្សា និងឧបកររៀនសូត្រ...។ ដើម្បីជំនួយឧបត្ថម្ភប្អូនៗបានទៅសាលា បង្កើនប្រភពធនធាន ព្រមទាំងមានលក្ខណៈឈានឡើងក្នុងការសិក្សា។

កន្លងថ្មីៗនេះ ឃុំ Khánh An បានជូនសៀវភៅសិក្សាចំនួន ១៥០ ក្បាលសម្រាប់ប្អូនៗសិស្សានុសិស្ស ព្រមទាំងជូនកង់ឱ្យប្អូន ១០ នាក់ និងសំលៀកបំពាក់ ២០ កំភ្លេសម្រាប់សិស្សនារីទៀតផង។

លើភូមិសាស្ត្រឃុំ Khánh An មាន១៤៧ គ្រួសារជនជាតិភាគតិច ដោយមានប្រជាជនចំនួន ៦៤២ នាក់។ ដើម្បីបន្តជំនួយការសិក្សារៀនសូត្រសម្រាប់កូនក្មួយជនរួមជាតិបានទៅសាលា មានយ៉ាងច្រើនកម្មវិធីដែលប្រកបដោយអត្ថន័យខ្លឹមសារដែលត្រូវបានរៀបចំឡើង។ កន្លងថ្មីៗនេះដែរ ឃុំបានជូនសៀវភៅសិក្សាសម្រាប់ប្អូនៗចំនួន ១៦០ នាក់ និងជូនកង់ឱ្យ ២០ នាក់ ព្រមទាំងសំលៀកបំពាក់អាវវែង ២០ កំភ្លេសម្រាប់ប្អូនៗសិស្សនារី ដោយសរុបតម្លៃជាទឹកប្រាក់ប្រមាណជិត ៦០ លានដុង។ យោងតាមគម្រោងការក្នុងឱកាសបវេសនកាល ភូមិភាគនឹងបន្តឧបត្ថម្ភអំណោយសម្រាប់ប្អូនៗសិស្សានុសិស្សចំនួន ២០០ នាក់ ដោយអំណោយមួយចំណែកសរុបទឹកប្រាក់ ៥០០ បាន់ដុង។

អ្នកស្រី Lê Cẩm Tha ប្រធានការិយាល័យវប្បធម៌ និងសង្គមឃុំ Khánh An បានឱ្យដឹង៖ ទូទាំងឃុំមាន ៨ សាលា (២សាលាមតេយ្យ និង ៤ សាលាបឋមសិក្សា ព្រមទាំង ២ សាលាមធ្យមសិក្សា) រួមជាមួយសាលាមធ្យមសិក្សាមូលដ្ឋាន និងសាលាមធ្យមសិក្សា Khánh An ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីសិក្សាអប់រំ និងបណ្តុះបណ្តាល។ ការគិតគូរជូនប្អូនៗសិស្សសាលា ជាពិសេសប្អូនៗកូនក្មួយជនរួមជាតិភាគតិច តែងអាទិភាពជួរមុខរបស់ភូមិភាគ ធានាដាច់ខាតប្អូនៗសិស្សានុសិស្សគ្រប់រូបសុទ្ធតែបានទៅសាលា មិនទុកចោលប្អូនៗដែលមានជីវភាពជួបលំបាកអ្នកណាមួយឱ្យនៅពីក្រោយជាដាច់ខាត”។

សម្រាប់សំលៀកបំពាក់អាចវែងព័ណ៌សទាំងនេះ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដើម្បីជូនឱ្យប្អូនៗសិស្សនារី។

ទន្ទឹមនិងនោះ សមាគមជំរុញសិក្សារៀនសូត្រខេត្តបានសកម្មក្នុងការចលនារាល់បណ្តាអង្គភាព អាជីវកម្ម សម្បុរសជនដើម្បីជំនួយឧបត្ថម្ភមានដូូចជា៖ កង់ សៀវភៅសិក្សាសម្រាប់ប្អូនៗមានគ្រួសារជួបលំបាកលើភូមិសាស្ត្រខេត្ត។ ផ្តើមពីនោះ សមាគមមូលនិធិជំរុញសិក្សា Võ Văn Kiệt និងមូលនិធិ បេះដូងជាទីស្រឡាញ់នៅរដ្ឋានីហានូយ ជំនួយឧបត្ថម្ភកង់ចំនួន ៣៥០ គ្រឿង និងសៀវភៅ ៣៥.០០០ ក្បាលផងដែរ។

រាល់ទង្វើដ៏ជាក់ស្តែងនេះ មិនត្រឹមជំនួយកម្លាំងសម្រាប់ប្អូនៗដែលមានជីវភាពជួបលំបាកមានលក្ខណៈបន្តការសិក្សារៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាប្រភពចលនាខាងស្មារតីសម្រាប់ប្អូនៗបន្តខិតខំសិក្សារៀនសូត្រ៕

Mộng Thường

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។