Thứ năm, 15-10-26 13:57:09
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ញើក្ដីជំនឿនិងក្តីសង្ឃឹម

Báo Cà Mau មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៥-២០៣០ គឺជាព្រឹត្តិការណ៍ ពិសេសមួយជាមហាសន្និបាតដំបូងបន្ទាប់ពីការរួមបញ្ចូល,កត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ តាមដានព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ ជនរួមជាតិភាគតិចក្នុងខេត្តបានដាក់ក្ដីជំនឿ និងការរំពឹងទុក ដោយសង្ឃឹមថា ការងារជនជាតិនឹងផ្លាស់ថ្មី និងឆ្ពោះទៅមុខ ដើម្បីបង្រួបបង្រួម និងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ។

ដំណើរការផ្លាស់ថ្មីជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយសម្រាប់ខាងវិស័យអប់រំប្រជាជាតិបានដាក់ចេញត្រូវភ្ជាប់ជាមួយឌីជីថល។

អ្នកគ្រូ Phù Thuý Kiều នាយកសាលាមត្តេយ្យ Thới Bình ឱ្យដឹង៖ ជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់ក្នុងការអប់រំ។ ប៉ុន្មានឆ្នាំកន្លងហើយ ខ្ញុំឃើញថាការងារអប់រំ និងបណ្តុះបណ្តាល នៅតាមតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរជាវិជ្ជមាន គុណភាពបង្រៀន និងរៀនក៏មានការប្រសើរឡើងជាលំដាប់។ ប្រព័ន្ធអប់រំឯកទេស (សាលាអន្តេវាសិក) មួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ ការផ្លាស់ថ្មីការអប់រំមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវខ្លឹមសារសម្រាប់កម្មវិធីសិក្សា និងវិធីសាស្រ្ត គរុកោសល្យប៉ុណ្ណោះទេ តែនៅផ្លាស់ប្តូរជាមូលដ្ឋានពីការគិតក្នុងការគ្រប់គ្រង ទម្រង់អង្គការ និងប្រតិបត្តិការប្រព័ន្ធអប់រំ និងវិធីសាស្រ្តខិតចូលជិតចំណេះដឹងទៀតផង។

ខ្ញុំសង្ឃឹមថា បក្ស និងរដ្ឋនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតពីមូលដ្ឋានសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ធានានូវបណ្តាញអ៊ីនធឺណែតស្ថេរភាព ឧបករណ៍បច្ចេកវិទ្យាទំនើបបម្រើការបង្រៀន និងរៀន។  ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពផ្នែកខាងឌីជីថលសម្រាប់កងជួរគ្រូបង្រៀនតាមរបៀបបណ្តុះបណ្តាល និងប្រដាប់ចំណេះដឹង សមត្ថភាពក្នុងការប្រើប្រាស់ ស្ទាត់ជំនាញឧបករណ៍ឌីជីថល និងវេទិកាសិក្សាតាមអ៊ីនធឺណិត។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរគំនិតពីតួនាទីផ្តល់ចំណេះដឹង ទៅជាតួនាទីជាអ្នកណែនាំប្រឹក្សានិងអមដំណើរជាមួយសិស្សក្នុងការសិក្សា។

អ្នកដឹកនាំសម្តែងរបាំបុរាណ Hữu Thị Lụa សង្ឃឹមថា ខេត្តនឹងបន្តយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ និងបណ្តុះបណ្តាលកងជួរសម្រាប់បន្តវេន។

អ្នកនិពន្ធក្បាច់រាំបុរាណ​ Hữu Thị Lụa នៃក្រុមសិល្បៈ Khmer ឱ្យដឹង៖ ការវិនិយោគលើមូលដ្ឋានសម្ភារៈ និងបណ្តុះបណ្តាលកងជួរអ្នកបន្តវេនចំពោះជនជាតិ Khmer រាល់ប្រភេទ​សិល្បៈប្រពៃណី​បានចាត់​ទុក​ជា “ដួងព្រលឹង”​​ របស់ជនជាតិ។​ ជាច្រើនឆ្នាំកន្លងហើយ ខ្ញុំបានចូលរួមនិពន្ធ រៀបរៀងនិងសម្តែងក្បាច់រាំ ក្នុងពិធីបុណ្យធំៗ រួមចំណែកផ្សព្វផ្សាយវប្បធម៌ជនជាតិដល់មហាជន។

ខ្ញុំសង្ឃឹមថា មហាសន្និបាតបក្សនាពេលខាងមុខ នឹងបន្តដាក់ចេញនូវសេចក្តីសម្រេចចិត្តផ្សេងៗដែលស្តីពីបញ្ហានៃការអភិរក្ស និងលើកតម្កើងនូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិសាស្ត្រនីមួយៗ។ ជាពិសេស ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការវិនិយោគមូលដ្ឋានសម្ភារៈ ធនធានមនុស្ស និងជីវភាពរស់នៅរបស់សិល្បករ សិល្បការិនី។ ខេត្តចាំបាច់ត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលក្រុមអ្នកសិល្បៈវ័យក្មេងជំនាន់បន្ទាប់ លើកកំពស់ គុណភាព និងធ្វើឱ្យមានលក្ខណៈខាងវិជ្ជាជីវៈជាបណ្តើរៗនូវប្រភេទសិល្បៈប្រពៃណីរបស់ Khmer។

ធាតុពិតសឱ្យឃើញថា ពីពិធីបុណ្យទាន និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនរួមជាតិ គឺសុទ្ធតែមិនអាចខ្វះបាននូវសំឡេងតន្ត្រី និងរបាំប្រជាប្រិយឡើយ។ រាល់ពេលដែលតន្ត្រីបន្លឺឡើង ទោះបីជាមនុស្សចាស់ឬក្មេង ប្រុសឬស្រីក៏ដោយ ក៏ពួកគាត់តែងចូលរួមដោយក្តីរំភើបរីករាយចាក់ក្បាច់រាំរួមគ្នា។ ខ្ញុំសង្ឃឹមថា រដ្ឋអំណាចភូមិភាគនឹងយកចិត្តទុកដាក់កសាងទម្រង់សមស្រប គាំទ្រដល់ក្លឹបសិល្បៈប្រជាប្រិយនៅតាមភូមិស្រុកឱ្យធ្វើសកម្មភាព។ បង្កើនការអភិរក្សកេរដំណែលវប្បធម៌ភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍...។

បង Thạch Văn Rươl (ទី ២ គិតពីឆ្វេង) សង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ចនឹងលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សារភ្ជាប់ជាមួយការដោះស្រាយការងារធ្វើ។

បង Thạch Văn Rươl ប្រធានភូមិតាបាសា ១ ឃុំ Trí Phải  ឱ្យដឹង៖ លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ជាមួយដោះស្រាយការងារ​ធ្វើនៅភូមិ Tapasa 1 មានបងប្អូន Khmer ចំនួន ១២១/៣៩៣ គ្រួសារ ហើយនៅមាន ៣ គ្រួសារស្ថិតក្នុងបទដ្ឋានក្រ។ ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនផ្អែកលើការចិញ្ចឹមមច្ឆជាតិ។ គ្រួ សារខ្មែរមួយចំនួនមានដីបង្កបង្កើនផលតិចតួច ការងារមិននឹងនរ ដូច្នេះជីវភាពរបស់នៅតែជួបទុក្ខលំបាក។ ខ្ញុំសង្ឃឹមថាមហាសន្និបាតលើកនេះ ខេត្តនឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភជនរួមជាតិភាគតិច តាមរយៈធនធានពីកម្មវិធីជាតិផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយក្រ និងកសាងជនបទថ្មី។ ក្នុងនោះ គប្បីមានអាទិភាពដល់ធនធានសម្រាប់ឧបត្ថម្ភរបរចិញ្ចឹមជីវភាព អភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាព ជួយបងប្អូនប្រែបន្លាស់ពូជដំណាំ សត្វចិញ្ចឹម អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសចូលក្នុងការផលិត និងស្វែងរកទីផ្សារសម្រាប់កសិផល។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ពិនិត្យ និងលុបបំបាត់ផ្ទះបណ្តោះអាសន្ន ព្រោះគ្រួសារមួយចំនួនដែលបានឧបត្ថម្ភផ្ទះនៅពីកម្មវិធី ១៣៤, ១៣៥, ១៦៧ ពេលនេះផ្ទះក៏ត្រូវទ្រុឌទ្រោមអស់។

ខ្ញុំសង្ឃឹមថា វិស័យសមត្ថកិច្ចនឹងលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ភ្ជាប់ជាមួយការដោះស្រាយការងារ ពង្រីកទីផ្សារការងារ ផ្តល់ការប្រឹក្សាការងារ និងតភ្ជាប់ជាមួយអាជីវកម្ម ហើយមានគោលនយោបាយអាទិភាពដើម្បីជ្រើសរើសកម្លាំងពលកម្មជាជនរួមជាតិភាគតិច។

Mộng Thường

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។