Thứ năm, 15-10-26 13:57:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្រៀនប្រវត្តិសាស្ត្រដល់បញ្ញវន្តជំនាន់ក្រោយ

Báo Cà Mau មិនចាំបាច់មានការបង្រៀនរយៈពេលវែងឆ្ងាយ ឬក៏បត់បែនក្នុងរាល់ពីធីជួបជុំផ្សេងៗនោះទេ ប្រវត្តិសាស្ត្រនៅតែអាចរស់ឡើងវិញបានយ៉ាងរំជួលចិត្តក្នុងដួងចិត្តយុវជនទាំងឡាយតាមវិធីដែលធ្លាប់បានឃើញបានស្គាល់ជាប្រចាំតាមរយៈភាពយន្តឯកសារ ឬខ្សែភាពយន្តដ៏រស់រវើកដូចជា៖ "ភ្លៀងក្រហម" នាពេលថ្មីៗនេះ បានឆក់យកអារម្មណ៍បេះដូងនៃមនុស្សយ៉ាងច្រើនកុះករ បង្កើនមោទនភាពជនជាតិ និងទឹកចិត្តស្នេហាជាតិសម្រាប់បញ្ញវន្តគ្រប់រូប។

ខ្សែភាពយន្ដ "ភ្លៀងក្រហម" ត្រូវបានបំផុសគំនិតឡើងដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ឈឺចាប់ ប៉ុន្តែពោរពេញដោយមោទនភាព មានដូចជា៖ ការប្រយុទ្ធរយៈពេល ៨១ ថ្ងៃយប់ ដើម្បីការពារ វិមានបុរាណក្វាងទ្រីក្នុងឆ្នាំ​១៩៧២។ នៅទីនោះ ទាហានដែលមានវ័យពេញកម្លោះទាំងឡាយតែងត្រៀមស្មារតីចេញទៅសមរភូមិដើម្បីការពារទឹកដី។ ខ្សែភាពយន្ត​នេះ​បានលើកឡើងពីប្រវត្តិស្នេហជាតិ ទាក់ទាញអារម្មណ៍ទឹក​ចិត្ត​អ្នក​ទស្សនា​តាំងពី​ភាព​សាមញ្ញធម្មតារហូតដល់ក្តុកក្តួលពេញទាំងបេះដូង។

នៅចុងខែកញ្ញាកន្លងហើយ ទូទាំងកម្មាភិបាល បក្ខជន និងអ្នកបម្រើការងារនៅធានាគារ BIDV Cà Mau រួមគ្នាចូលរួមសកម្មភាពនយោបាយដ៏ពិសេសមួយគឺ ការមើកុនជាក្រុម។ គ្មានពាក្យស្លោកជាសញ្ញា គ្មានសទ្ធាន្ត មានត្រឹមតែរូបភាព សំឡេង និងអារម្មណ៍ពិតៗពី "ភ្លៀងក្រហម" ប៉ុណ្ណោះ។ មានយ៉ាងច្រើនទស្សនីភាពដែលញាំងឱ្យទស្សនិកជនទាំងមូលសម្ងាត់មាត់ ស្រក់ទឹកភ្នែក ដូចជារូបភាពទាហានវ័យក្មេងកាន់សំបុត្រផ្ញើពីម្តាយយ៉ាងបន្ទាន់ តែមិនទាន់បានអានចប់ផងក៏ក៏ត្រូវពលី ឬក៏សាកសពគ្មានឈ្មោះ ដេកនៅមាត់ទន្លេ ថាច់ហាន រលាយចូលទៅក្នុងដី ក្នុងទន្លេ ដើម្បីប្រទេសជាតិ មាតុភូមិបានសុខសន្តិភាពដូចសព្វថ្ងៃនេះ។

ចុងខែកញ្ញាកន្លងហើយ ទូទាំងកម្មាភិបាល បក្ខជន និងបុគ្គលិកធនាគារ BIDV Cà Mau បានរួមគ្នាចូលរួមសកម្មភាពនយោបាយដ៏ពិសេស៖​ ទស្សនាខ្សែភាពយន្ត “ភ្លៀងក្រហម”។

លោក Trần Thanh Quỳnh នាយកធនាគារ BIDV Cà Mau បានចែករំលែកថា៖ "ការទស្សនាភាពយន្តនេះ មិនត្រឹមតែជាឱកាសដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តដែលបានបង្កើតឡើងវិញតាមរយៈខ្សែភាពយន្តប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កម្មាភិបាលរដ្ឋការទាំងឡាយគ្រប់រូបដាស់ស្មារតី គោរពឱ្យតម្លៃនៃជីវិតដែលរស់នៅដ៏សុខដមរមនានេះផង។ ​យើងខ្ញុំគ្រប់គ្នាតែងសង្ឃឹុម អ្នករាល់គ្នាត្រូវយល់ថា ភារកិច្ចរបស់បញ្ញវន្តជំនាន់ក្រោយនេះ ត្រូវតែរស់​ ហើយរស់សម្រាប់លះបង់ដើម្បីប្រទេសជាតិ មាតុភូមិ សក្តិសមជាមួយការពលិកម្មដ៏អង់អាចក្លាហានរបស់បុព្វបុរសយើង”។

កម្មាភិបាល កម្មករទាំងឡាយ ជាពិសេសបណ្តាបុគ្គលិកវ័យក្មេងទាំងឡាយរបស់ធនាគារ BIDV Cà Mau យល់ច្បាស់ពីអត្ថន័យនៃសកម្មភាពដ៏ពិសេសនេះ។ អ្នកស្រី Lý Ngọc Thanh អនុប្រធានការិយាល័យអតិថិជនផ្ទាល់ខ្លួនទី១ បានមានប្រសាសន៍ថា៖ "បានមើលសខ្សែភាពយន្ត “ភ្លៀងក្រហម" ខ្ញុំមានអារម្មណ៍ដូចបានភ្ញាក់ឡើងវិញ។ នូវរាល់អ្វីៗដែលខ្ញុំបានអានក្នុងសៀវភៅឥឡូវកាន់តែមានភាពរស់រវើកជាងមុនទៅទៀត។ ខ្ញុំក្តុកក្តួលក្នុងចិត្តខ្លាំងណាស់ចំពោះទិដ្ឋភាពដែលទាហានបានពលិកម្មទាំងខ្លួនមិនទាន់បានអានសំបុត្រដែលម្តាយផ្ញើឱ្យ។ ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ដែលបានរស់ក្នុងភាពសុខសាន្ត ដូច្នេហះើយគួររស់នៅដោយមានការទទួលខុសត្រូវថែមទៀត មិនត្រឹមតែក្នុងរាល់កិច្ចការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមតាំងកិច្ចការងារសង្គម និងប្រទេសជាតិផងដែរ”។

ស្មារតីនោះមិនត្រឹមតែពនាពង្រីកសាយភាយតាមក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ថែមទាំងត្រូវបានសាបព្រោះទាំងក្នុងថ្នាក់រៀនដែលជាទីតាំងអនាគតនិឹងក្លាយជាម្ចាស់ការពារទឹកដីមាតុភូមិទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកនេះ មានសាលារៀនជាច្រើនក្នុងខេត្តបានរៀបចំឱ្យសិស្សានុសិស្សទស្សនាខ្សែភាពយន្តរឿង "ភ្លៀងក្រហម" ប្រៀបបានដូចជាមធ្យោបាយអប់រំដ៏ទន់ភ្លន់ ប៉ុន្តែមានប្រសិទ្ធភាពណាស់។

បន្ទាប់ពីទស្សនាខ្សែភាពយន្ត ប្អូន Đặng Khánh Duy ជាសិស្សថ្នាក់ទី ៩G នៃអនុវិទ្យាល័យ Võ Thị Sáu បានសរសេររៀបរាប់ពីគោលគំនិតរបស់ខ្លួន ថ្វីត្បិតតែមានសភាពសាមញ្ញ ប៉ុន្តែពោរពេញដោយអារម្មណ៍ក្តុក្តួលថា៖ “បន្ទាប់ពីបានមើលរឿង កូនមិនត្រឹមតែបានស្វែងយល់បន្ថែមអំពីសមរភូមិ ៨១ ថ្ងៃយប់ដើម្បីការពារវិមានបុរាណ Quảng Trị ប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ថាស្មារតីជាអមតៈរបស់កងទាហានយើងទៀតផង។ លោកអ៊ំ លោកពូដែលជាកងទ័ពទាំងឡាយក៏មានគ្រួសារ មានក្តីស្រឡាញ់ មានជីវភាពរស់នៅដោយឡែកដូចគេឯងដែរ តែដោយសារប្រទេសជាតិមានសង្គ្រាម ពួកគាត់តែងត្រៀមពលីជីវិតជានិច្ច មានអ្នកខ្លះបានលះបង់ជីវិតនៅសមរភូមិយ៉ាងអាណោយអាធម្ម ដោយគ្មាននរណាម្នាក់ស្គាល់ឈ្មោះ ឬក៏ដឹងអាយុនោះទេ។ សង្គ្រាមបានឆក់យកអាយុជីវិតមនុស្ស និងក្តីស្រឡាញ់ជាច្រើនក្រៃលែងណាស់។ មើលកុន កូនឃើញថា យើងត្រូវតែស្រលាញ់សន្តិភាព និងរក្សាស្មារតីស្នេហាជាតិ កុំឱ្យកម្លាំងប្រតិកម្មមករង្គោះរង្គើការស្នេហាជាតិ និងទំនុកចិត្តរបស់បងប្អូនប្រជាជនជាដាច់ខាត”។

ប្រទេសជាតិយើងកំពុងឈានចូលយុគសម័យនៃការអភិវឌ្ឍន៍ប្រទេសជាតិជាងពេលណាៗទាំងអស់ ដូច្នេះហើយយើងត្រូវការបញ្ញវន្តដើម្បីរស់នៅប្រកបដោយទំនួលខុសត្រូវ និងការសិក្សារៀនសូត្រ ពលកម្ម ព្រមទាំងរួមចំណែកដោយអស់ពីចិត្តសម្រាប់ការស្នេហាជាតិ។ ដើម្បីបញ្ឆេះរឿងទាំងនេះ យើងត្រូវការមានខ្សែភាពយន្តដ៏ល្អៗបន្ថែមទៀត ដូចជារឿង "ភ្លៀងក្រហម" ដើម្បីឱ្យអ្នកទាំងអស់គ្នាបានយល់ច្បាស់ពីអតីតកាល និងយល់ពីបច្ចុប្បន្នកាល រួមគ្នាដើម្បីសរសេបន្តដំណើរជីវិតនៃពេលអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសជាតិ មាតុភូមិ៕

Hồng Phượng

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។