Thứ năm, 15-10-26 13:57:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

របរបង្កាត់ក្តាមពូជ

ឆ្ពោះទៅអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព

Báo Cà Mau ផ្តោតលើការពង្រីកសក្តានុពលរបស់ភូមិភាគ ប៉ុន្មានឆ្នាំកន្លងមកនេះ របរបង្កាត់ក្តាមពូជនៅឃុំ Năm Căn បាននិងកំពុងត្រូវបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ដោយមានភាពងាយស្រួលក្នុងការគ្រប់គ្រង ដើមទុនសម្រាប់វិនិយោគក៏មិនខ្ពស់ផងនោះ ថែមទាំងលំនឹងក្នុងការលក់ចេញ របរបង្កាត់ក្តាមពូជក៏បានក្លាយជារបរចិញ្ចឹមជីវិតដ៏លំនឹង ជួយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងជីវភាពធូរធា។

ទម្រង់បង្កាត់ក្តាមពូជគយគន់ពីលើចុះ។

សព្វថ្ងៃ ទូទាំងឃុំ Năm Căn មានប្រមាណជិត ៧០ គ្រួសារដែលប្រកបរបរខាងបង្កាត់ក្តាមពូជ ប្រមូលផ្តុំច្រើនបំផុតនៅភូមិ Kinh Tắc។ មធ្យមនៃគ្រួសារនីមួយៗ មានចាប់ពី ១៥-៣០អាងបង្កាត់ពូជ។ ទ្រង់ទ្រាយសមល្មម ងាយស្រួលក្នុងការគ្រប់គ្រង និងមានចាំបាច់ចំណាយផ្ទៃដីធំទូលាយសម្រាប់ក្នុងការផលិតនោះទេ។ រយៈពេលបង្កាត់ពូជខ្លី ចាប់ត្រឹមពី ៥-២០ ថ្ងៃប៉ុណ្ណោះ​ យោងតាមទំហំនៃកូនបង្គាមួយៗ។ អាស្រ័យហេតុនេះហើយ រាល់គ្រួសារនីមួយៗអាចទទួលបានប្រភពប្រាក់ចំណូលចាប់ពី ១០-២០ លានដុងក្នុងមួយខែ។ កម្រិតប្រាក់ចំណូលមានភាពនឹងនរប្រៀបជាមួយផ្ទៃរាបរួមរបស់បងប្អូនប្រជាកសិករ។

យោងតាមបងប្អូនប្រជាជនភូមិភាគ អាទិភាពដ៏ធំជាងគេសម្រាប់របរបង្កាត់ក្តាមពូជ គឺមានរយៈពេលខ្លី ប្រភពចំណីក៏ងាយរក មិនសូវមានផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនោះទេ ការនាំចេញនឹងនរ និងឆាប់រហស័ក្នុងការប្រមូលផល។ អាស្រ័យច្រើនចំណុចដ៏ពិសេសៗបែបនេះហើយ រហរបង្កាត់ក្តាមពូជក៏ត្រូវបានបន្តដំណើរការ និងអភិវឌ្ឍន៍អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។

លោក Nguyễn Văn Phước នៅភូមិ Kinh Tắc បានឱ្យដឹង៖ “ដំបូងខ្ញុំទិញក្តាមពីកសិដ្ឋានបង្កាត់ពូជ ដំណាក់កាលនេះត្រូវបានគេនិយមហៅថាជា Megalop  ។ រយៈពេលប្រហែលជា ៧ ថ្ងៃ Megalop ក៏មានការវិវឌ្ឍក្លាយជាក្តាមកូន។ ខ្ញុំបានយកទៅលែងក្នុងស្រះឱ្យចំណីក្នុងរយៈពេលប្រមាណ ៣ ថ្ងៃ ដើម្បីក្លាយជាក្តាមកូនប្រភេទ១។ ខណៈដែលបង្កាត់ពូជបាន ៥ ថ្ងៃ ក្លាយជាក្តាមប្រភេទគ្រាប់ម្រេចនិងអាចលក់បាន។ បង្កាត់បានរយៈពេល ១០ ថ្ងៃក៏ក្លាយជាក្តាមមានមាទស្មើនឹងគ្រាប់ឪឡឹក​និងរយៈពេលប្រហែល ២០ ថ្ងៃក្តាមធំស្មើនឹងគ្រាប់អំពិល។ ក្តាមពូជនៅភូមិភាគច្រើនត្រូវបាននាំចូលអាស្រ័យទីផ្សារក្នុងខេត្ត និងបណ្តាខេត្តជិតខាងមួយចំនួនផងដែរ។ និយាយរួម បងប្អូនប្រជាកសិករអ្នកចិញ្ចឹមក្តាមសុទ្ធតែបានទទយើផលល្អសមគួរ”។

លោក Đoàn Văn Tiến ពីនិត្យក្តាមពូជក្នុងអាងបង្កាត់ពូជរបស់ខ្លួន។

លោក Đoàn Văn Tiến (អ្នករស់នៅភូមិជាមួយគ្នា) បានចែករំលែកបទពិសោធន៍ក្នុងការបង្កាត់ពូជក្តាមថា៖ “កាលដែលក្តាមនៅតូច ខ្ញុំចិញ្ចឹមវាដោយចំណីឧស្សាហកម្ម ចំណែកពេលក្តាមធំ ខ្ញុំឱ្យចំណីជាគីវិញ។ គីអាចទៅរកនៅតាមដងព្រែកទន្លេដោយតម្លៃថោក។ ចំណែកខាងអាកាសធាតុវិញ បើមានភ្លៀងធំក៏យើងត្រូវផ្លាស់ទឹក ហើយខាងក្នុងគួររាយសំណាញ់សម្រាប់ការពារកំដៅថ្ងៃ”។

កន្លងមកនេះ រដ្ឋះំណាចភូមិភាគ និងភ្នាក់ងារមុខងារបានជំរុញយ៉ាងសកម្មដល់បងប្អូនប្រជាកសិករដើម្បីពង្រីកទូលាយទម្រង់នេះដែលផ្តោតលើទិសដៅយ៉ាងសមស្រប។ ទន្ទឹមជាមួយការយកចិត្តទុកដាក់យ៉ាងលម្អិតខាងបច្ចេកទេស និងការពារបរិស្ថាននៃអាងបង្កាត់ពូជ ដើម្បីធានាគុណភាពពូជក្តាម។ ជាក់ស្តែងបានបញ្ជាកល់ឱ្យឃើញថា ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពសម្រាប់ខាងរបរវិជ្ជាជីវៈនៃការបង្កាត់ពូជក្តាម មិនត្រឹមតែរួមចំណែករក្សាប្រភពពូជសម្រាប់ឱ្យការចិញ្ចឹមក្តាមពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ជាបណ្តើរៗនូវម៉ាកយីហោ “ក្តាម Năm Căn” នៅលើទីផ្សារទៀត។

ផ្នែកសមត្ថកិច្ច និងបងប្អូនប្រជាជនចូលរួមទស្សនាទម្រង់បង្កាត់ក្តាមពូជរបស់គ្រួសារលោក Nguyễn Văn Phước (ខាងស្តាំ)។

លោក Cao Thái Phương កម្មាភិបាលជំរុញកសិកម្មឃុំ Năm Căn ឱ្យដឹង៖ របរបង្កាត់ពូជក្តាមមានវត្តមាននៅតំបន់ឃុំ Hàm Rồng (ចាស់) តាំងពីឆ្នាំ ២០០២ មកម្ល៉េះ។ ដំបូងឡើយមានគ្រួសារតិចតួចបានប្រកបរបរប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនៅឃុំ Năm Căn មានប្រមាណជិត ៧០ ដែលប្រកបរបរខាងបង្កាត់ពូជក្តាម ដោយមានអាងសម្រាប់បង្កាត់ពូជជាង ១.៥០០ អាង។ គ្រួសារចិញ្ចឹមក្តាមជិត ៧០ គ្រួសារ ដោយមានស្រះជាង ១.៥០០ ។ ជារៀងរាល់ឆ្នាំ ទីផ្សារ បានផ្គត់ផ្គង់ដោយចំនួនក្តាមពី ៣០០-៤០០ លានក្បាល។ ជាមួយនឹងគុណភាពដ៏លេចធ្លោជាវិជ្ជាជីវៈនេះ របរបង្កាត់ពូជក្តាមកំពុងបង្កើតទិសដៅឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ចីរភាព សមស្របជាមួយសក្តានុពល និងលក្ខណៈសម្រាប់ក្នុងការផលិតរបស់ភូមិភាគ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនប្រជាកសិករ ជំរុញខ្លាំងខ្លាខាងវិស័យសេដ្ឋកិច្ច-សង្គមឃុំ Năm Căn មួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍៕

Thanh Vũ - Trần Thuật

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។