Thứ năm, 15-10-26 13:57:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កាត់បន្ថយកង្វះខាតព័ត៌មាន បង្កើនឱកាសអភិវឌ្ឍន៍

Báo Cà Mau អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រស្ថេររភាព ខេត្ត Cà Mau តែងបានយកចិត្តទុកដាក់យ៉ាងពិសេស ព្រមទាំងជំរុញការផ្សព្វផ្សាយនិងកាត់បន្ថយកង្វះខាតខាងព័ត៌មាន រួមចំណែកជួយប្រជាជនមានឱកាសបានចូលជិតគោលនយោបាយ និងសមត្ថភាពម្ចាស់ការដើម្បីឈានឡើងរួចចាកភាពក្រីក្រ។

ការបើកថ្នាក់បង្រៀនអក្សរ Khmer ក្នុងឱកាសវិស្សមកាល បានរួមចំណែកលើកកម្ពស់ប្រជា បញ្ញារបស់កូនក្មួយជនរួមជាតិភាគតិច។

នៅតាមបណ្តាតំបន់ជនជាតិភាគតិច ការកាត់បន្ថយកង្វះខាតខាងព័ត៌មានបានជួយប្រជាជនលើកកំពស់ប្រជាបញ្ញា និងធនធានសំខាន់ៗមួយចំនួន។​ តាមរយៈនោះរួមចំណែកកាត់បន្ថយភាពក្រីក្រមានប្រសិទ្ធភាព។

ដើម្បីជួយប្រជាជនមិនខ្វះខាងប្រភពព័ត៌មាន ការផ្តល់សេវាអ៊ីនធឺណិត បណ្តាញទូរស័ព្ទ ចល័ត និងការនាំយកព័ត៌មានទៅកាន់មូលដ្ឋាន ជាពិសេសនៅតំបន់ជនជាតិភាគតិច គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកអនុវត្តសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយក្រស្ថេរភាព។

ប៉ុន្មានឆ្នាំកន្លងមក អនុវត្តអនុគម្រោងស្តីពីការកាត់បន្ថយការកង្វះខាតខាងព័ត៌មាន មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋអំណាចភូមិភាគ ចាត់ចែងហ្វឹកហាត់វិជ្ជាជំនាញជាប្រចាំក្នុងកងជួរកម្មាភិបាល ឃោសនា និងអ្នកឃោសនានៅតាមអនុសង្កាត់ ភូមិ អំពីកម្មវិធីបន្ថយភាពក្រីក្រ ព្រមទាំងបោះពុម្ពឯកសារស្តីពីគោលនយោបាយថ្មីៗ។ល។ ទន្ទឹមនឹងនោះក៏បានសហការជាមួយស្ថាប័នសារព័ត៌មាន ផលិតប​ទយកការណ៍ បធានបទ និងការបោះពុម្ពផ្សាយនានា ដើម្បីផ្សព្វផ្សាយអំពីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រស្ថេររភាព ដំណាក់កាលឆ្នាំ ២០២១-២០២៥។

សៀវភៅ និងកាសែតគ្រប់ប្រភេទបានផ្តល់ជូនដល់ទីស្នាក់ការភូមិនីមួយៗ។

តាមរយៈការខិតខំទាំងនេះ ចំណេះដឹង បទពិសោធន៍ និងទម្រង់សេដ្ឋកិច្ច ប្រសិទ្ធភាពជាច្រើនបានផ្សព្វផ្សាយទាន់ពេលវេលា ព្រមទាំងគំរូឆ្នើម និងព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្របានបញ្ជូនទៅដល់ជនជាតិភាគតិច។។ អាស្រ័យហេតុនេះ កម្មវិធីគោលដៅជាតិស្តីពីការបន្ថយភាពក្រីក្រស្ថេរភាពក្នុងខេត្ត សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនផងដែរ។ អត្រាគ្រួសារក្របានថយចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយគុណភាពរស់នៅរបស់បងប្អូននៅតាមតំបន់ជនជាតិភាគតិចក៏បានលើកកម្ពស់ជាលំដាប់។

លោកស្រី Lê Ly Kha អនុប្រធានការិយាល័យវប្បធម៌ឃុំ Ninh Thạnh Lợi មានប្រសាសន៍៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធីគោលដៅជាតិស្តីពីបន្ថយភាពក្រីក្រក្នុងឃុំបានអនុវត្តល្អ។ ឃុំបានសម្រេចការសាងសង់ផ្ទះ ១០០% សម្រាប់គ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់គ្រួសារទាំងនោះក្នុងដំណើរការរួចចាកភាពក្រីក្រ រដ្ឋអំណាចភូមិភាគតែងបើកថ្នាក់ហ្វឹកហ្វឺនវិជ្ជាជីវៈ ឱ្យបុលដើមទុនបង្កបង្កើនផល និងចិញ្ចឹមសត្វ បង្កលក្ខណៈល្អបំផុតសម្រាប់បងប្អូនក្នុងការទទួលឧបត្ថម្ភធានារ៉ាប់រងសុខាភិបាល អាគុយថាមពលព្រះអាទិត្យ ធុងស្តុកទឹក ឧបត្ថម្ភស៊ីមទូរស័ព្ទភ្ជាប់អ៊ីនធឺណិត ជូនសៀវភៅ និងកាសែតតាមអាគារវប្បធម៌ភូមិ ព្រមទាំងបើកថ្នាក់បង្រៀនអក្សរ Khmer ឱ្យកូនចៅជនរួមជាតិភាគតិច។ល។

ឃុំ Ninh Thạnh Lợi  មានគ្រួសារជនជាតិភាគតិចប្រមាណជាង ៩០០ គ្រួសារ ប្រមូលផ្តុំច្រើននៅភូមិ៖ Chòm Cao, Thống Nhất, Ninh Thạnh Tây, Ninh Thạnh Đông, Cỏ Thum និង Sẻo Dừng។ ដោយការយកចិត្តទុកដាក់ និងគោលនយោបាយឧបត្ថម្ភរបស់បក្ស និងរដ្ឋ គុណភាពរបស់នៅរបស់បងប្អូនកាន់តែមានភាពរីកចម្រើន។

 “អាស្រ័យបានទទួលព័ត៌មានទាន់ហេតុការណ៍ បងប្អូននៅទីនេះមានការយល់ដឹងច្រើនជាងមុន។ ដូច្នេះហើយ ពួកគាត់ក៏មានលក្ខណៈកសាងសេដ្ឋកិច្ច និងផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុនច្រើនណាស់ដែរ។ ការក្តាប់ស្ថានការណ៍ព័ត៌មាន របៀបរកស៊ី ឬក៏ស្ថានភាពសន្តិសុខនយោបាយក៏បានឆាប់រហ័ស និងទាន់ពេលវេលា។ បងប្អូនណាដែលចង់អានកាសែត គឺគ្រាន់តែទៅកាន់អាគារវប្បធម៌ភូមិ នឹងមានស្រាប់ដើម្បីអាន” លោក Danh Phươl អ្នកភូមិ Thống Nhất បានចែករំលែកដូច្នេះ។

សម្ព័ន្ធយុវជនឃោសនា និងឧបត្ថម្ភប្រជាជនក្នុងការដំឡើងកម្មវិធី VNeID។

ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវការផ្សព្វផ្សាយ និងបន្ថយភាពកង្វះខាតខាងព័ត៌មាននាពេលខាងមុខ ខេត្តនឹងបន្តពង្រីកលទ្ធផលសម្រេចបានក្នុងការងារផ្សព្វផ្សាយ និងកាត់បន្ថយភាពកង្វះខាតខាងព័ត៌មានក្នុងកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រស្ថេររភាព ដំណាក់កាល ២០២១-២០២៥។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងខ្លាការឧបត្ថម្ភប្រជាជន ជាពិសេសជនរួមជាតិភាគតិច ក្នុងការប្រើប្រាស់សេវាទូរគមនាគមន៍ អ៊ីនធឺណិត ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តកម្មឌីជីថល ដើម្បីជួយប្រជាជនកាន់តែមានភាពម្ចាស់ការក្នុងការទទួលព័ត៌មាន គោលនយោបាយ ស្វែងរកប្រភពនៃការឧបត្ថម្ភ និងរៀនសូត្របទពិសោធន៍វិធានការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួចផុតពីភាពក្រីក្រស្ថេរភាព៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។