Thứ năm, 15-10-26 13:57:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រឡងប្រណាំងកសាងប្រទេសជាតិ

Báo Cà Mau ចងចាំដំបូន្មានរបស់ Bác Hồ “ប្រឡងប្រណាំងគឺជាការស្នេហាជាតិ” ក្រោមការដឹកនាមរបស់បក្ស បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau តែងសាមគ្គី ឯកភាពគ្នាដើម្បីរួមកម្លាំងកសាងប្រទេសជាតិ មាតុភូមិ។

បងប្អូនជនរួមជាតិភាគតិចសង្កាត់ Hiệp Thành អភិវឌ្ឍន៍សេដ្ឋកិច្ចផ្តើមពីទម្រង់ដាំបន្លែបង្ការ។

យុវវ័យស្រុក U Minh ពង្រីកប្រពៃណីបដិវត្តន៍ ចូលរួមប្រឡងប្រណាំងរួមចំណែកកសាងប្រទេសជាតិ។

ប្រពៃណីប្រឡងប្រណាំងស្នេហាជាតិនៅ Cà Mau បានក្លាយជាប្រភពកម្លាំងយ៉ាងធំ រួមចំណែកជំរុញខ្លាំងខ្លាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយ។ ចំណុចដ៏សំខាន់គឺបណ្តាប្រពៃណីផ្សេងៗ​ ដូចជា៖ ការកសាងជនបទថ្មី​ លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម បង្កើនសេដ្ឋកិច្ច ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល ប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសព្វ” ។ល។ លើគ្រប់វិស័យ ដោយមានការជះឥទ្ធពលយ៉ាងសកម្មសម្រាប់កម្មាភិបាល បក្ខជន និងប្រជាជនទាំងពួង។

ផ្តើមពីប្រសិទ្ធភាពនៃប្រពៃណីប្រឡងប្រណាំង អត្រាគ្រួសារក្របានបន្ថយចុះជារៀងរាល់ឆ្នាំ ចុងឆ្នាំ ២០២៤ គ្រួសារក្រជាជនជាតិភាគតិចនូវត្រឹម ៤៦៤ គ្រួសារ ស្រូបអត្រា ៤,០៤%។

បណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិបានបង្ហាញពីការប្តេជ្ញាចិត្តផ្លាស់ថ្មីនៃសម្រស់ភូមិស្រុក លើកកម្ពស់ជីវភាពសម្ភារៈស្មារតីរបស់បងប្អូនប្រជាជន។

ខេត្ត Cà Mau បន្ទាប់ពីបានរួមបញ្ចូលគ្នាបានក្លាយជាតំបន់ដែនដីប្រមូលផ្តុំរបស់គ្រួសារជនរួមជាតិភាគតិចប្រមាណ ៣២.៥០០ គ្រួសារ។ ជាមួយកម្លាំងសាមគ្គី និងស្មារតីក្នុងការប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងតម្រូវការឈានឡើងក្នុងជីវភាព បងប្អូនជនរួមជាតិភាគតិចក៏បានបន្តរួមវិជ្ជាបញ្ញា កម្លាំងធនធានជាមួយខេត្តឆ្ពោះទៅកាន់ទិសដៅនៃឆ្នាំ ២០៣០ Cà Mau ជាខេត្តខាងដើមនៃបំតំបន់ដែនដីចុងជ្រោយបំផុតរបស់ប្រទេស ក្លាយជាខេត្តដែលមានលក្ខណៈអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ស្វាហាប់ លំនឹងប្របៀបជាមួយទូទាំងប្រទេសដើម្បីឈានចូលដំណើរការនៃសម័យកាលថ្មីសម្រាប់ការអភិវឌ្ឍ៕

Mộng thường - Kim Cương - Phong Nguyên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។