Thứ năm, 15-10-26 13:56:04
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នារីអភិវឌ្ឍន៍សេដ្ឋកិច្ចផ្តើមពីរបរតម្បាញ

Báo Cà Mau នៅឃុំ Hoà Bình ភាពរស់រវើកនៃសេដ្ឋកិច្ចថ្មីកំពុងរីកសាយខ្លាំងក្លានៅតាមភូមិនានា។ភាពរស់រវើកនេះមិនមែនមកពីគម្រោងធំៗនោះទេ ថែមទាំងមានប្រភពចេញពីដៃដ៏ប៉ិនប្រសប់ និងឆន្ទៈតស៊ូរបស់បងប្អូននារីក្នុងស្រុកដែលកំពុងរួមគ្នា "ត្បាញ" អនាគតដ៏កក់ក្តៅពីរបរសិប្បកម្មតម្បាញ។

ក្រុមតម្បាញ ភូមិ Vĩnh Phước ទាក់ទាញទាំងបុរសឱ្យចូលរួម ។

គំនិតផ្តួចផ្តើមស្តារ និងអភិវឌ្ឍន៍របរតម្បាញប្រពៃណី បានផ្តួចផ្តើមដោយសមាគមនារីឃុំ Hoà Bình ។ ដោយឃើញពីសក្តានុពលនៃវត្ថុធាតុដើមធម្មជាតិ មានស្រាប់ដូចជា៖ ត្រកៀតប៉ោង និងស្មៅដងទួន សមាគមបានធ្វើការយ៉ាងសកម្ម ប្រមូលផ្តុំ និងតភ្ជាប់ដើម្បីបង្កើតជាទម្រង់ក្រុមតូច ក្រុមធំ ខាងរបរតម្បាញ។ ដលម្បីបង្កើតការងារបន្ថែម និងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូននារី ជាពិសេសនារីជាមេផ្ទះ ឬមានពេលទំនេរ។ ពីការងារបន្ថែមពេលទំនេរ របរតម្បាញ បានក្លាយជាទិសដៅស្ថេរភាពសម្រាប់គ្រួសារជាច្រើនបន្តិចម្តងៗ។

បងស្រី Ngô Huỳnh Phương ប្រធានក្រុមតម្បាញ ភូមិ Tràm Một កំពុងណែនាំបច្ចេកទេសតម្បាញ ដល់បងប្អូននារី ។

គំរូមួយក្នុងចំណោមគំរូលេចធ្លោ គឺក្រុមតម្បាញ នៅភូមិ Tràm Một ដឹកនាំដោយបងស្រីងោហ្វិញភឿងជាប្រធានក្រុម។ បង្កើតឡើងប្រ ហែល 2 ឆ្នាំមុន ដោយមានសមាជិកដំបូង ៧ នាក់ មកដល់ពេលនេះ ក្រុមនេះបានក្លាយជាចំណុចភ្លឺ នៃសេដ្ឋកិច្ចរបស់ភូមិ។ ដោយទឹកដៃដ៏ប៉ិនប្រសប់របស់សមាជិក សរសៃត្រកៀតប៉ោង ស្មៅដងទួន ស្ងួតបានក្លាយជាកន្ត្រកដ៏ទាន់សម័យ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ល្អិតល្អន់ ត្រៀមខ្លួនផ្គត់ផ្គង់ចេញទីផ្សារក្នុង និងក្រៅខេត្ត។

បងប្អូននារីយកចិត្តទុកដាក់នឹងការងារតម្បាញ។

ស្មារតីសកម្មនេះក៏បានរីកសាយខ្លាំងក្លាសម្រាប់ភូមិវិញហ៊ីបផងដែរ។ ទោះ បី ទើបដំណើរការបានជិត ៣ ខែក៏ដោយ ក៏ទម្រង់ត្បាញកន្ត្រករបស់ក្រុមសមាជិកានារីនៅទីនេះបានអះអាងនូវគុណភាពឆាប់រហ័ស។ ផលិតផលរបស់បងប្អូននារីបានអ្នកប្រើប្រាស់វាយតម្លៃខ្ពស់សម្រាប់ខាងម៉ូដស្រស់ស្អាត និងតម្លៃសមរម្យ។ ជាពិសេស ទម្រង់នេះទាក់ទាញនារីមេផ្ទះជាច្រើនឱ្យចូលរួម ដែលផ្តល់ឱ្យពួកគាត់នូវឱកាសផ្លាស់ប្តូរយោបល់ រៀនសូត្រ ហើយសំខាន់ជាងនេះទៅទៀតគឺភាពជាម្ចាស់ការលើផ្នែកសេដ្ឋកិច្ច។

ដើម្បីឱ្យទម្រង់ទាំងនេះអភិវឌ្ឍស្ថេរភាព មិនអាចមិនរំលឹកពីតួនាទីរបស់រដ្ឋអំណាច និងអង្គការមហាជន ជាពិសេសគឺសមាគមនារីឃុំ។ អ្នកស្រី Đõ Ngọc Hân អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam និងជាប្រធានសមាគមនារីឃុំ Hoà Bình ឱ្យដឹងថា៖ "សមាគមនារី ឃុំបានចុះកិច្ចព្រមព្រៀងជាមួយធនាគារគោលនយោបាយសង្គមដើម្បី ឧបត្ថម្ភដើមទុន អនុវត្តសម្រាប់ប្រជាជនទុក្ខលំបាកឱ្យទទួលបាន។ ក្រៅពីឧបត្ថម្ភដើមទុន សមាគមនៅណែនាំបច្ចេកទេសតម្បាញ ដាំដុះ ជួយបងប្អូននារីទាញយកប្រយោជន៍ពេលទំនេរ ដើម្បីតម្បាញ ទាញយកប្រយោជន៍ដីទំនេរ ដើម្បីដាំដុះ បង្កើនប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃ។ អរគុណដល់ការនេះ បងប្អូននារីជាច្រើនបានឈានឡើងរួចផុតពីភាពក្រីស្ថេរភាព និងមានប្រាក់ចំណូលនឹងនរ"។

ក្រុមតម្បាញ ភូមិ Vĩnh Phước ឃុំ Hoà Bình។

ភាពជោគជ័យនៃជំហានដំបូងសម្រាប់ទម្រង់តម្បាញនៅឃុំ Hoà Bình មិនត្រឹមតែជារឿងរ៉ាវនៃការបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែនៅជាភស្តុតាងឱ្យស្មារតីសាមគ្គី ឧស្សាហ៍ព្យាយាម ច្នៃប្រឌិត និងសេចក្តីប្រាថ្នាចង់ឈានឡើងរបស់នារីជនបទទៀតផង។ ផលិតផលសិប្បកម្ម ទាំងនេះមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែនៅនាំមកនូវមនោសញ្ចេតនា ក្តីសង្ឃឹម រួមចំណែកកសាងជីវភាពកាន់តែកក់ក្តៅ សុភមង្គលនៅលើទឹកដីហ្វាប៊ិញទៀតផង៕

Thạch Đờ Ni

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។