Thứ năm, 15-10-26 13:57:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អំណរទិវាគ្រូបង្រៀន Việt Nam ២០ វិច្ឆិកា

បណ្តាអ្នក "រក្សាប្រទីប" វប្បធម៌ដោយស្ងៀមស្ងាត់

Báo Cà Mau នៅតាមសាលាជាច្រើនក្នុងខេត្តនិយាយរួម សាលាវិទ្យាល័យជនជាតិអន្តេវាសិកនិយាយដោយឡែក ការបង្ហាត់បង្រៀនមិនត្រឹមតែផ្តល់ចំណេះដឹងសម្រាប់បញ្ញវន្តជំនាន់ក្រោយប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដ៏អស្ចារ្យមួយក្នុសម្រាប់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។ រួមចំណែកសម្រេចជោគជ័យនូវវាសនារបស់ខ្លួនដោយផ្តោតលើលោកគ្រូ អ្នកគ្រូទាំងឡាយដែលបានខ្នះខ្នែងក្នុងការបណ្តុះខាងអក្សរសាស្ត្រ និង “រក្សាប្រទីប” សម្រាប់ខាងសិល្បៈប្រពៃណី។

លោកគ្រូ Tăng Quốc Đạt ក្រៅពីបង្រៀនភាសា Khmer ថែមទាំងទទួលបន្ទុកជាអ្នកបង្ហាត់ខាងសិល្បៈចៀង រាំជូនប្អូនៗសិស្សសាលាទៀតផង។

ក្នុងចំណោមនោះ គឺលោកគ្រូ Lâm Thanh Nhã អ្នកដែលបានភ្ជាប់ខ្លួនអស់រយៈពេលជិត ២០ ឆ្នាំជាមួយវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêuវ។ លោកគ្រូតែងមានទស្សនៈថា៖ “បើអក្សរសាស្ត្រនៅស្ថិតថេរ វប្បធម៌ក៏គង់វង្សដែរ។ បើយើងមិនបង្រៀនអក្សរ Khmer ដល់ជំនាន់ក្រោយនោះ ត្រឹមតែប៉ុន្មានជំនាន់ទៀត តើអ្នកណាអាចអានបាន អ្នកណាជាអ្នកយល់ពីវប្បធម៌ឫសគល់របស់ជាតិយើង?”។ ដោយយល់ឃើញថាការសិក្សាភាសានិងអក្សរសាស្ត្របុរាណមានការជួបលំបាក​ លោកគ្រូ Nhã មិនបញ្ឈប់ការច្នៃប្រតិដ្ឋក្នុងការរួមបញ្ចូលល្បែងប្រជាប្រិយដែលសម្គាល់ពីតួអក្សរព្យញ្ជនៈ Khmer ព្រមទាំងអនុវត្តបច្ចេកវិទ្យាចូលក្នុងការបង្រៀន បង្កើតចំណាប់អារម្មណ៍សម្រាប់សិស្សានុសិស្សទាំងឡាយគ្រប់រូប។

មិនត្រឹមតែបង្រៀនអក្សរនោះទេ លោកគ្រូថែមទាំងបានគេចាត់ទុកជា “ដួងព្រលឹង” សម្រាប់ក្នុងបណ្តាពិធីបុណ្យទានប្រពៃណី Khmer របស់សាលា។ លោកគ្រូតែងចំណាយពេលណែនាំអំពីបណ្តាពិធីបុណ្យផ្សេងៗ និងរៀបរៀងឡើងវិញខាងឈុតសម្តែងសិល្បៈប្រជាប្រិយ ដោយចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ជាអំណោយជូនសិស្សទៀតផង។

លោកគ្រូ Lâm Thanh Nhã ក្នុងថ្ងៃធ្វើសកម្មភាពជាមួយល្បែងកំសាន្ត ជួយប្អូនៗសិស្សនុសិស្សក្នុងការចំណាំតួអក្សរ និងវប្បធម៌ Khmer។

ជាអ្នមានឆន្ទៈដូចគ្នាផងដែរ នៅអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi លោកគ្រូ Tăng Quốc Đạt ក៏ជាគំរូ “ដើរតួ២នាទី” ជាអ្នកពេញដោយទឹកចិត្ត។ ក្រៅពីតួនាទីជាគ្រូបង្រៀនអក្សរ Khmer ដាក់បញ្ចូលរឿងរ៉ាវវប្បធម៌ដ៏រស់រវើកសម្រាប់មេរៀននីមួយៗ លោកគ្រូថែមទាំងជាអ្នក “ចម្លងប្រទីប” ចំណង់ចំណូលចិត្តផ្នែកខាងសិល្បៈទៀតផង។

 លោកគ្រូទទួលបន្ទុកជាអ្នករៀបចំបង្ហាត់ច្រៀង រាំសម្រាប់ក្លឹបសិល្បៈរបស់សាលា។ នេះមិនត្រឹមតែជាទីលានសម្រាប់កម្សាន្តសប្បាយក្រៅម៉ោងដ៏មានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលលោកគ្រូពេញដោយការអំណត់ក្នុងការកែសម្រួលក្បាច់រាំប្រពៃណីនីមួយៗយ៉ាងទន់ភ្លន់ បង្កើតនិងបណ្តុះទេពកោសល្យវ័យក្មេង ដើម្បីស្នងបន្តជំនាន់មុនសម្រាប់ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ។

អ្នកគ្រូ Danh Thị Chi គ្រូបង្រៀនរបស់វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau តែងមានឆន្ទៈ ក្នុងការបង្ហាត់បង្រៀនភាសា និងអក្សរ Khmer សម្រាប់ប្អូនៗសិស្សានុសិស្ស។

ដំណើរការ “រក្សាប្រទីប” នោះនៅតែបន្តដោយគំរូផ្សេងៗទៀតនៅតាមបណ្តាសាលារៀនជាច្រើននៃតំបន់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត។ ទោះបីជាលក្ខណៈបង្រៀនខុសគ្នាក៏ដោយ ក៏លោកគ្រូ អ្នកគ្រូទាំងនេះសុទ្ធសឹងតែមានទឹកចិត្តដូចគ្នាគឺ៖ មិនត្រឹមតែផ្តល់ចំណេះដឹងនោះទេ ថែមទាំងផ្សព្វផ្សាយពីការខិតខំជំរុញទឹកចិត្ត និងក្តីស្រឡាញ់វប្បធម៌ជនជាតិសម្រាប់យុវជនជំនាន់ក្រោយទៀតផង។ជាមួយការលះបង់ដោយស្ងៀមស្ងាត់ ពួកគាត់បាននិងកំពុងរួមចំណែកក្នុងការថែរក្សា និងអុជបំភ្លឺនូវប្រទីបវប្បធម៌ Khmer ជាប្រភពពន្លឺដែលបានថែទាំផ្តើមពីថ្នាក់រៀនដ៏ស្មោះស្ម័គ្រអស់ពីចិត្ត ដើម្បីកុំឱ្យរលត់សាបសូន្យទៅ៕

Đờ Ni - Danh Điệp

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។