Thứ năm, 15-10-26 13:56:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្លាស់ប្តូរគំនិត តស៊ូក្នុងជំនះការលំបាក

Báo Cà Mau មានដើមកំណើតមកពីទីក្រុង Cần Thơ ប៉ុន្តែដោយសារមានឧបនិស្ស័យ លោក Danh Dương (អាយុ ៤៨ ឆ្នាំ) បានសម្រេចចិត្តផ្លាស់ទៅស្រុកកំណើតខាងប្រពន្ធរបស់ខ្លួននៅភូមិ Trèm Trẹm ឃុំ Hồng Dân ដើម្បីតាំងទីលំនៅ និងផ្តើមអាជីព។ ដំបូងនៃការផ្តើមអាជីពមានការជួបលំបាកខ្លាំង ប៉ុន្តែដោយសារការខិតខំឧស្សាហ៍ព្យាយាម ទើបគ្រួសារលោកនាពេលបច្ចុប្បន្នមានជីវភាពសុខក្សេមក្សាន្តប្រសើរឡើង។

លោក ​Danh Dương ថែទាំអន្ទង់របស់ខ្លួន។

ផ្តើមអាជីពដោយពឹងលើផ្ទៃដីត្រឹមតែប៉ុន្មានកុងដែលឪពុកម្តាយបានចែកឱ្យ លោក ​Danh Dương រួមជាមួយប្រពន្ធរបស់ខ្លួនបានបង្កើតសេដ្ឋកិច្ចគ្រួសារ។ ជាមួយការខិតខំព្យាយាម ប្រឹតសំចៃគ្រប់រដូវស្រូវ លោកក៏ទិញដីបន្ថែមសម្រាប់ពង្រីកផ្ទៃដីផលិត។ បច្ចុប្បន្ន លោកDương មានដីស្រែចំនួន ៣ ហិកតា រៀងរាល់ឆ្នាំទទួលបានប្រភពប្រាក់ចំណូលជាង ១០០ លានដុង។ មិនបញ្ឈប់ត្រឹមការធ្វើស្រែនោះទេ លោក ​Danh Dương ថែមទាំងសិក្សាស្វែងយល់បន្ថែមខាងទម្រង់ថ្មីៗសម្បូរបែរសម្រាប់ប្រកបជីវភាពទៀតផង។

ជាង ៣ ឆ្នាំមុន បន្ទាប់ពីបានសិក្សាស្វែងយល់តាមព័ត៌មានសៀវភៅ និងកាសែត ព្រមទាំងរៀនសូត្រពីបទពិសោធន៍របស់កសិករដទៃទៀតទៀត លោកក៏បានអនុវត្តគំរូចិញ្ចឹមអន្ទង់គ្មានភក់។ សម្រាប់ថ្ងៃដំបូងនៃការសាកល្បងចិញ្ចឹម ក៏ជួបប្រទះនឹងការលំបាកជាច្រើនផងដែរ ហើយលទ្ធផលមិនដូចការរំពឹងទុកនោះទេ។ តែអាស្រ័យការតាំងចិត្តរបសើខ្លួន លោក Dương សន្សឹមៗក្តាប់បាននូវវិធីសាស្ត្រក្នុងការចិញ្ចឹម និងថែទាំ។ លោកបានបានវិនិយោគសាងអាងស៊ីម៉ង់សម្រាប់ចិញ្ចឹម ព្រមទាំងអាចពិនិត្យគុណភាព និងប្រភពទឹក រួមទាំងករណីផ្សេងៗដែលកើតឡើង។ ដូច្នេះហើយ អន្ទង់ក៏ឆាប់ធំធាត់ល្អ ឡើងទម្ងន់ ឆាប់បានលក់ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ដោយឡែកក្នុងឆ្នាំ ២០២៤ ការចិញ្ចឹមអន្ទង់គ្មានភក់បាននាំមកនូវប្រាក់ចំណេញជាង ២០០ លានដុង។ ប្រាក់ចំណូលពីការធ្វើស្រែ និងការចិញ្ចឹមសត្វបានជួយគ្រួសាររបស់លោក Dương មានជីវភាពធូរធាប្រសើឡើង។ ភាពជោគជ័យក្នុងការផលិត និងឈានឡើងធ្វើមាន លោក Dương គឺជាកសិករ Khmer គំរូម្នាក់ដែលមានភាពលេចធ្លោក្នុងការផលិតពូកែរបស់ភូមិភាគ។

ចែករំលែកអំពីដំណើរជីវិតរបស់ខ្លួន លោក Danh Dương បានសារភាពថា “ក្នុងឆ្នាំដំបូងនៃការចិញ្ចឹមអន្ទង់ ខ្ញុំត្រូវបរាជ័យពីព្រោះខ្ញុំមិនសូវដឹងពីបច្ចេកទេស ប៉ុន្តែខ្ញុំមិនបានបោះបង់ចោលឡើយ។ ខ្ញុំបានតស៊ូ ស្រាវជ្រាវ និងរៀនសូត្រពីអ្នកដែលបានចិញ្ចឹមមុនខ្ញុំ ជាពិសេសការស្វែងរកប្រភពបង្កាត់ពូជល្អៗ។ គំរូចិញ្ចឹមអន្ទង់ឥឡូវនេះមានស្ថេរភាព និងផ្តល់ប្រាក់ចំណូលល្អ។ នាពេលអនាគត ខ្ញុំមានគម្រោងប្តូរពីការធ្វើស្រែទៅជាចិញ្ចឹមបង្គា ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច”។

កម្មាភិបាលសមគមកសិករឃុំ Hồng Dân អញ្ជើញទស្សនាទម្រង់ចិញ្ចឹមអន្ទង់គ្មានភក់របស់គ្រួសារលោក ​Danh Dương នៅភូមិ Trèm Trẹm។

លោក Trần Bạch Đẳng អនុប្រធានសមាគមកសិករឃុំ Hồng Dân បានឱ្យដឹង៖ “លោក Danh Dương គឺជាសមាជិកគំរូមួយរូប ជាកសិករផលិតពូកែទៀតផងដែលតែងខិតខំតស៊ូរាល់ការលំបាកដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាចូលក្នុងការផលិត”។

ភាពជោគជ័យ និងស្មារតីច្នៃប្រតិដ្ឋរបស់លោក Danh Dương បង្កើតបានឥទ្ធិពលវិជ្ជមានក្នុងចំណោមប្រជាជននៅភូមិភាគ។ បច្ចុប្បន្ន នៅភូមិត្រឹមត្រែម បានអនុវត្តគំរូចិញ្ចឹមអន្ទង់គ្មានភក់ផ្តល់មកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។ ផ្តើមពីការជាក់ស្តែងនោះ មានគ្រួសារជាច្រើនដទៃទៀតក៏កំពុងសិក្សាស្វែងយល់ និងអនុវត្ត រួមចំណែកបង្កើតកាន់តែសម្បូរបែបខាងជីវភាពរស់នៅ លើកកម្ពស់ប្រភពប្រាក់ចំណូល សន្សឹមៗសម្រេចក្តីស្រមៃ របស់ខ្លួននៅលើទឹកដីភូមិកំណើត៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។