Thứ năm, 15-10-26 13:56:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឈានឡើងផ្តើមពីស្រះបង្គា និងភ្លឺស្រះ

Báo Cà Mau នៅតាមតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ការផ្លាស់ប្តូរថ្មីនាពេលបច្ចុប្បន្ននេះ បានបង្ហាញច្បាស់តាមរយៈរបៀបគិតគូរ និងរបៀបធ្វើរបស់បងប្អូន។ ពីការផលិតតូចតាច ដែលពឹងផ្អែកច្រើនលើធាតុអាកាស និងព្រេងសំណាង គ្រួសារជាច្រើនបានម្ចាស់ការស្វែងរកទិសដៅថ្មី តស៊ូពលកម្មដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិត បង្កើតប្រាក់ចំណូលមានស្ថេរភាព និងបោះជំហានលើកកម្ពស់ជីវភាពរស់នៅលើទឹកដីកំណើតរបស់ខ្លួន។

អ្នកមីង Lâm Hồng (ខាងស្តាំ) ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍មុខរបរចិញ្ចឹមជីវិត ពីគំរូដាំដំណាំនិងចិញ្ចឹមសត្វចម្រុះ បោះជំហានទៅរកការរក្សាលំនឹងជីវភាព។

គ្រួសារអ្នកមីង Lâm Hồng ជនជាតិ Khmer នៅភូមិ Vàm Đình ឃុំ Phú Mỹ ជាគំរូមួយដូច្នេះ។ កាលពីមុន មុខរបររបស់គ្រួសារគឺពឹងផ្អែកលើការចិញ្ចឹមបង្កា ដែលមានចំណូលមិននឹងនរ។ ដោយមិនព្រមទទួលយកភាពខ្វះខាត ប្តីប្រពន្ធរបស់គាត់បានប្តេជ្ញាចិញ្ចឹមបន្ថែមនូវក្តាម ត្រី និងឆ្លៀតយកផលប្រយោជន៍ពីភ្លឺស្រះ ដើម្បីដាំដំណាំរួមផ្សំ និងដើមឈើហូបផ្លែសម្រាប់បង្កើនប្រភពចំណូលមានភាពសម្បូរបែប។

នៅពេលផ្លាស់ប្តូរទិសដៅផលិត ប្តីប្រពន្ធអ្នកមីង Hồng បានខិតខំស្វែងយល់ និងសន្សំបទពិសោធន៍ គិតគូរយ៉ាងម៉ត់ចត់រាល់រដូវចិញ្ចឹម ដោយអនុវត្តវិធី "យកខ្លីចិញ្ចឹមវែង" ដើម្បីកាត់បន្ថយហានិភ័យ។ អាស្រ័យដោយការឧស្សាហ៍ព្យាយាម និងតស៊ូ ប្រាក់ចំណូលរបស់គ្រួសារបានបោះជំហានទៅរកភាពលំនឹង ជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ "ចង់មានបានគឺត្រូវខិតខំធ្វើការងារ មិនអាចចេះតែរង់ចាំជំនួយនោះទេ" ពាក្យសម្តីដ៏សាមញ្ញរបស់អ្នកមីង Hồng បានបង្ហាញពីស្មារតីម្ចាស់ការដែលកំពុងពង្រីកសាយភាយក្នុងជីវភាពជនបទសព្វថ្ងៃ។

យោងតាអ្នកមីង Đặng Thị Mỹ Phương ប្រធានភូមិ Vàm Đình បានឱ្យដឹងថា៖ គ្រួសារ Khmer ជាច្រើនក្នុងភូមិ កាន់តែម្ចាស់ការក្នុងការឆ្លៀតយកផលប្រយោជន៍ពីដីធ្លី ដោយប្រសិទ្ធភាព ជ្រើសរើសគំរូផលិតសមស្របនឹងលក្ខណៈគ្រួសារនីមួយៗ។ ផ្នត់គំនិតរង់ចាំជំនួយឧបត្ថម្ភត្រូវបានជំនួសដោយស្មារតីម្ចាស់ការឈានឡើង។ អាស្រ័យហេតុនោះ រហូតមកទល់ពេលនេះ ក្នុងភូមិលែងមានគ្រួសារក្រីក្រក្នុងជនរួមជាតិ Khmer ទៀតហើយ ជីវភាពប្រជាជនកាន់តែមានស្ថិរភាព។

នៅភូមិ Vĩnh Lộc ឃុំ Phước Long គ្រួសារលោក Sơn Hồng ក៏ជាសក្ខីភាពមួយនៃឆន្ទៈជំនះការលំបាកឈានឡើង។ ក្រៅពីចិញ្ចឹមបង្គាគួបផ្សំជាមួយស្រូវ គាត់បានឆ្លៀតយកផលប្រយោជន៍ពីដីដែលនៅទំនេរជុំវិញផ្ទះដើម្បីចិញ្ចឹមសត្វ និងត្រីទឹកសាបផងដែរ មិនត្រឹមតែជួយកែលម្អអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រាក់ចំណូលទៀតផង។ ដោយតស៊ូតាមទិសដៅ "ដាំដំណាំច្រើនមុខ ចិញ្ចឹមសត្វច្រើនប្រភេទ" លើផ្ទៃដីតែមួយ គ្រួសារលោក Sơn Hồng បានបោះជំហានទៅរកភាពធូរធារ។ ចំពោះគាត់ សមិទ្ធផលថ្ងៃនេះគឺជាលទ្ធផលនៃការតស៊ូពលកម្មអស់រយៈពេលជាច្រើនឆ្នាំ ហ៊ានគិត ហ៊ានធ្វើ។

ការថែទាំសួនបន្លែបៃតងមុខផ្ទះ ទាញយកផលប្រយោជន៍ពីដីតូចៗដើម្បីផ្គត់ផ្គង់អាហារស្អាតដោយខ្លួនឯង រួមចំណែកលើកកម្ពស់ជីវភាពជនបទ។

"ការងារណាដែលសមស្របនឹងសមត្ថភាព និងជាពលកម្មសុចរិត គឺខ្ញុំត្រៀមខ្លួនធ្វើ ដើម្បីឲ្យជីវភាពកាន់តែប្រសើរឡើង។ មានតែការឧស្សាហ៍ព្យាយាមទើបអាចរួចផុតពីភាពក្រីក្របាន" លោក Hồng បានសង្ខេបន័យយ៉ាងដូច្នេះ។

ការអនុវត្តជាក់ស្តែងបានបង្ហាញថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបានបង្កើតជាមូលដ្ឋានគ្រឹះ ប្រជាជនមានតួនាទីស្នូលសម្រាប់ឆន្ទៈ និងការប្តេជ្ញាចិត្ត នោះការងារកាត់បន្ថយភាពក្រីក្រក្នុងតំបន់បងប្អូនជនជាតិ Khmer នឹងមានចីរភាព។ ឆន្ទៈខិតខំពលកម្មឈានឡើង មានវត្តមាននៅក្នុងរាល់រដូវផលិតដែលមានប្រសិទ្ធភាព ជាមួយពេលបាយគ្រប់គ្រាន់ និងប្រកបដោយក្តីសង្ឃឹមសម្រាប់អនាគតនៃការសិក្សារបស់កូនក្មួយ៕

Nguyễn Đào

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។