Thứ năm, 15-10-26 13:56:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កក់ក្តៅក្នុងទីលំនៅថ្មី

Báo Cà Mau ភាពសប្បាយរីករាយនាដើមឆ្នាំ ២០២៦ ហាក់បីដូចជាបង្កើនជាទ្វេដងសម្រាប់គ្រួសារដែលជួបលំបាកទាំងឡាយទទួលបានការឧបត្ថម្ភផ្ទះថ្មី។ បណ្តាផ្ទះដែលទើបសង់រួចដាក់ឱ្យប្រើប្រាស់ គឺត្រឹមតែជាទីជម្រកប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមសម្រាប់ជីវភាពថ្មីប្រកបដោយស្ថិរភាពទៀតផង។

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồng Dân ប្រារព្ធពិធីប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារលោក Danh Lành។

នៅភូមិ Ninh Phước ឃុំ Hồng Dân ផ្ទះថ្មីរបស់គ្រួសារលោក Danh Lành ហាក់បីដូចជាមានពន្លឺ ចែងចាំងក្នុងពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម។

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្តីប្រពន្ធលោក Danh Lành ត្រូវរស់នៅប្រកបដោយភាពខ្វះខាត ដោយគ្មានដីផលិត និងប្រភពចំណូលមិននឹងនរ ពឹងលើតែរបរស៊ីឈ្នួល ពេលបាន ពេលអត់។ ដូច្នេះហើយ ក្តីស្រមៃចង់បានផ្ទះមួយខ្នងដ៏រឹងមាំមិនអាចក្លាយជាការពិតបាននោះទេ។

យល់អំពីស្ថានភាពនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hồng Dân ក៏បានឧបត្ថម្ភគ្រួសារលោក Danh Lành ដោយផ្ទះមហាសាមគ្គីមួយខ្នងតម្លៃ ៦០ លានដុង ដែលផ្តោតលើមូលនិធិ "ដើម្បីអ្នកក្រីក្រ" របស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau។ ផ្ទះនេះត្រូវបានប្រគល់ជូនមុនឆ្នាំថ្មី ២០២៦។

ក៏ជាអ្នកកក់ក្តៅដូចជាគ្រួសារលោក Danh Lành និងគ្រួសារបងស្រី Danh Thị Thạch នៅភូមិ Nhà Mát សង្កាត់ Hiệp Thành ផងដែរ។ ពីមុន គ្រួសារបងស្រីពិតជាជួបលំបាកខ្លាំង។ ប្តីរបស់បងជាអ្នកនេសាទសមុទ្រ ចំណែកបងស្រីនៅផ្ទះមើលថែកូនតូចៗ ២ នាក់។ របរខាងនេសាទពេលខ្លះបានផល ពេលខ្លះក៏មិនមាន ប្រភពចំណូលមិននឹងនរ ទើបផ្ទះដ៏តូចចង្អៀត និងទ្រុឌទ្រោម គ្រួសារមិនត្រឹមកែជួសជុលដើម្បីមានទីជម្រកនោះទេ។ រាល់ពេលយប់ឱ្យតែមានភ្លៀងខ្យល់ម្តងៗ ម្តាយកូនឱបគ្នារត់រកកន្លែងជ្រកកោនបណ្តោះអាសន្នពីព្រោះខ្លាចផ្ទះបាក់រលំ។

“ឥឡូវ បានបងៗកងទ័ពការពារព្រំដែនជួយសាងសង់ផ្ទះដ៏រឹងមាំមួយខ្នង ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ម្តាយកូនខ្ញុំអាចមានទីកន្លែងជ្រកកោនល្អត្រឹមត្រូវ លែងភិតភ័យដូចមុនទៀតហើយ។ ចំណែកប្តីខ្ញុំចេញទៅសមុទ្រឆ្ងាយក៏មិនព្រួយបារម្ភទៀតដែរ”។  បងស្រី​យ័ញធីថាច់ រំភើបចិត្តនិយាយថា៖ ផ្ទះរបស់គ្រួសារខ្ញុំតម្លៃ ៦០ លានដុង អាស្រ័យប៉ុស្តិ៍ការពារព្រំដែន Nhà Mát ផ្តើមចលនាក្រុមហ៊ុនឆ្នោតខេត្តដើម្បីឧបត្ថម្ភ។

តំណាងប៉ុស្តិ៍ការពារព្រំដែន Nhà Mát អញ្ជើញសួរសុខទុក្ខគ្រួសារបងស្រី Danh Thị Thạch។

វរសេនីយ៍ត្រី Trần Thanh Vũ អនុប្រធានក្រុមចលនាមហាជននៃប៉ុស្តិ៍ការពារព្រំដែន Nhà Mát បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលថ្មីៗនេះ អង្គភាពបានយកចិត្តទុកដាក់យ៉ាងសកម្ម ចំពោះជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅតាមតំបន់ព្រំដែនឆ្នេរសមុទ្រ ជាពិសេសគ្រួសារដែលប្រឈមនឹងការលំបាក។ ឆ្នាំ ២០២៥ អង្គភាពបានចល័តធនធានដើម្បីសាងសង់ផ្ទះពីរខ្នងសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាតនៅភូមិ Nhà Mát ហើយបច្ចុប្បន្នកំពុងបន្តស្ទង់មតិ និងចល័តធនធានដើម្បីសាងសង់ផ្ទះពីរខ្នងបន្ថែមទៀតផងដែរ”។

រួមជាមួយនឹងផ្ទះថ្មីរបស់គ្រួសារលោក Danh Lành និងគ្រួសារបងស្រី Danh Thị Thạch។ល។ ក៏នៅមានគ្រួសារជាច្រើនទៀតដែលមានបំណងចង់បានផ្ទះថ្មីជាទីជម្រកប្រកបដោយភាពកក់ក្តៅសម្រាប់ស្មារតីសាមគ្គីទូទាំងជនជាតិ ជួយគ្រួសារជាច្រើនសម្រេចក្តីស្រមៃរបស់ខ្លួនមានទីលំនៅសមរម្យ។ បណ្តាផ្ទះថ្មីទាំងនេះថែមទាំងជា “គ្រាប់ពូជ” នៃក្តីសង្ឃឹមផងដែរសម្រាប់គ្រួសារក្រីក្រ និងគ្រួសារដែលមានជីវភាពជួបលំបាក ជាកម្លាំងចិត្តដើម្បីខិតខំឈានឡើងលំនឹងជីវភាព កសាងអនាគតឱ្យកាន់តែរុងរឿងថែមទៀត៕

Thanh Hải

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។