Chủ nhật, 29-11-26 22:05:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Tân Lộc

ស្រូវរដូវប្រាំងកំណើនផល

Báo Cà Mau សម្រាប់បុណ្យចូលឆ្នាំ Tết ២០២៦ បងប្អូប្រជាកសិករឃុំ Tân Lộc នឹងទទួលបុណ្យប្រកបដោយភាពសប្បាយរីករាយពីព្រោះរដូវស្រូវខែប្រាំងមានកំណើនផល និងលក់បានថ្លៃខ្ពស់ដែលផ្តល់ប្រាក់ចំណេញជិត ៤០ លានដុងក្នុងមួយហិកតា។ នេះគឺជាក្តីរីករាយរួមសម្រាប់កសិករភូមិភាគ ក្នុងនោះមានច្រើនគ្រួសារជនរួមជាតិ Khmer ផងដែរ។

រដូវស្រូវខែប្រាំងឆ្នាំ កសិករឃុំ​ Tân Lộc បានផលប្រសើរ និងលក់បានដោយតម្លៃខ្ពស់ទៀតផង។

យោងតាមការកត់សម្គាល់នៅវាលស្រែទ្រង់ទ្រាយធំរបស់ឃុំ Tân Lộc ទូទាំងឃុំមានជាង ៥០០ ហិកតាស្រូវរដូវប្រាំង ហើយបងប្អូនប្រជាកសិករកំពុងរវល់ប្រមូលផលក្នុងបរិយាកាសដ៏សប្បាយរីករាយ។ បង Lâm Trọng Nghĩa ជាជនជាតិ Khmer នៅភូមិលេខ ៧ ឃុំ Tân Lộc បានចែករំលែកថា៖ “ទិន្នផលជាមធ្យមគឺ ៦,៥-៧ តោន/ហិកតា ហើយតម្លៃស្រូវខ្ពស់បានធ្វើឱ្យកសិករកាន់តែសប្បាយរីករាយថែមទៀត។ បច្ចុប្បន្ន ពូជស្រូវ ST24 និង ST25 មានតម្លៃចាប់ពី ៧.៥០០-៨.៥០០ ដុង/គីឡូក្រាម។ OM5451 ដាយធើម ៨ ។ល។ សុទ្ធតែមានតម្លៃលើសពី ៦.០០០-៦.៥០០ ដុង/គីឡូក្រាម។ ជាមួយនឹងតម្លៃស្រូវបច្ចុប្បន្ន បន្ទាប់ពីបានចំណាយរួចរាល់ បងប្អូនកសិករនៅតែទទួលបានប្រាក់ចំណេញចាប់ពី ២៥-៣០ លានដុង/ហិកតាផងដែរ”។

តម្លៃស្រូវកើនខ្ពស់ ជួយមាមីងកសិករទទួលបុណ្យ Tết ដោយភាពសប្បាយរីករាយ និងកក់ក្តៅផងដែរ។

ជាអ្នករួមក្តីសប្បាយដូចគ្នាផងដែរ បង Huỳnh Văn Đậm នៅភូមិលេខ ៥ កំពុងត្រៀមប្រមូលផលស្រូវចំនួន ២ ហិកតារបស់គ្រួសារ។ លោក Đậm ចែករំលែក៖ “មួយសប្តាហ៍មុន ខ្ញុំបានទទួលប្រាក់កក់ពីឈ្មួញសម្រាប់ពូជស្រូវ ដាយធើម ៨ ដោយតម្លៃលក់ ៦.៥០០ ដុង/គីឡូក្រាម”។ តម្លៃនេះខ្ពស់ជាងប្រៀបជាមួយរដូវស្រូវខែប្រាំងឆ្នាំហើយេជិត ១.០០០ ដុង/គីឡូក្រាម ក្នុងនោះ បរិមាណផលស្រូវកើនចាប់ពី ៥០០ គីឡូក្រាមដល់ ១ តោន/ហិកតា។ ជាពិសេស ស្រូវមានសត្វល្អិត និងជំងឺតិចជាងមុន ជួយកាត់បន្ថយការចំណាយលើការវិនិយោគបានយ៉ាងច្រើនទៀតផង។ យោងតាមលោក ដឹម រដូវឆ្នាំនេះ ទិន្នផលសម្រេចបានប្រមាណ ១៤ តោន/២ហិកតា បន្ទាប់ពីចំណាយរួចរាល់នូវសល់ប្រាក់ចំណេញប្រហែល ៥០ លានដុង/២ហិកតាផងដែរ។ នេះត្រូវបានចាត់ទុកថាជាការប្រមូលផលដ៏ជោគជ័យសម្រាប់កសិករខណៈពេលដែលតម្លៃវត្ថុធាតុដើមខាងវិស័យកសិកម្មកំពុងកើនឡើង។

ប្រឈមមុខជាមួយការចំណាយលើវត្ថុធាតុដើមកំពុងកើនឡើងឥតឈប់ឈរ កសិករភាគច្រើនបានប្តូរពីរដូវដាំដំណាំទៅធ្វើស្រែដោយយោងតាមដំណើរការ "កាត់បន្ថយ ៣ បង្កើន ៣ " និង "១ត្រូវ ៥បន្ថយ" ក្នុសម្រាប់រដូវស្រូវខែប្រាំង។

លោក Trần Chí Cường ប្រធានសមាគមកសិករឃុំ Tân Lộc បានឱ្យដឹង៖ “សម្រាប់ដំរដូវស្រូវប្រាំង (តំបន់ផលិតស្រូវ​ ២ រដូវ) ឃុំមានផ្ទៃដីចំនួន ៥៣០ ហិកតា ដែលបច្ចុប្បន្នផ្តោតលើការប្រមូលផលនៅភូមិលេខ ៥ ភូមិលេខ ៧ និងភូមិលេខ ៨។ ទាំងនេះគឺសុទ្ធសឹងជាតំបន់ដែលមានលក្ខណៈអភិវឌ្ឍផលិតស្រូវស្អាត។ នាពេលខាងមុខ ឃុំនឹងបន្តសម្របសម្រួលជាមួយវិស័យពាក់ព័ន្ធ ដើម្បីកែលម្អគុណភាពស្រូវ ដោយរួមចំណែកកែលម្អប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជន”។

ស្រូវដែលបានប្រមូលផលរួច ក៏មានឈ្មួញមកទិញដល់ទីកន្លែង។

យោងតាមការកត់សម្គាល់ រដូវស្រូវខែប្រាំងឆ្នាំនេះ បងប្អូប្រជាកសិករឃុំ Tân Lộc បានផលល្អប្រសើរ និងលក់បានតម្លៃខ្ពស់ បង្កើនកម្លាំងចិត្តសម្រាប់ការវិនិយោគឱ្យដូចថ្មីបន្តទៀត។​មិនតែប៉ុណ្ណោះ ប្រាក់ចំណេញពីការលក់ស្រូវបានជួយមាមីងបងប្អូនប្រជាកសិករទទួលបុណ្យចូលឆ្នាំ Tết (ឆ្នាំមមី) ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត៕

Lâm Đươl

បន្តអភិរក្សភាសានិងអក្សរសាស្ត្ររបស់បងប្អូនជនរួមជាតិ

ប៉ុន្មានឆ្នាំកន្លងមក ខេត្តបានយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយស្តីពីកិច្ចការងារជនជាតិ និងការកាត់បន្ថយក្រ ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។ ក្នុងនោះមានទាំងការបន្តបង្រៀន និងរៀនអក្សរខ្មែរ អក្សរចិនផងដែរ។

មួយឆ្នាំប្រកបដោយលទ្ធផលជាច្រើនរបស់សិល្បករខ្មែរខេត្តកាម៉ាវ

ឆ្នាំ២០២៦ បានកត់សម្គាល់នូវដំណាក់កាលសកម្មភាពដ៏ផុលផុស រួបរួមសាមគ្គី និងទទួលបានសមិទ្ធផលគួរឱ្យមោទនៈជាច្រើនរបស់សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិខេត្តកាម៉ាវ (ចំណុះឱ្យសហភាពសមាគមអក្សរសិល្ប៍ខេត្ត)។

ពូនផ្តុំចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយផ្តើមពីទិវាមហាសាមគ្គី

ភូមិដឿងដាវ ឃុំហូធីគី ជាភូមិមួយដែលមានបងប្អូនជនរួមជាតិខ្មែរច្រើនកុះករបានចូលរួមពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិជាមួយបរិយាកាសដ៏សប្បាយ។ ថ្ងៃបុណ្យជាឱកាសដើម្បីលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី ពង្រឹងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយផងដែរ​ដើម្បីរឹងបន្តឹងផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងបង្កើតកម្លាំងចលករសម្រាប់ភូមិភាគអនុវត្តទទួលជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

Doanh nghiệp - Thương hiệu