Thứ ba, 25-8-26 07:32:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សន្សំកុសលផ្តើមពីបុណ្យផ្កា

Báo Cà Mau ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវប្រាំង ជាពិសេសនៅថ្ងៃប្រកៀកបុណ្យចូលឆ្នាំ Việt Nam វត្តអារាម Khmer ជាច្រើននៅ Nam Bộ និយាយរួម ខេត្ត Cà Mau និយាយដោយឡែក ក៏ឱឡារឹកចាត់តាំងពិធីបុណ្យផ្កាដើម្បីរួមវិភាគទានបច្ច័យទឹកប្រាក់សម្រាប់កសាងវត្ត។

ពិធីបដិសណ្ធារកកិច្ចព្រះសង្ឃដែលបាននិមន្តចូលរួមពិធីបុណ្យ។

ថ្មីៗនេះដែរ នៅវត្ត Giá Rai Cũ (អនុសង្កាត់លេខ ២ សង្កាត់ Giá Rai ) ចៅអធិការរួមជាមួយគណៈកម្មការវត្តបានស្របមតិគ្នាជាឯកច្ឆ័នប្រារព្ធពិធិបុណ្យផ្កាមហាសាមគ្គី ដើម្បីរៃអង្គាសថវិកាកសាងសមិទ្ធផលនានាដែលមិនទាន់បានសម្រេច។ នេះក៏ជាឱកាសមួយដើម្បីភ្ជាប់ការទំនាក់ទំនងរវាងបងប្អូនប្រជាជនក្នុងភូមិស្រុក ជួយពួកគាត់រស់នៅកាន់តែស្និទ្ធស្នាល និងសាមគ្គីរឹតបន្តឹងថែមទៀតរវាងពុទ្ធបរិស័ទជាមួយព្រះសង្ឃ។

យោងតាមព្រះតេជគុណ Danh Ngọc Phúc ព្រះចៅអធិការវត្ត Giá Rai Cũ បានសង្ឃដីការថា “នេះជាពិធីប្រពៃណីរបស់ជនរួមជាតិ Khmer ដែក្នុងគោលបំណងដើម្បីរាយអង្គាសថវិកាកសាងវត្តអារាម។ បណ្តាអង្គផ្កាដែលពុទ្ធបរិស័ទបានដង្ហែចូលវត្ត ទោះបីជាមានតម្លៃខ្ពស់ ឬគ្រាន់តែជាផ្កាធម្មតាកដោយ ពីព្រោះនេះជាសទ្ធាទឹកចិត្តដ៏ជ្រះថ្លា​របស់ប្រជាពុទ្ធបរិស័ទមានចំពោះព្រះរតនត្រ័យក្នុងគោលបំណងរួមចំណែកកសាងវត្តអារាម និងសន្សំកុសលផលបុណ្យតទៅអនាគត។ ដូច្នេះ ជារៀងរាល់ឆ្នាំ វត្តតែងរៀបចំពិធីបុណ្យផ្កា ដើម្បីប្រជាពុទ្ធបរិស័ទមានឱកាសបានភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា”។

បរិយាកាសយ៉ាងធឹកធឹកនៃពិធីបុណ្យដង្ហែផ្ការបស់បងប្អូនជនរួមជាតិ Khmer។

អ្នកមីង Hữu Thị Hiếu ជាពុទ្ធបរិស័ទ Khmer មកពីឃុំ Hồ Thị Kỷ ហើយក៏ជាអ្នកដែលទើបបានចលនាគ្រួសារកសាងផ្កាប្រាក់មួយដើមដង្ហែចូលវត្ត​ Giá Rai Cũ មានប្រសាសន៍ថា៖ “ការដែលបានចូលរួមកសាងអង្គផ្កាដង្ហែចូលវត្ត គឺខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ឆ្នាំថ្មីមានក្នុង​ឱកាសបានធ្វើបុណ្យផ្កា ខ្ញុំកាន់តែមានក្តីសុខសប្បាយ។ តាមរយៈបុណ្យផ្កានេះ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ សម្រាប់បងប្អូនជាច្រើនទៀតក៏បង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការសាងអំពើល្អផងដែរ”។

រាល់ផ្កាមួយដើម គឺជាមោទនភាពសម្រាប់ពុទ្ធបរិស័ទ Khmer ខណៈដែលបានដង្ហែចូលវត្ត។

ពិធីបុណ្យផ្កា គឺជាវប្បធម៌ប្រពៃណីដ៏ជ្រាលជ្រៅរបស់ជនរួមជាតិ Khmer ដែលបង្ហាញពីការគោរពបូជារបស់ពុទ្ធបរិស័ទចំពោះការប្រោសព្រំរបស់សង្គមសង្ឃទាំងមូល។ ពិធីបុណ្យនេះក៏បង្ហាញពីការបួងសួងសុំសន្តិភាព និងភាពសុខដុមរមនាក្នុងភូមិស្រុក គ្រួសារបានសុខក្សេមក្សាន្ត អាកាសធាតុអំណោយផល និងដំណាំមានភោគផលដោយពេញបរិបូរណ៍ រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពុទ្ធបរិស័ទមុនឈានចូលឆ្នាំថ្មី៕

Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។