Thứ ba, 25-8-26 07:32:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ការរស់ឡើងវិញនៃសាស្ត្រាស្លឹករឹត

Báo Cà Mau ឯកសារដ៏មានតម្លៃជាង ១៣ ម៉ឺនទំព័រ ចេញពីសាស្ត្រាបុរាណរបស់បងប្អូនជនជាតិ Khmer បាន “រស់ឡើងវិញ” ជាផ្លូវការលើលំហបណ្តាញសង្គម។ នេះគឺជាជំហានមួយដ៏សំខាន់ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌តាមរយៈបច្ចេកវិទ្យាឌីជីថល។ លទ្ធផលនេះបានប្រកាសនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “សាស្ត្រាស្លឹករឹត៖ អភិរក្ស និងរក្សាបេតិកភណ្ឌ Khmer តាមរយៈបច្ចេកវិទ្យាឌីជីថល” ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Trà Vinh នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦។

ព្រឹត្តិការណ៍នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងឌីជីថលនីយកម្មបេតិកភណ្ឌ នៅវត្តសំរោងឯក (Som Rong Ek) ខេត្ត Vĩnh Long ក្រោមការឧបត្ថម្ភពីមូលនិធិច្នៃប្រតិដ្ឋភូមិភាគ នៃស្ថានទូត Canada ប្រចាំនៅ Việt Nam ។

លោក Colin Timothy Muir Shonk លេខាទីមួយផ្នែកនយោបាយ និងទំនាក់ទំនងសាធារណៈ នៃស្ថានទូត Canada ប្រចាំនៅ Việt Nam ប្រគល់វិញ្ញាបនបត្រជូនអ្នកស្រាវជ្រាវដែលមានអត្ថបទបទអន្តរាគមន៍ក្នុងសិក្ខាសាលា។

ប្រណាំងប្រជែងជាមួយពេលវេលា

សាស្ត្រាស្លឹករឹត មិនត្រឹមតែមានតម្លៃសម្រាប់ផ្នែកខាងសាសនាប៉ុណ្ណោះទេ ថែមទាំងបានចាត់ទុកជា “សព្វវចនាធិប្បាយ” របស់ជនជាតិ Khmer ទៀតផង។ ប៉ុន្តែ គម្ពីរសាស្ត្រារាប់ពាន់ទំព័រនៅវត្តសំរោងឯក (Som Rong Ek) កំពុងប្រឈមមុខនឹងហានិភ័យនៃការខូចខាត ដោយសារឥទ្ធិពលនៃអាកាសធាតុ និងពេលវេលា។ ព្រះតេជគុណ Kim Huân ពហុសូត្រវត្ត បានមានថេរដីកាថា៖ “បើមិនមានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលានោះទេ ជំនាន់ក្រោយនឹងបាត់បង់ឱកាសក្នុងការឈ្វេងយល់ពីឃ្លាំងចំណេះដឹងដ៏មានតម្លៃ ដែលបុព្វបុរសយើងបានបន្សល់ទុកឱ្យ”។

ចាប់ពីខែ កក្កដា ឆ្នាំ ២០២៥ ដល់ខែ មករា ឆ្នាំ ២០២៦ ក្រុមការងារជំនាញដែលមានសមាជិក ១៥ រូប ជាសាស្ត្រាចារ្យ ព្រះសង្ឃ និងនិស្សិត បានធ្វើការត្រួតពិនិត្យ និងបញ្ជីសារពើភណ្ឌ។ លទ្ធផលបង្ហាញថា វត្តកំពុងរក្សាទុកសាស្ត្រាចំនួន ៤០៧ ច្បាប់ (ស្មើនឹង ១.០៥៣ ភាគ) ដែលមានស្លឹករឹតជាង ២៩ ម៉ឺនសន្លឹក។ ក្នុងនោះ មានសាស្ត្រាជាច្រើនឈុតបានដាច់ខ្សែ និងបាក់រហែក ទាមទារឱ្យមានដំណើរការស្តារឡើងវិញ និងធ្វើឌីជីថលនីយកម្មយ៉ាងម៉ត់ចត់បំផុត។

ពីទូកញ្ចក់ ឆ្ពោះទៅកាន់លំហឌីជីថល

បណ្ឌិត Huỳnh Sang អនុប្រធានការិយាល័យរដ្ឋបាលនៃសាលាភាសា-វប្បធម៌-សិល្បៈ Khmer Nam Bộ និងមនុស្សសាស្ត្រ បានឱ្យដឹងថា៖ “ទោះបីជាជួបការលំបាកច្រើនផ្នែកសម្ភារៈបរិក្ខារ ប៉ុន្តែក្រុមការងារសម្រេចបាននូវការជ្រើសរើស និងធ្វើឌីជីថលនីយកម្មដោយជោគជ័យនូវសាស្ត្រាចំនួន ៩០ ឈុតតំណាង ស្មើនឹង ១៣.២៦០ ទំព័រ”។

ការនាំយកសាស្ត្រាស្លឹករឹត ចេញពីទូកញ្ចក់ទៅកាន់បណ្ណាល័យឌីជីថល គឺជាជំហានផ្លាស់ថ្មីដ៏អស្ចារ្យមួយ ជួយឱ្យសហគមន៍ និងអ្នកសិក្សាស្រាវជ្រាវអាចចូលមើលបានយ៉ាងងាយស្រួលតាមចំណង់ចំណូលចិត្ត ព្រមទាំងធានាសុវត្ថិភាពដល់ឯកសារច្បាប់ដើមផងដែរ។

លោក Colin Timothy Muir Shonk ចុះពិនិត្យជាក់ស្តែងនូវការអនុវត្តគម្រោង នៅវត្តសំរោងឯក (Som Rong Ek) សង្កាត់ Nguyệt Hoà  ខេត្ត Vĩnh Long ។

បណ្ឌិត Ngô Sô Phia សាកលវិទ្យាធិការនៃសាលាភាសា-វប្បធម៌-សិល្បៈ Khmer Nam Bộ និងមនុស្សសាស្ត្រ បានបញ្ជាក់ថា៖ “ទិន្នន័យឌីជីថលទាំងនេះ នឹងក្លាយជាប្រភពឯកសារដ៏សំខាន់ សម្រាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការប្រៀបធៀបការប្រែប្រួលរវាងភាសា Khmer បុរាណ និងសម័យទំនើប រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិ”។

អង្គសិក្ខាសាលានេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវនៅតំបន់វាលទំនាបទន្លេមេគង្គ។ គួរឱ្យកត់សម្គាល់នោះគឺ ប្រតិភូខេត្ត Cà Mau បានចូលរួមបទអន្តរាគមន៍ដែលមានតម្លៃជាច្រើន។ គម្រោងបានបញ្ចប់ដំណាក់កាលទី ១ ប៉ុន្តែបានបើកចេញនូវទំព័រថ្មីមួយ ដែលបច្ចេកវិទ្យាក្លាយជា “ដៃតភ្ជាប់” នាំយកបេតិកភណ្ឌវប្បធម៌ប្រពៃណី ឱ្យរស់រវើកក្នុងចរន្តនៃសម័យកាល៕

Chim Đôn Ta

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។