Thứ năm, 15-10-26 13:57:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំពាក់បំណិនសម្រាប់កុមារការពារខ្លួនឯង

Báo Cà Mau កន្លងមកនេះ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានរៀបចំកម្មវិធីផ្សព្វផ្សាយជាច្រើន ដើម្បីបំពាក់បំណិនសម្រាប់ការពារដោយខ្លួនឯងជូនប្អូនៗសិស្សានុសិស្សកម្រិតបឋមសិក្សា។ ខ្លឹមសាដោយរផ្តោតលើសុវត្ថិភាពចរាចរណ៍ បង្ការការលង់ទឹក ព្រមទាំងបង្ការការរំលោភបំពានផ្លូវភេទ។ តាមរយៈកម្មវិធីនេះ ប្អូនៗក៏ទទួលបានចំណេះដឹងយ៉ាងរស់រវើក លើកកម្ពស់ស្មារតី និងលទ្ធកម្មការពារខ្លួនក្នុងជីវភាពរស់ប្រចាំថ្ងៃនៅទៀតផង។

សិស្សសាលាបឋមសិក្សា Lê Quý Đôn ឃុំ Hưng Hội ចូលរួមលេងល្បែងកម្សាន្ត និងឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ និងការបង្ការការលង់ទឹកយ៉ាងសប្បាយរីករាយ។

ក្នុងពេលផ្សព្វផ្សាយនីមួយៗ សិស្សានុសិស្សបានចូលរួមលេងល្បែងកម្សាន្ត សួរសំណួរ-ចម្លើយ ដោះស្រាយពីស្ថានភាពជាក់ស្តែង និងអនុវត្តរាល់បំណិនដែល​ចាំបាច់នានា។ យោងតាមនោះ​ កម្មាភិបាល​ឃោសនាក៏បានណែនាំប្អូនអំពីរបៀបពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើរឆ្លងផ្លូវតាមគំនូសសញ្ញា សម្គាល់សញ្ញាភ្លើងចរាចរណ៍ និងច្បាប់មូលដ្ឋានគ្រឹះនូវពេលជិះកង់។

ចំពោះខ្លឹមសារបង្ការការលង់ទឹកវិញ ប្អូនៗក៏ទទួលបានការណែនាំឱ្យសម្គាល់តំបន់ដែលផ្ទុកគ្រោះថ្នាក់ ដូចជា៖ ព្រែក ប្រឡាយ ស្រះ ត្រពាំង​ និងចេះរបៀបស្រែកហៅរកជំនួយពេលជួបឧបទ្ទវហេតុ និងចងចាំគោលការណ៍មិនត្រូវចុះមុជទឹកព្រែក ឬដើរក្នុងទឹកដោយគ្មានមនុស្សចាស់ទៅជាមួយនោះឡើយ។

ជាពិសេស ខ្លឹមសារបង្ការការរំលោភបំពានផ្លូវភេទ បានបញ្ជ្រាបតាមរយៈភាសាសាមញ្ញ សមស្របតាមវ័យរបស់សិស្សកម្រិតបឋមសិក្សាផងដែរ។ ប្អូនៗទទួលបានការណែនាំឱ្យសម្គាល់ពីតំបន់ឯកជនលើរាងកាយ ចេះនិយាយថា “ទេ” និងម្ចាស់ការចាកចេញពីស្ថានភាពគ្រោះថ្នាក់ដែលជិតនឹងកើតឡើងមកលើខ្លួន។

បន្ទាប់ចេញពីរៀន ប្អូនៗចាំបាច់ត្រូវពាក់មួកសុវត្ថិភាពនូវពេលបើកបរម៉ូតូ មិនត្រូវលេងនៅក្បែរអណ្តូងឬស្រះ ហើយប្រសិននបើមានអ្នកចម្លែកបបួលទៅណាគឺត្រូវតែប្រកែកដាច់ខាត និងត្រូវនិយាយជាមួយលោកគ្រូ ​អ្នកគ្រូឬក៏ឪពុកម្តាយរបស់ខ្លួន” ប្អូន Nguyễn Chí Thiện  សិស្សថ្នាក់ទី ៣ នៃសាលាបឋមសិក្សា Nguyễn Du សង្កាត់ Vĩnh Trạch បានឱ្យដឹងដូច្នេះ។

ចំណែកប្អូន Bùi Khả Hân សិស្សថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Lê Quý Đôn ឃុំ Hưng Hội បានចែករំលែកថា៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ ប្អូនក៏យល់ច្បាស់ពីរបៀបការពារខ្លួនចំពោះហានិភ័យនៃការរំលោភបំពាន​ សម្គាល់បាននៅតំបន់ឯកជនលើរាងកាយ និងយល់ថាមិនត្រូវឱ្យអ្នកដទៃប៉ះពាល់លើរាងកាយជាដាច់ខាត។ បើជួបករណីខ្វះសុវត្ថិភាព ប្អូននឹងរកវិធីរួចខ្លួនភ្លាម ហើយប្រាប់ឪពុកម្តាយ ឬគ្រូឱ្យបានឆាប់បំផុត។

អ្នកស្រី Nguyễn Thị Ngọc Thuý អនុប្រធានសមាគមសហព័ន្ធ​នារីខេត្ត (ស្តាំបង្អស់) ណែនាំប្អូនៗសិស្សានុសិស្សអំពីបំណិន​បង្ការការរំលោភបំពាន និងការពារខ្លួនឯង។

ជាអ្នកឯកភាពជាមួយកម្មវិធីនេះ អ្នកមីង Lê Kim Hà អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា Nguyễn Du បានចែករំលែកដែរថា៖ “ពេលផ្សព្វផ្សាយបែបនេះ បានជួយឱ្យក្មេងៗចេះការពារខ្លួន ហើយគ្រួសារក៏ងាយស្រួលក្នុងការនិយាយស្តីជាមួយកូនៗអំពីបញ្ហាដែលកាលពីមុនយើងនៅមានការរអែងចិត្ត មិនហ៊ាននិយាយចេញ”។

អ្នកស្រី Nguyễn Thị Ngọc Thuý អនុប្រធានសមគមសហព័ន្ធ​នារីខេត្ត បានឱ្យដឹង៖ “តាមរយៈសកម្មភាពនៃការផ្សព្វផ្សាយនៅតាមសាលារៀន សមាគមមានបំណងចង់ជួយប្អូនៗសិស្សានុសិស្សបង្កើតទម្លាប់ការពារខ្លួន និងចេះរកជំនួយនៅពេលចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងចំពោះខ្លួន។

អ្នកស្រី Thuý បានបញ្ជាក់ទៀតថា៖ “នាពេលខាងមុខ សមាគមនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយនៅតាមគ្រប់បណ្តាសាលាបឋមសិក្សា ព្រមទាំងពង្រឹងកិច្ចសហការរវាងគ្រួសារ សាលារៀន និងសង្គម ក្នុងការការពារកុមារ រួមចំណែកកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាពសម្រាប់កុមារផងដែរ”៕

Cẩm Nhi

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។