Thứ năm, 15-10-26 13:56:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដាំអំបើសសារាយផ្តល់ប្រាក់ចំណូលខ្ពស់

Báo Cà Mau ឆ្លៀតយកផ្ទៃដីដែលនៅទំនេរជុំវិញផ្ទះសម្រាប់ដាំដំណាំឆ្លាស់គ្រប់ប្រភេទតាមរយៈពេលខ្លី គ្រួសារប្រតជាកសិករជាច្រើននៅសង្កាត់ Hiệp Thành ក្នុងនោះមានជនរួមជាតិ Khmer ផងដែរកំពុងឈានចូលរដូវប្រមូលផលគ្រាប់អំបើសសារាយដោយភាពសប្បាយរីករាយជាខ្លាំង។

ប្តីប្រពន្ធលោក Trần Hai ប្រមូលផលអំបើសសារាយដើម្បីយកគ្រាប់។

ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយនឹងតម្លៃទីផ្សារនឹងនរ ដើមអំបើសសារាយក៏បាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធប់ ជួយគ្រួសារជាច្រើនមានលក្ខណៈរួចផុតពីភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅទៀតផង។

បានមកអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành នាពេលសព្វថ្ងៃនេះ ក្លិនក្រអូបពិសេសនៃគ្រាប់អំបើសសារាយទុំបានសាយភាយពេញតាមដងផ្លូវ។ ទូទាំងអនុសង្កាត់នាពេលបច្ចុប្បន្នក៏មានគ្រួសារជាច្រើនបានបន្តដាំអំបើសសារាយសម្រាប់យកគ្រាប់។​

តួយ៉ាងដូចជាគ្រួសារលោក Trần Hai ជាកសិករ Khmer ផលិតពូកែម្នាក់ប្រចាំភូមិភាគ។ ដោយមានផ្ទៃដីជុំវិញផ្ទះប្រមាណ ៣០០ ម៉ែត្រការេ លោកក៏បានអនុវត្តទម្រង់ដាំដំណាំឆ្លាស់គ្នាជាមួយអំបើសសារាយដូចជាសព្វថ្ងៃនេះឯង។

លោក Hai បានចែករំលែកថា៖ “ដោយគ្រួសារមានដីផលិតតិចតួច ដូច្នេះហើយត្រូវគិតគូរឱ្យបានល្អិតល្អន់សម្រាប់ខាងបច្ចេកទេសនៃគារជម្រើសពូជដាំ។ ដើមអំបើសសារាយងាយស្រួលក្នុងការដាំ ពោលគឺចាំបាច់ចាំណាយពេលច្រើថែរក្សា ឆ្នាំណាក៏ដូចជាឆ្នាំណា ឱ្យតែដល់រដូវគឺខ្ញុំឆ្លៀតយកផ្ទៃដីទំនេរសម្រាប់ដាំពូជ ផ្តើមពីនោះ មិនត្រឹមមានបន្លែដើម្បីផ្គងត់ផ្គង់ពេលបាយប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានគ្រាប់សម្រាប់លក់ នាំមកនូវប្រភាពចំណូលនឹងនរទៀតផង”។

ប្រជាកសិករសង្កាត់ Hiệp Thành ហាលអំបើសសារាយបន្ទាប់ពីកាត់រួចរាល់។

បើប្រៀបធៀបទៅនឹងការដាំអំបើសសារាយយកស្លឹកសម្រាប់ធ្វើជាគ្រឿងទេស ការប្រមូលផលគ្រាប់អំបើសសារាយផ្តល់នូបតម្លៃសេដ្ឋកិច្ចខ្ពស់ជាងគួរឱ្យកត់សម្គាល់។ ជាអ្នករស់នៅភូមិ Biển Đông B ដូចគ្នា គ្រួសារលោក Thạch Bi ទើបប្រមូលផលអំបើសសារាយដោយផ្ទៃដី ១ កុងដែលដាំត្រឹមតែអំបើសសារាយមួយប្រភេទប៉ុណ្ណោះ ទីបំផុតបានផ្តល់ទិន្នផលគ្រាប់ពូជស្ងួតប្រមាណជាង ២០០ គីឡូក្រាមផងដែរ។ ដោយមានឈ្មួញទិញក្នុងតម្លៃជិត ៦0 ពាន់ដុង/គីឡូក្រាម បន្ទាប់ពីគិតចំណាយរួចរាល់ គ្រួសារលោកនូវសល់ចំណេញយ៉ាងច្រើនទៀតផង។ “សម្រាប់ទម្រង់ដាំអំបើសសារាយយកគ្រាប់ ការចំណាយតិចតួច តែតម្លៃលក់ចេញបានខ្ពស់ល្អ មាមីងបងប្អូនគ្រប់ៗគ្នាសុទ្ធតែមានចិត្តសប្បាយរីករាយពីព្រោះមានប្រភពចំណូលសមរម្យល្អសម្រាប់ផ្គត់ផ្គង់ជីវភាពនិងនៅប្រចាំថ្ងៃ​និងស្តារឡើងវិញនូវការផលិតរបស់ខ្លួន” លោក Bi បានឱ្យដឹងដូច្នេះ។

តាមការបូកសរុប ឆ្នាំនេះ ទូទាំងសង្កាត់ Hiệp Thành មានប្រមាណ ៦០ គ្រួសារដាំអំបើសសារាយ ដោយសរុបផ្ទៃដីប្រមាណ ៥០ ហិកតា។ ទោះបីជាផ្ទៃដីមានការថយចុះខ្លះបើប្រៀបនឹងឆ្នាំមុនៗ ដោយសារតែកសិករបានកែសម្រួលរចនាសម្ព័ន្ធដំណាំរបស់ខ្លួនយ៉ាងសកម្មក៏ដោយ ប្រសិទ្ធភាពសេដ្ឋកិច្ចដែលរួមផ្ទៃដីតែមួយក៏មានការកើនឡើងអាស្រ័យទិន្នផលនៃការដាំដំណាំ និងតម្លៃរបស់គ្រាប់អំបើសសារាយមានស្ថេរភាព។

ប៉ុន្មានឆ្នាំកន្លង ដើមអំបើសសារាយបានផ្ទាល់ប្រភពប្រាក់ចំណូលយ៉ាងសមគួរជូនបងប្អូនប្រជាកសិករសង្កាត់ Hiệp Thành។

ទម្រង់ដាំអំបើសសារាយរបស់មាមីងបងប្អូននៅសង្កាត់ Hiệp Thành បានបង្ហាញពីអារម្មណ៍ដ៏មុតស្រួចនៃការប្រើប្រាស់ដីធ្លី។ សម្រាប់គ្រួសារដែលមានដីចម្ការច្រើនគឺដាំផ្តុំគ្នា ចំណែកគ្រួសារមានដីតិចក៏ឆ្លៀតយកផ្ទៃដីធារចម្ការសម្រាប់ដាំឆ្លាស់គ្នា។ វិធីសាស្រ្តនេះមិនត្រឹមតែធ្វើពិពិធកម្មសម្រាប់ឱ្យផលិតផលកសិកម្មក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នៅភូមិភាគទៀតផង៕

Ngọc Quyên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។