Thứ năm, 15-10-26 13:56:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រវាសរវៃជម្នះលំបាក និងភាពក្រីក្រ

Báo Cà Mau ដោយមានឆន្ទៈដ៏មោះមុត និងការខិតខំធ្វើការងារយ៉ាងសកម្មផងនោះ កសិករជាច្រើនបានម្ចាស់ការស្វែងរកទិសដៅនៃការផលិតសមស្រប និងទាញយកសក្ដានុពលដីធ្លី ដើម្បីបង្កើតនូវរបរចិញ្ចឹមជីវភាពយ៉ាងមានប្រសិទ្ធភាព។ ការខិតខំប្រឹងប្រែងទាំងនោះ មិនត្រឹមតែជួយឱ្យពួកគាត់ឈានឡើងក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូឆ្នើមក្នុងការជម្នះលំបាក ផ្សព្វផ្សាយនូវស្មារតីជាវិជ្ជមាន និងភាពរវាសរវៃក្នុងសហគមន៍ទៀតផង។

បងស្រី Huỳnh Thị Mơ ឆ្លៀតយកប្រភពចំណីដែលមានស្រាប់ក្នុងតំបន់ ដើម្បីកាត់បន្ថយចំណាយក្នុងការចិញ្ចឹមពពែ។

កាលពីមុន គ្រួសារបងស្រី Huỳnh Thị Mơ (ភូមិ Chòm Xoài សង្កាត់ Hiệp Thành) ស្ថិតក្នុងស្ថានភាពលំបាក ដោយមានដីចម្ការត្រឹមតែជាង ២ កុង ទើបចំណូលមិនស្ថិតស្ថេរ ជីវភាពពឹងផ្អែកទាំងស្រុងលើការងារធ្វើសំណង់របស់ប្តី។ មិនចុះចាញ់នឹងភាពក្រីក្រ នៅឆ្នាំ ២០២២ ដោយទទួលបានប្រភពទុនកម្ចី ៤០ លានដុង ពីធនាគារគោលនយោបាយសង្គម បងស្រី Mơ បានកែលម្អដី ដំឡើងរងខ្ពស់ដើម្បីដាំត្រសក់ សណ្តែកកួរ ម្រះជាដើម។

ក្រៅពីនោះ គាត់ថែមទាំងមានចិញ្ចឹមពពែ ដែលជាទម្រង់សមស្របនឹងលក្ខណៈដីធ្លី សេដ្ឋកិច្ចជាមួយផ្ទៃដីរបស់គ្រួសារផងដែរ។ ដំបូងឡើយ បងស្រីទិញពពែពូជចំនួន ៤ ក្បាលមកចិញ្ចឹមសាកល្បង។ ដោយការថែទាំបានយ៉ាងល្អ ត្រឹមតែជិត ១ ឆ្នាំប៉ុណ្ណោះ ហ្វូងពពែ បង្កើតកូនថែមបាន ៦ ក្បាលទៀត។ មកទល់ពេលនេះ ហ្វូងពពែបានកើនឡើងជាង ២០ ក្បាលទៅហើយ តម្លៃពពែសាច់ចាបពី ១៤០-១៦០ ពាន់ដុង/គីឡូក្រាម ទីផ្សារលក់មានស្ថេរភាព ជួយឱ្យគាត់មានចំណូលគួរឱ្យកត់សម្គាល់។ ដើម្បីកាត់បន្ថយចំណាយ ប្តីប្រពន្ធគាត់បានឆ្លៀតយកប្រភពស្មៅនៅជុំវិញធារផ្ទះសម្រាប់ធ្វើជាចំណីឱ្យពពែ។

តាមការគួបផ្សំមានប្រសិទ្ធភាពរវាងការដាំដុះ និងការចិញ្ចឹមសត្វ សេដ្ឋកិច្ចគ្រួសារបងស្រី Mơ កាន់តែមានស្ថេរភាព។ មិនត្រឹមតែធានាបាននូវការចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ បងស្រីនៅទាំងមានលក្ខណៈថែទាំកូនៗរៀនសូត្របានល្អទៀតផង ហើយជីវភាពកាន់តែរីកចម្រើនប្រសើរឡើង។

ចំណែកលោក Sơn Phến អាយុ ៥៩ ឆ្នាំ នៅភូមិ Bình Lễ ឃុំ Vĩnh Phước ក៏ជាគំរូមួយក្នុងចំណោមគំរូជម្នះលំបាកឈានឡើង កាលពីមុនធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកដែរ។ ទោះបីជាមានដីផលិតក៏ដោយ ប៉ុន្តែដីធ្វើស្រែបានផលទាប ចំណូលមិននឹងនរ។

ឆ្នាំ ២០២៣ ក្រោយពីស្វែងយល់ព័ត៌មានតាមរយៈមធ្យោបាយផ្សព្វផ្សាយ និងឃើញទម្រង់ដាំជីរក្រអូបមានប្រសិទ្ធភាព គាត់ក៏បានសម្រេចចិត្តកែលម្អដីចំការប្រហែល ៦០០ ម៉ែត្រការ៉េ ដើម្បីប្តូរមកដាំបន្លែប្រភេទនេះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។ ដោយភាពអត់ធ្មត់ ព្យាយាម និងអនុវត្តបច្ចេកទេសសមស្រប ទម្រង់របស់គាត់បានផ្តល់ប្រសិទ្ធភាពយ៉ាងរហ័ស។ ជាមធ្យមក្នុងមួយឆ្នាំ គាត់ប្រមូលផលបានប្រហែល ៨ លើក ក្នុងមួយលើកបានពី ៤០០-៦០០ គីឡូក្រាម ក្នុងតម្លៃលក់ពី ១៨-៣៥ ពាន់ដុង/គីឡូក្រាម។ ក្រោយពីទូទាត់ចំណាយរួច គ្រួសារគាត់ទទួលបានប្រាក់ចំណេញពី ៥០-៧០ លានដុងក្នុងមួយឆ្នាំ រួមចំណែកកែលម្អជីវភាពគ្រួសារ។

លោក Sơn Phến ដកស្មៅជុំវិញចម្ការបន្លែជីរក្រអូប។

លោក ភេន មានប្រសាសន៍ដោយក្តីរីករាយថា៖ “បើប្រៀបធៀបនឹងការធ្វើស្រែ ដាំជីរក្រអូបផ្តល់ចំណូលខ្ពស់ជាង ការថែទាំក៏ស្រាលជាង ហើយប្រភពចំណូលក៏មានជាប្រចាំផងដែរ។ ពេលខាងមុខ ខ្ញុំមានគម្រោងពង្រីកផ្ទៃដីបន្ថែម អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស ដើម្បីអភិវឌ្ឍគំរូនេះឱ្យបានចីរភាព"។

រឿងរ៉ាវរបស់បងស្រី Huỳnh Thị Mơ និងលោក Sơn Phến គឺជាសក្ខីភាពនៃស្មារតីជម្នះការលំបាកដោយឆន្ទៈ និងការខិតខំធ្វើការងារ។ ផ្តើមពីលក្ខណៈដែលមានកម្រិត ពួកគាត់បានចេះចាប់យកឱកាស ផ្លាស់ប្តូរផ្នាត់គំនិតក្នុងការផលិត ឈានឡើងជម្នះភាពក្រីក្រជាសន្សឹមៗ និងកសាងជីវភាពកាន់តែរីកចម្រើនឆ្ពោះទៅមុខ៕

Tú Quyên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។