Thứ năm, 15-10-26 13:57:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់ចំណេះដឹងសហគមន៍ក្នុងការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម

Báo Cà Mau ជំងឺគ្រុនឈាម ជាជំងឺដែលកើតមានជាប្រចាំឆ្នាំ ពិសេសក្នុងលក្ខណៈអាកាសធាតុប្រែប្រួលស្មុគស្មាញដូចជា មានភ្លៀងធ្លាក់ច្រើន សំណើមខ្ពស់ និងអាកាសធាតុក្តៅឆ្លាស់គ្នា បង្កលក្ខណៈងាយស្រួលដល់មូសខ្លាអាចចម្លងជំងឺរីករាលដាល។ ដើម្បីម្ចាស់ការបង្ការ និងទប់ស្កាត់ជំងឺអាសន្នរោគនេះ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានសហការអនុវត្តសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីផ្តល់ចំណេះដឹង ជួយឱ្យសមាជកនារី និងប្រជាជនម្ចាស់ការបង្ការជំងឺ ។

សហព័ន្ធនារីខេត្ត Cà Mau សហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងខេត្ត ចាត់តាំងការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមនៅសង្កាត់ An Xuyên  ដោយទាក់ទាញប្រជាជនចូលរួមយ៉ាងកុះករ។

ជារៀងរាល់ឆ្នាំ សហព័ន្ធនារីខេត្តសហការជាមួយអង្គភាពសុខាភិបាល និងភូមិភាគ ចាត់តាំងសកម្មភាពផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមជាច្រើនលើកផងដែរ ។ រយៈពេលកន្លងមក សមាគមបានសហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងរបស់ខេត្ត ចាត់តាំងការផ្សព្វផ្សាយនៅឃុំ៖ Nguyễn Phích, Đầm Dơi, Lương Thế Chân និងសង្កាត់ An Xuyên ដោយទាក់ទាញប្រជាជនចូលរួមប្រមាណជាង ១.០០០ នាក់ ។ តាមរយៈនោះ ប្រជាជនក៏បានបង្កើនចំណេះដឹងអំពីកម្រិតគ្រោះថ្នាក់នៃជំងឺគ្រុនឈាម យល់ច្បាស់ពីមូលហេតុ របៀបសម្គាល់សញ្ញាជំងឺបានយ៉ាងឆាប់រហ័ស រួមទាំងវិធានការបង្ការប្រកបដោយប្រសិទ្ធភាពដូចជា គេងក្នុងមុង កំទេចដង្កូវទឹក បំបាត់ទឹកដក់ និងរក្សាអនាម័យបរិស្ថានជុះវិញខ្លួន។

អ្នកមីង Phan Thị Ánh Loan នៅសង្កាត់ An Xuyên មានប្រសាសន៍៖ “អាស្រ័យបានគ្រូពេទ្យពន្យល់ណែនាំ ខ្ញុំក៏បានយល់ច្បាស់ជាងពីមូលហេតុ និងរបៀបបង្ការជំងឺផងដែរ។ ខ្ញុំនឹងរំលឹកដាស់តឿនកូនចៅរបស់ខ្លួនឱ្យសម្អាតផ្ទះសម្បែងជាប្រចាំ បំបាត់ទឹកដក់ កំទេចដង្កូវទឹក និងគេងក្នុងមុងត្រឹមត្រូវដើម្បីបង្ការជំងឺ” ។

តាមរយៈវគ្គផ្សព្វផ្សាយជាច្រើនលើកច្រើនសា អ្នកមីង Nguyễn Thị Nga នៅសង្កាត់ An Xuyên បានឱ្យដឹងថា៖ “ពីមុនខ្ញុំយកចិត្តទុកដាក់តែការបាញ់ថ្នាំមូស និងសម្អាតអនាម័យបរិស្ថានប៉ុណ្ណោះ។ ឆ្លងតាមការផ្សព្វផ្សាយ ទើបខ្ញុំដឹងថាបច្ចុប្បន្នជំងឺគ្រុនឈាមមានវ៉ាក់សាំងដើម្បីម្ចាស់ការបង្ការហើយ។ នេះគឺជាព័ត៌មានដ៏មានប្រយោជន៍ខ្លាំងណាស់ ជួយឱ្យខ្ញុំមានជម្រើសបន្ថែមក្នុងការការពារសុខភាពសម្រាប់ខ្លួនឯង និងគ្រួសារ” ។

ទន្ទឹមនឹងការចាត់តាំងសិក្ខាសាលា និងសកម្មភាពផ្សព្វផ្សាយ សមាគមសហព័ន្ធនារីគ្រប់ជាន់ថ្នាក់បានបញ្ចូលខ្លឹមសារបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមទៅក្នុងចលនា “កសាងគ្រួសារ ៥ មិន ៣ ស្អាត” រក្សាការផ្សព្វផ្សាយក្នុងកិច្ចប្រជុំជីវភាពសាខា និងសមាគម រួមចំណែកលើកកម្ពស់ស្មារតីរក្សាអនាម័យបរិស្ថាន កសាងរបៀបរស់នៅស្អាត និងវិទ្យាសាស្ត្រក្នុងគ្រួសារនីមួយៗ ។

នារីម្ចាស់ការគ្របជិតសម្ភារផ្ទុកទឹកក្នុងគ្រួសារ ដើម្បីកាត់បន្ថយសត្វមូសកើត រួមចំណែកបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

តាមបងស្រី Hồ Kim Muội ប្រធានសមាគមសហព័ន្ធនារីឃុំ Đầm Dơi អាស្រ័យលើកកម្ពស់ស្មារតីរបស់ប្រជាជន រយៈពេលកន្លងមក ស្ថានភាពជំងឺគ្រុនឈាមនៅលើភូមិសាស្ត្របានថយចុះគួរឱ្យកត់សម្គាល់ ។ នាពេលខាងមុខ សមាគមនឹងបន្តធ្វើឱ្យសម្បូរបែបនូវរូបភាពផ្សព្វផ្សាយ ឱ្យស្របតាមភូមិសាស្ត្រនីមួយៗ ចលនាសមាជិកាម្ចាស់ការអនាម័យបរិស្ថាន កំចាត់ឃ្វិចខ្វង់ និងបង្ការជំងឺក្នុងសហគមន៍។

កិច្ចបង្ការទប់ស្កាត់ជំងឺគ្រុនឈាម មិនត្រឹមតែជាភារកិច្ចរបស់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការរួមដៃពីសង្គមទាំងមូល ។ សមាជិកានារីម្នាក់ៗលើកកម្ពស់ស្មារតី គ្រួសារនីមួយៗម្ចាស់ការបង្ការជំងឺ នឹងបង្កើតបានជា “របាំងការពារ” ដ៏រឹងមាំ រួមចំណែករុញច្រានអាសន្នរោគជំងឺគ្រុនឈាម កសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព បៃតង-ជ្រះ-ស្អាត ឆ្ពោះទៅកាន់សហគមន៍មានសុខភាពល្អ៕

Cẩm Nhi

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។