Thứ năm, 15-10-26 13:56:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ឱកាសសម្រាប់យុវជនលះបង់

Báo Cà Mau ក្នុងបរិបទនៃសមាហរណកម្ម និងអភិវឌ្ឍ ប្រភពធនធានយុវវ័យត្រូវបានចាត់ទុកថាជាកត្តាស្នូលសម្រេចនូវល្បឿន និងគុណភាពនៃកំណើនខាងវិស័យសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគនីមួយៗទៀតផង។ Cà Mau ជាភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ការលើកកម្ពស់សក្តានុពលនៃកម្លាំងយុវជនជនជាតិភាគតិច មិនត្រឹមតែមានអត្ថន័យចំពោះមុខប៉ុណ្ណោះទេ ថែមទាំងមានតម្លៃយុទ្ធសាស្ត្រដ៏យូរអង្វែងទៀតផង។

យុវជន Đào Kiên Giang ប្តេជ្ញាចិត្តចូលបម្រើជួរកងទ័ពដើម្បីហ្វឹកហាត់ រៀនសូត្រ ក្រោយមកវិលត្រឡប់មកវិញរួមចំណែកកសាងមាតុភូមិ។

បណ្តាឆ្នាំកន្លងមក ខេត្តបានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចជាច្រើន ជាពិសេសគឺក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើ។ អាស្រ័យហេតុនេះ កម្រិតយល់ដឹងរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាសន្សឹមៗ យុវជន Khmer កាន់តែច្រើនមានឱកាសក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងចូលរួមក្នុងទីផ្សារពលកម្មផងដែរ។

បង Hữu Minh Tài សមាជិកសម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ដែលជាអ្នកជួយជ្រោមជ្រែងយុវជន Khmer មួយចំនួនរៀនរបរចម្លាក់ឈើ បានឱ្យដឹងថា៖ “យុវជន Khmer តែងសកម្មក្នុងការច្នៃប្រតិដ្ឋ។ ប្រសិនបើទទួលបានការបណ្តុះបណ្តាលល្អត្រឹមត្រូវ និងមានការតម្រង់ទិសយ៉ាងច្បាស់លាស់ ពួកគាត់នឹងក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងសេវាកម្ម។ល។”។

ដូចគ្នាដែរ យុវជន Đào Kiên Giang ជនជាតិ Khmer នៅឃុំ Trí Phải ចាត់ទុកតួនាទីរបស់យុវជនមិនត្រឹមតែស្ថិតលើការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងការកសាងជីវភាពសង្គម និងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិទៀតផង។ ជំនាន់វ័យក្មេងគឺជាស្ពានចម្លងរវាងប្រពៃណី និងសម័យទំនើប រួមចំណែកថែរក្សាភាសា អក្សរសាស្ត្រ បុណ្យទាន និងទំនៀមទម្លាប់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនា សកម្មភាពស្ម័គ្រចិត្តចូលរួមកសាងជនបទថ្មី និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ការពិតជាក់ស្តែងបានបង្ហាញថា ប្រភពធនធានយុវវ័យជាជនជាតិភាគតិច Cà Mau នៅតែមានកម្រិតខ្វះខាតច្រើន ដូចជា៖ អត្រាពលករឆ្លងកាត់ការបណ្តុះបណ្តាលនៅទាប បំណិនវិជ្ជាជីវៈ និងសមត្ថភាពអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាមិនទាន់ខ្ពស់។ ក្រៅពីនោះ លក្ខណៈសេដ្ឋកិច្ចជួបការលំបាក ទម្លាប់ផលិតផ្លាស់ប្តូរយឺតយ៉ាវ ខ្វះខាតប្រភពទុន។ល។ កំពុងក្លាយជារបាំងក្នុងដំណើរការលើកកម្ពស់សក្តានុពលរបស់យុវជនជាជនជាតិភាគតិចផងដែរ។

ហេតុនេះហើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រភពធនធាននេះ Cà Mau ចាំបាច់ត្រូវអនុវត្តព្រមៗគ្នានូវរាល់ដំណោះស្រាយជាច្រើន។ ដំបូងត្រូវបន្តជម្រុញការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងតម្រូវការទីផ្សារ ពង្រីកបណ្តាមុខរបរដែលសមស្របនឹងយុវជន និងការជាក់ស្តែងរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលឱ្យយុវជនទទួលបានប្រភពទុនអាទិភាព ឧបត្ថម្ភការផ្តើមបង្កើតអាជីព អភិវឌ្ឍផលិត និងជំរុញទឹកចិត្តនូវរាល់បណ្តាទម្រង់សេដ្ឋកិច្ចសមូហភាពដែលដឹកនាំដោយយុវជន។

យុវជន Khmer ចូលរួមយ៉ាងសកម្មក្នុងការឃោសនាបំផុសចលនាប្រជាជនឱ្យចូលរួមបោះឆ្នោត។

ជាមួយគ្នានោះ ខេត្តចាំបាច់ត្រូវជម្រុញការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល ចាត់តាំងបណ្តាកម្មវិធីបំប៉ន លើកកម្ពស់បំណិនឌីជីថល ជួយយុវជនសម្របខ្លយនទៅនឹងនិន្នាការថ្មី។ តួនាទីរបស់បណ្តាអង្គការមហាជនចាំបាច់ត្រូវលើកកម្ពស់យ៉ាងខ្លាំងក្លាក្នុងការតម្រង់ទិស ឧបត្ថម្ភ និងរួមដំណើរជាមួយយុវជន កសាងបណ្តាការចលនាប្រឡងប្រណាំង គំរូឆ្នើមៗ ដើម្បីផ្សព្វផ្សាយស្មារតីបង្កើតមុខរបរ និងបង្កើតអាជីព។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា បានសង្កត់ធ្ងន់ថា៖ “ការលើកកម្ពស់ប្រភពធនធានយុវវ័យជាជនជាតិភាគតិច ត្រូវបានកំណត់ថាជាដំណោះស្រាយដ៏យូរអង្វែង និងជាមូលដ្ឋានគន្លឹះផងដែរ។ នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនជាជនជាតិភាគតិច ផ្សារភ្ជាប់នឹងតម្រូវការទីផ្សារ និងតម្រង់ទិសអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈឱ្យយុវជនចូលរួមផ្តើមបង្កើតអាជីព ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ ជាពិសេសគឺការចូលរួមក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន”។

ការលើកកម្ពស់ប្រភពធនធានយុវ័យជាជនជាតិភាគតិច មិនត្រឹមតែជាភារកិច្ចបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយទម្លាយភាពទាល់ច្រក សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅ Cà Mau ទៀតផង។ នៅពេលទទួលបានលក្ខណៈងាយស្រួល និងឱកាសផងនោះ កម្លាំងយុវជនជាជនជាតិភាគតិចនឹងក្លាយជាប្រភពធនធានដ៏សំខាន់ រួមចំណែកកសាងមាតុភូមិឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព៕

Lam Khánh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។