Thứ năm, 15-10-26 13:09:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពកាន់តែប្រសើរ បុណ្យចូលឆ្នាំកាន់តែរីករាយ

Báo Cà Mau ឆ្នាំនេះ នៅតាមបណ្តាភូមិស្រុកក្នុងនៃសង្កាត់ Hiệp Thành ក្តីសប្បាយរីករាយទទួលអណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិ Khmer កាន់តែមានភាពអធិកអធមខ្លាំងឡើង ពេលដែលជីវភាពមានបានរីកចម្រើនគួរឱ្យកត់សម្គាល់។

អាស្រ័យបានបុលទុនឥណទានគោលនយោបាយ បងស្រី Lý Thị Chí Linh ក៏មានលក្ខណៈក្នុងការលក់ដូរ និដើម្បីបង្កើនប្រាក់ចំណូលផងដែរ។

កាលពីមុន គ្រួសារបងស្រី Lý Thị Chí Linh នៅអនុសង្កាត់ Giồng Giưa A គ្រាន់តែប្រកបរបរលក់ដូរតូចតាចមួយប៉ុណ្ណោះ ចំណូលក៏ទាប និងជួបទុក្ខលំបាកខ្លាំងក្នុងការរស់នៅ។ អាស្រ័យទទួលបានប្រភពទុនឥណទានគោលនយោបាយ តាមរយៈសមាគមនារីសង្កាត់ គាត់ក៏មានដើមទុនសម្រាប់ទិញទំនិញមុខទំនិញបន្ថែម ព្រមទាំងពង្រីករបរលក់ដូរបន្លែផ្លែឈើ។ ផ្តើមពីកង្វះខាតក្នុងការរកស៊ី មកទល់ពេលនេះ ការលក់ដូររបស់បងក៏បាននឹងនរល្អ ជីវភាពបានធូរធារប្រសើរឡើងជាលំដាប់។

បងស្រី Linh ចែករំលែកថា៖ “ខ្ញុំបានសមាគមនារីបង្កលក្ខណៈឱ្យបុលទុនគោលនយោបាយតាំងពីឆ្នាំ ២០០៩ រហូតដល់ពេលនេះ បច្ចុប្បន្នកំពុងបុល ២៧ លានដុង។ កាលមុនលក់ដូរតិចតួចទេ តែដោយសារមានដើមទុននេះ បានជួយឱ្យខ្ញុំពង្រីកការលក់ដូររបស់ខ្លួន និងបង្កើនចំណូលទៀតផង។ ជីវភាពធូរធារ ធ្វើឱ្យគ្រួសារខ្ញុំទទួលឆ្នាំថ្មីឆ្នាំនេះកាន់តែពេញលេញ ហើយក៏សូមបួងសួងឱ្យឆ្នាំថ្មីលក់ដាច់កាន់តែខ្លាំងថែមទៀត”។

ធ្លាប់ប្រឈមមុចនឹងស្ថានភាពផលិតមិនស្ថិតស្ថេរ "បានផលបាត់ថ្លៃ" ប៉ុន្តែនៅពេលទទួលបានប្រភពទុនឥណទានគោលនយោបាយ គ្រួសារលោកស្រី Thạch Thị Sơn នៅអនុសង្កាត់ Giồng Giữa A ក្លាហានក្នុងការផ្លាស់ប្តូរទម្រង់ដាំដុះ ដោយដាំអំបើសសារ៉ាយចម្រុះជាមួយដំណាំផ្សេងៗ បាននាំមកនូវប្រភពចំណូលនឹងនរជាងមុនផងដែរ។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍជាលំដាប់។

អ្នកមីង Sơn ឱ្យដឹងថា៖ “ពីមុនខ្ញុំបុលប្រាក់ ២០ លានដុង បន្ទាប់មកបានបុលដល់ ៥០ លានដុង ដើម្បីធ្វើជាទុនវិនិយោគដាំអំបើសសារ៉ាយ។ ប្រភពចំណូលក៏បានកែលម្អ ជីវភាពគ្រួសារឆ្លងផុតពីការលំបាក និងកាន់តែរីកចម្រើនប្រសើរឡើង”។

សមាគមនារីសង្កាត់ Hiệp Thành បច្ចុប្បន្នគ្រប់គ្រង ២៤ ក្លិបប្រឹតសំចៃ និងបុលទុន ដោយសរុបបំណុលប្រមាណ ៤១ ពាន់លានដុង និងមានទាំងអស់ ១.២១៥ គ្រួសារកំពុងបុល។ ក្នុងនោះ មានសមាជិកានារី ៧៥៥ នាក់ ទទួលបានប្រភពទុនជាង ២០ ពាន់លានដុង។ ក្នុងនោះ មានសមាជិកនារីចំនួន ៧៥៥ រូបបានបុលទុនដោយទឹកប្រាក់ប្រមាណជិត ២០ លានដុង ដោយឡែកនារីជាជនជាតិភាគតិច មានទាំងអស់ ១៨៨ រូបដែលបានបុលទុនេជាអាទិភាព។

សេដ្ឋកិច្ចគ្រួសារអ្នកមីង Thạch Thị Sơn (ទីពីររាប់ពីឆ្វេង) បានកែលម្អជីវភាពជាសន្សឹមៗខណៈពេលដែលបានចូលជិតប្រភពទុនអាទិភាពអំពីសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành ។

លោកស្រី Hà Quách Kim Đông អនុប្រធានសមាគមនារីសង្កាត់ បានមានប្រសាសន៍ថា៖ “តាមរយៈប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម ជីវភាពបងប្អូននារីកាន់តែមានស្ថេរភាព។ នារីជាច្រើនរូបបានពង្រីកផលិតកម្ម អាជីវកម្ម បង្កើនប្រភពចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ ជីវភាពកាន់តែមានភាពប្រសើរ សមាជិកានារីជនជាតិ Khmer ក៏មានភាពសប្បាយរីករាយក្នុងការរៀបចំតុបតែងផ្ទះសម្បែង ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណី Khmer ក្នុងបរិយាកាសដ៏កក់ក្តៅ និងសុភមង្គលផងដែរ”។ពេលដែលជីវភាពមានលំនឹង គ្រួសារបងប្អូនជនជាតិ Khmer ទាំងឡាយនៅសង្កាត់ Hiệp Thành ក៏មានលក្ខណៈសម្រាប់កែជួសជុលផ្ទះសម្បែង ដើម្បីត្រៀមរៀបចំទទួលអំណរឆ្នាំថ្មីក្នុងបរិយាកាសសប្បាយរីករាយទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈការផ្លាស់ប្តូរនៃជីវភាពនេះ ជំនឿទុកចិត្តរបស់បងប្អូនជនរួមជាតិ Khmer ទៅលើគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ កាន់តែបានពង្រឹងយ៉ាងរឹងមាំថែមទៀតផងដែរ៕

Kim Trúc - Anh Tuấn

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។