ប៉ុន្មានថ្ងៃនេះ បរិយាកាសដ៏សប្បាយរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី កំពុងរីកសាយភាយពេញគ្រប់ច្រកល្ហកនៅតាមតំបន់ភូមិស្រុក នាំមកនូវក្តីសង្ឃឹមអំពីអនាគតដ៏ស្រស់បំព្រង។ វិសេសនោះ ចំពោះបណ្តាគ្រួសារជនជាតិ Khmer ដែលបានជួយឧបត្ថម្ភកសង់ផ្ទះ ក្តីរំភើបរីករាយរបស់ពួកគាត់ត្រូវបានកើនឡើងជាទ្វេដង ព្រោះឆ្នាំនេះបងប្អូនបានទទួលបុណ្យចូលឆ្នាំក្នុងផ្ទះដែលជាក្តីស្រមៃរបស់ខ្លួន។

អ្នកស្រី Lâm Thị Trúc Mai ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Tân Lộc (ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសារលោក Hữu Minh Út។
ក្នុងផ្ទះមហាសាមគ្គី ដែលទើបទទួលបានការឧបត្ថម្ភសាងសង់ក្នុងឆ្នាំ ២០២៥ ប្តីប្រពន្ធលោក Hữu Minh Út (អាយុ ៦៨ ឆ្នាំ នៅឃុំ Tân Lộc ) កំពុងមមាញឹកបោសសម្អាត និងតុបតែងលម្អគ្រប់ជ្រុងតូចៗ ដើម្បីត្រៀមលក្ខណៈទទួលបុណ្យចូលឆ្នាំ។
កាលពីឆ្នាំមុន គ្រួសារលោក Út ត្រូវរស់នៅក្នុងផ្ទះបណ្តោះអាសន្នដោយសរសឈើ និងប្រក់ស្លឹកនៅភូមិភាគ។ ទោះបីជាមានដីផលិតក៏ដោយ ក៏ប៉ុន្តែដោយសារបន្ទុកចិញ្ចឹមកូនចំនួន ៨ នាក់រៀនសូត្រ ទើបសេដ្ឋកិច្ចគ្រួសារតែងតែខ្វះមុខខ្វះក្រោយជានិច្ច។ ផ្ទះចាស់បានធ្លាក់ចុះទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ុន្តែលោកក៏មិនហ៊ានគិតថានឹងអាចមានសមត្ថភាពជួសជុលនោះដែរ។
ដើមឆ្នាំ ២០២៥ នៅពេលទទួលបានការឧបត្ថម្ភទឹកប្រាក់ ៦០ លានដុងពីកម្មវិធីសាងសង់ផ្ទះមហាសាមគ្គី គ្រួសារលោក Út ហាក់បីដូចជាទទួលបានកាដូដ៏ធំមួយផងដែរ។ លោក Út បានរៀបរាប់ទាំងក្តីរំភើបថា៖ "នេះគឺជាឆ្នាំដ៏វិសេសបំផុតសម្រាប់គ្រួសារ ព្រោះវាជាលើកដំបូងដែលបានទទួលបុណ្យចូលឆ្នាំថ្មីក្នុងផ្ទះដ៏ធំទូលាយស្អាត។ ប៉ុន្មានថ្ងៃជិតដល់បុណ្យចូលឆ្នាំ ប្តីប្រពន្ធខ្ញុំបានត្រៀមនំនេកគ្រប់សព្វបែបយ៉ាងដើម្បីរង់ចាំកូនចៅវិលមកជួបជុំគ្នាទទួលឆ្នាំថ្មី។ ផ្ទះនេះមិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការចែករំលែក ការយកចិត្តទុកដាក់ពេញដោយសេចក្តីស្រឡាញ់របស់រដ្ឋអំណាច និងសហគមន៍សម្រាប់គ្រួសារក្រីក្រ"។

លោក Hữu Minh Út កាត់តម្រឹមដើមផ្កាលម្អ ដើម្បីត្រៀមទទួលបុណ្យចូលឆ្នាំថ្មី។
ក្នុងបណ្តាថ្ងៃនេះ ប្តីប្រពន្ធលោក Danh Diên នៅភូមិ Phước Thọ Hậu ឃុំ Vĩnh Phước ក៏បានបោសសម្អាតផ្ទះសម្បែង តុបតែងលម្អ ដើម្បីទទួលអំណរឆ្នាំថ្មី។ ពីមុន គ្រួសារលោក Diên ស្ថិតក្នុងចំណោមគ្រួសារប្រកៀកបន្ទាត់ក្រដែលរស់នៅដោយប្រកបរបរស៊ីឈ្នួល។ មកទល់ពេលនេះ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ ជីវភាពជួការលំបាកខ្លាំង។ ប្តីប្រពន្ធត្រូវរស់នៅក្នុងផ្ទះចាស់ដាច់ដាចដែលទទួលបានពីការឧបត្ថម្ភតាំងពី ១៤ ឆ្នាំមុន បច្ចុប្បន្នបានចុះទ្រុឌទ្រោមយ៉ាងខ្លាំង។
ដើមឆ្នាំ ២០២៥ អាស្រ័យការបំផុសចលនារបស់រដ្ឋអំណាចភូមិភាគ និងរណសិរ្សមាតុភូមិ គ្រួសារលោកក៏ទទួលបានការឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី។ ក្តីរីករាយបានមកដល់ដោយនឹកស្មានមិនដល់ ជួយឱ្យប្តីប្រពន្ធលោកមានជម្រកដ៏រឹងមាំ ភាពកក់ក្តៅក្នុងជីវភាព និងទទួលបុណ្យចូលឆ្នាំក្នុងលក្ខខណៈល្អប្រសើរជាងមុន។
លោក Danh Diên បានចែករំលែកថា មានផ្ទះថ្មី ប្តីប្រពន្ធលោករីករាយខ្លាំងណាស់ ព្រោះលែងបារម្ភពីរឿងលិចសើម។ ក្តីរីករាយដ៏សាមញ្ញនោះ បានក្លាយជាប្រភពកម្លាំងដើម្បីឱ្យពួកគាត់បន្តខិតខំក្នុងការរស់នៅ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ការថែទាំជីវភាពជូនជនរួមជាតិ Khmer ក្រីក្រ តែងត្រូវបានបណ្តាភូមិភាគក្នុងខេត្តយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម។ ក្រៅពីការជួយឧបត្ថម្ភសាងសង់ផ្ទះសម្បែង កម្មវិធីជាច្រើនថែមទាំងជួយឱ្យប្រជាជនទទួលបានប្រភពទុន ឧបករណ៍ផលិត កែលម្អការរកស៊ីចិញ្ចឹមជីវិតដ៏យូរអង្វែង។ អាស្រ័យហេតុនេះ គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រជាច្រើន មិនត្រឹមតែមានកន្លែងរស់នៅស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងឈានឡើងក្នុងការរស់នៅជាសន្សឹមៗផងដែរ។

ប្តីប្រពន្ធលោក Danh Diên រំភើបរីករាយទទួលអំណរបុណ្យចូលឆ្នាំក្នុងផ្ទះថ្មី។
ក្នុងបរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ដំបូលផ្ទះថ្មីៗមិនត្រឹមតែមានអត្ថន័យផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់ ការចែករំលែក និងការផ្សារភ្ជាប់រវាងរដ្ឋអំណាច បណ្តាអង្គការ និងប្រជាជន។ នោះគឺជាកម្លាំងចលករដ៏សំខាន់ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវការកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម កសាងជីវភាពសម្បូរសប្បាយ និងសាមគ្គីភាពក្នុងភូមិភាគ៕
Tú Quyên - Trường Giang

Truyền hình



Xem thêm bình luận